ភ្នំពេញៈ ក្រុមស្ត្រីអ្នកភូមិបឹងកក់បានធ្វើកូដកម្មបង្អត់អាហារ នៅមុខសាលាឧទ្ធរណ៍នៅថ្ងៃចន្ទ និងថ្ងៃអង្គារ ទី០៣-៤ ខែមិថុនានេះ ដើម្បីទាមទារយុត្តិធម៌ និងស្នើឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា សកម្មជនតវ៉ាដីធ្លីនៅសហគមន៍បឹងកក់ដែលកំពុងជាប់ពន្ធនាគារ។
ការចេញធ្វើកូដកម្មបង្អត់ធ្វើឡើង ខណៈពេល សំណុំរឿងក្តីរបស់អ្នកស្រី យ៉ោម បុប្ផា នឹងត្រូវតុលាការសាលាឧទ្ធរណ៍ លើកយកមកជំនុំជម្រះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។
អ្នកស្រី យ៉ោម បុប្ផា ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់សរុប ៦០ លានរៀលក្នុងសំណុំរឿងព្រួតគ្នា វាយលើអ្នករត់ម៉ូតូឌុបពីរនាក់ កាលពីខែសីហា ឆ្នាំ២០១២។
_________________
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍


0 comments:
Post a Comment