គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:22 AM
2
ភ្នំពេញ​៖​ បុរស​ពីរ​នាក់​ បាន​រង​របួស​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​ ដោយសារ​ពួក​គេ​ គាប​ជាប់​នឹង​ក្បាល​រថយន្ត​ ក្រឡុក​ស៊ីម៉ង់​តិ៍​ ខណៈ​ដែល​ពួក​គេ​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​លឿន​ ជ្រុល​បុក​គូទ​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុងភូមិ​ទួល​រកា​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​
​​
យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​ខាងលើ​នេះ​ កើតឡើង​ក្នុង​ខណៈ​ពេល​ដែល​រថយន្ត​ពីរ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ដោយ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ប្រភេទ​រថយន្ត​ដឹក​ដី​ បាន​បើក​ពីមុខ​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​ដឹក​ដី​បាន​ចាប់​ហ្វ្រាំង​ឈប់​ ដោយ​មិន​បាន​ផ្តល់​សញ្ញា​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-6436​ ដែល​កំពុង​បើក​យ៉ាង​លឿន​ បាន​ជ្រុល​បុក​ចំ​គូទ​រថយន្ត​ដឹក​ដី​ មួយ​ទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​គាប​ជាប់​នឹង​ក្បាល​រថយន្ត​ រង​របួស​ធ្ងន់ធ្ងរ​២​នាក់​។

បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ រួម​ជាមួយនឹង​ក្រុម​ដឹក​អ្នក​របួស​ បាន​ចុះ​មក​អន្តរាគមន៍​គាស់​ក្បាល​រថយន្ត​ ទាញ​បុរស​ពីរ​នាក់​ដែល​គាប​ជាប់​ចេញពី​ក្បាល​រថយន្ត​ ដើម្បី​ជួយ​សង្គ្រោះ​។​ បុរស​ពីរ​នាក់​ខាងលើ​នេះ​ មិន​ត្រូវ​រង​របួស​រហូត​ដល់​ថ្នាក់​បាត់បង់​ជីវិត​នោះ​ទេ​ ដោយសារ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​ រថយន្ត​ទាំង​ពីរ​គ្រឿង​ ក្រោយ​ពី​កើតហេតុ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចុះ​មក​អន្តរាគមន៍​វាស់វែង​ អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​ ចំណែក​ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ ប៊ុ​ន​ ធី​ អាយុ​២៧​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ថា​ អាយុ​២១​ឆ្នាំ​ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ ៕​ជោគជ័យ​








_____________________
ប្រភព ពី ABC + 

2 comments:

  1. Dear all valued clients:
    Cambodia Translation Service is a Certified Translation Agent providing the following services:

    - Translation & Interpreting
    - Editing and Proofreading
    - Transcription and Romanization
    - Translation Assistance to fill out forms
    - Tutoring
    - Web hosting and design

    Reliable, Punctual & Effective!

    Best regards,

    Thanks!
    096 9999 560/031 74 88888/012 2345 97

    ReplyDelete
    Replies
    1. Dear all valued clients:
      Cambodia Translation Service is a Certified Translation Agent providing the following services:

      - Translation & Interpreting
      - Editing and Proofreading
      - Transcription and Romanization
      - Translation Assistance to fill out forms
      - Tutoring
      - Web hosting and design

      Reliable, Punctual & Effective!

      Best regards,

      Thanks!
      096 9999 560/031 74 88888/012 2345 97

      Delete