ភ្នំពេញៈក្រុមអ្នកសារព័ត៌មានប្រមាណជាង២០នាក់ មកពីបណ្តាអង្គភាពខុសគ្នា មានវិទ្យុ ទូរទស្សន៏ កាសែត ទស្សនាវដ្តី…ព្រឹតិបត្តិនិង Websites បានទទួលចំណេះដឹងបន្ថែម ពីក្លឹបអ្នកកាសែតកម្ពុជានិងគណៈកម្មធិការរៀបចំការបោះឆ្នោត លើវិធីបណ្តុះបណ្តាល ការរាយការណ៏ព័ត៌មាន ស្តីពីការបោះឆ្នោតជាតិឆ្នាំ១២០១៣។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្លឹបអ្នកការសែតកម្ពុជាស្ថិតនៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ក្រុងភ្នំពេញកាលពីព្រឹកមិញនេះ ។ លោកប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពរបស់អ្នកសាព័ត៌មាន ក្នុងការសរសេរអត្ថបទព័ត៌មានរបស់ខ្លួន ប្រកបដោយភាពត្រឹមត្រូវនិងឯករាជ្យសំរាប់ ផ្សាយជូន មិត្តអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា របស់ពួកគេរៀងៗខ្លួន នៅក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៥ខាងមុខនេះ។ លោកបន្តថា វគ្គនេះក៏នឹងនាំឲ្យអ្នកសារព័ត៌មាន បានគិតឲ្យស៊ីជម្រៅ ពីការស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការបោះឆ្នោតនៅថ្ងៃខាងមុខ ក្នុងអំឡុងពេលយុទ្ធនាការឃោសនានិង ថ្ងៃបោះឆ្នោត ថ្ងៃបន្ទាប់ពីការបោះឆ្នោត ។ ដូចនេះ អ្នកសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គនេះ អាចប្រមូលយកដំណឹងពេញលេញ ដើម្បី មកសរសេរព័ត៌មាន ឲ្យបានត្រឹមត្រូវប្រកបដោយមានតុល្យភាព យុត្តធម៌ និងមិនបំភ្លើស និយាយតែកាពិត។លោកប្រធានក្លឹប បានបញ្ចាក់ថា ជាមួយនិងសេចក្តីរាយការណ៍ ព័ត៌មានស្តីពីការបោះឆ្នោត ប្រកបដោយវិជ្ជាជីវៈ របស់ពួកគេនោះ អ្នកសារព័ត៌មាននឹងទទួលបានការជឿទុកចិត្ត កាន់តែច្រើន ពីសំណាក់អ្នកអាន អ្នកស្តាប់និងអ្នកទស្សនា។
លោកខន កែវ មនោ អនុប្រធាននាយកកដ្ឋានទទួលបន្ទក់ផ្នែកព័ត៌មានសាធារណៈ គ.ជ.ប
ក៏បានលើកឡើងដែរថា ចំណុចសំខាន់ ក្នុងការកំណត់បោះឆ្នោតចែកចេញជា៤តំណាក់កាល គឺទី១-ពិនិត្យនិងចុះឈ្មោះបោះឆ្នោតទី២-ចុះបញ្ជីបេកជនឈរឈ្មោះបើឆ្នោត.ទី៣ ការឃោសនាបោះឆ្នោត ទី៤-បោះឆ្នោត រាប់សន្លឹកឆ្នោតនិងប្រកាសលទ្ធផលឆ្នោត។ លោកបន្តឲ្តដឹងទៀតថា ក្នុងវគ្គបណ្តុះបណ្តាលពីការរាយការណ៍ព័ត៌មានស្តីពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣នេះ នឹងជួយដល់អ្នកសារព័ត៌មាន ឲ្យយល់ដឹងពីរបៀបយកព័ត៌មានពីការបោះឆ្នោតរហូតដល់បញ្ចប់ការបោះឆ្នោតហើយបន្ទាប់ពីបានបញ្ចប់ការបណ្តុះបណ្តាលនេះទៅ លោកសង្ឈឹមថា ពិតជាបានផ្តល់ ផលប្រយោជន៍ ដែលអ្នកសារព័ត៌មានទទួលពីគោលនយោបាយរបស់ គណបក្សមួយចំនួន យ៉ាងហោចណាស់ក៏គណបក្សធំៗចំនួនពី បីដែរ អ្នកសារព័ត៌មានអាចស្វែងរកដំណើរការក្នុងការសរសព័ត៌មាន ស្តីពីការ បោះឆ្នោត ដែលនឹងមកដល់ខាងមុននេះ។ អ្នកសារព័ត៌មាននឹងបានយល់ដឹងថា តើត្រូវស្វែងរកព័ត៌មាននិងកំណត់ប្រភពព័ត៌មាននៅក្នុងបញ្ហា ឬក៏ប្រធានបទបោះ ឆ្នោតបានយ៉ាងដូចម្តេច។ អ្នកសា រព័ត៌មាននឹងបានយល់ដឹង ពីរបៀបសរសេរព័ត៌ មានឲ្យបានគ្រប់ជ្រុងជ្រោយ ស្តីពីការបោះឆ្នោតនឹងបានដឹងពីកាលវិភាគឲ្យបានស៊ីជម្រៅនៅ ក្នុងអត្ថបទស្តីពី ការបោះឆ្នោត។អ្នកសារព័ត៌មាននឹងបានយល់ដឹងពីរការចៀសវាងការតវ៉ា និងបណ្តឹងពីអាជ្ញា ធរមូលដ្ឋាន គណបក្សនយោបាយនិងបុគ្គលិកចំពោះការបំភ្លើសឬអត្ថបទមិនគ្រប់ជ្រុងជ្រោយ ។ អ្នកសារព័ត៌មាននឹង បានយល់ដឹងពីការសសេរអត្ថបទព័ត៌មានប្រកបដោយភាពត្រឹមត្រួវនិងឯករាជ្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកបោះឆ្នោតនាពេលខាងមុខ។
គួរំលឹកថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ឧសភា ដោយមានការចូលរួមពីមមន្ត្រី គ.ជ.ប នឹងតំណាងគណបក្សនយោបាយចំនួន៣(គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគនបក្សហ្វ៊ុន ស៊ិនប៉ិច) ចូលរួមបង្ហាញពីរកម្មវិធីនយោបាយគណបក្សរបស់ខ្លួន៕ ដោយ ចេម ហួត
ប្រភព ABC +

0 comments:
Post a Comment