ភ្នំពេញ៖ បុរសពីរនាក់ បានរងរបួសស្ថិតក្នុងស្ថានភាពលំបាកបំផុត ដោយសារពួកគេ គាបជាប់នឹងក្បាលរថយន្ត ក្រឡុកស៊ីម៉ង់តិ៍ ខណៈដែលពួកគេបើករថយន្តក្រឡុកស៊ីម៉ង់តិ៍លឿន ជ្រុលបុកគូទរថយន្តដឹកដីពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៩នឹង៤០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់ខាងលើនេះ កើតឡើងក្នុងខណៈពេលដែលរថយន្តពីរគ្រឿងបើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ២ ដោយរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តដឹកដី បានបើកពីមុខក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកដីបានចាប់ហ្វ្រាំងឈប់ ដោយមិនបានផ្តល់សញ្ញា បណ្តាលឲ្យរថយន្តក្រឡុកស៊ីម៉ង់តិ៍ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-6436 ដែលកំពុងបើកយ៉ាងលឿន បានជ្រុលបុកចំគូទរថយន្តដឹកដី មួយទំហឹងបណ្តាលឲ្យអ្នកជិះក្នុងរថយន្តក្រឡុកស៊ីម៉ង់តិ៍គាបជាប់នឹងក្បាលរថយន្ត រងរបួសធ្ងន់ធ្ងរ២នាក់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋ រួមជាមួយនឹងក្រុមដឹកអ្នករបួស បានចុះមកអន្តរាគមន៍គាស់ក្បាលរថយន្ត ទាញបុរសពីរនាក់ដែលគាបជាប់ចេញពីក្បាលរថយន្ត ដើម្បីជួយសង្គ្រោះ។ បុរសពីរនាក់ខាងលើនេះ មិនត្រូវរងរបួសរហូតដល់ថ្នាក់បាត់បង់ជីវិតនោះទេ ដោយសារគេជួយសង្គ្រោះទាន់ពេលវេលា។ រថយន្តទាំងពីរគ្រឿង ក្រោយពីកើតហេតុ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍វាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះទី១ឈ្មោះ ប៊ុន ធី អាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ថា អាយុ២១ឆ្នាំ ពួកគេត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ៕ជោគជ័យ
_____________________
ប្រភព ពី ABC +

Dear all valued clients:
ReplyDeleteCambodia Translation Service is a Certified Translation Agent providing the following services:
- Translation & Interpreting
- Editing and Proofreading
- Transcription and Romanization
- Translation Assistance to fill out forms
- Tutoring
- Web hosting and design
Reliable, Punctual & Effective!
Best regards,
Thanks!
096 9999 560/031 74 88888/012 2345 97
Dear all valued clients:
DeleteCambodia Translation Service is a Certified Translation Agent providing the following services: