គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:03 AM
មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ជា​ច្រើន​រយ​នាក់ បាន​វាយ​បង្ក្រាប​ក្រុម​កូដករ​ជា​កម្មករ​រោងចក្រ​កាត់ដេរ សាប្រ៊ីណា (Sabrina) ឲ្យ​រង​របួស​ជា​ច្រើន​នាក់ និង​បាន​ចាប់​ខ្លួន​មន្ត្រី​សហជីព ៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា។
មន្ត្រី​សហជីព​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង ៣​នាក់​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា ត្រូវ​បញ្ជូន​ទៅ​ទី​ណា​នៅ​ឡើយ​ទេ។
កញ្ញា យ៉ុង លាភ មន្ត្រី​សហជីព​សេរី បញ្ជាក់​ថា ការ​ផ្ទុះ​ហិង្សា​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង ៣០​នាទី ដល់​ម៉ោង ១០ និង ៣០​នាទី បន្ទាប់​ពី​សមត្ថកិច្ច​និង​កងរាជអាវុធហត្ថ​បាន​ទៅ​ដក​ហូត​យក​មេក្រូ​ពី​កម្មករ ហើយ​កម្មករ​បាន​ទៅ​សុំ​យក​មេក្រូ​នោះ​មក​វិញ ទើប​មាន​ការ​ប៉ះទង្គិច​គ្នា​តែម្ដង។
មន្ត្រី​រូប​នោះ​បញ្ជាក់​ថា រហូត​ដល់​ម៉ោង ១១​ព្រឹក​នេះ ក្រុម​កូដករ​បាន​រំសាយ ហើយ​មន្ត្រី​សហជីព​កំពុង​តាម​ដាន​ស្រាវជ្រាវ​ស្វែង​រក​កម្មករ​រង​របួស និង​មន្ត្រី​សហជីព​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។
___________
ប្រភពពី៖ RFA

0 comments:

Post a Comment