រូបភាពស្រីអាសអាភាសត្រូវបានគេ Post ចូលមកក្នុងក្រុមមួយឈ្មោះ Club Chat Students នៃបណ្តាញព័ត៌មានសង្គម Facebook ជាហូរហែនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៣ នេះ។
សមាជិក្រុម Club Chat Students មួយចំនួនបាននិយាយថា ឈ្មោះក្រុមពិរោះណាស់សុទ្ធតែសំដៅលើអ្នកចេះដឹង (Student) ប៉ុន្តែ បែរជាលេចចេញវត្តមានរូបភាពស្រីអាសអាភាសនៅក្នុងក្រុមនេះទៅវិញ ដែលជាការគួរឲ្យសោកស្តាយបំផុត។ ដូច្នេះ សូមម្ចាស់ក្រុម Club Chat Students ដែលមានសមាជិកចំនួន ១៧៥.៣៣៦ នាក់ នេះ មេត្តាត្រួតពិនិត្យ និងមានវិធានការទៅលើករណីដែលមានរូបភាពអាសអាភាសនៅក្នុងក្រុមរបស់ខ្លួនផង ដើម្បកុំឲ្យប៉ះពាល់ដល់កិត្តិយស និងប្រពៃណីថ្លៃថ្នូររបស់ជាតិព្រមទាំងមុខមាត់របស់សមាជិកក្រុមទាំងមូល៕

