គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:01 AM
បាត់ដំបង: ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះមួយ​ខ្នង​យ៉ាង​ពេញទំហឹង នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់​ដំ​ង​ង ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣​នេះ​។
គេ​ពុំទាន់​ដឹងថា ក្រុម​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស​ខេត្តបាត់ដំបង អាចជួយ​ទប់ស្កាត់​កម្លាំង​​ភ្លើង​មិន​ឲ្យ​ឆាបឆេះ​រាល​បាន​ឬ​យ៉ាងណា​នោះទេ​។​
តាម​ប្រភពព័ត៌មាន​ពី​អ្នករស់នៅ​ជិតខាង បាន​និយាយថា នៅវេលា​ម៉ោងជាង​១១​ថ្ងៃ​ត្រង់នោះ គឺ​ពួកគាត់​កំពុង​ហូបបាយ ស្រាប់តែ​ធុំក្លិន​ឆ្ងៀ​ម​ហើយ​ងាក​ទៅ​មើល​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ឃើញ​ផ្សែងខ្មៅ​ហុយ​ឡើងលើ​មេឃ និង​ឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​ពេញទំហឹង​តែម្ដង​។ នៅពេល​ភ្លើង​ឆាបឆេះ​នោះ គឺ​មនុស្សម្នា​ភ័យព្រួយ​ពី​ការឆេះ​រាលដាល​ដល់ផ្ទះ​ពួកគាត់ រវល់​តែ​រត់ទៅរក​ទឹក​មកជួយ​ពន្លត់ភ្លើង និង​ជាស់​ជញ្ជាំង​ផ្ទះ​ខ្លួនឯង ការពារ​កុំ​ឲ្យ​ភ្លើង​ឆេះ​រាល​មក​។ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ក៏​ពុំទាន់​ដឹងថា ឆេះ​មកពី​មូលហេតុ​អ្វី​បង្ក​ឲ្យ​កើត​ភ្លើង​ឆេះ​ទេ ហើយ​មាន​មនុស្ស​ម្នាក់​រងគ្រោះ​។
​ឡានទឹក​ពន្លត់​អគ្គិភ័យ​ប៉ូលិស​ខេត្តបាត់ដំបង​ចំនួន ២ គ្រឿង​បានមក​ជួយ​បាញ់​ទប់ស្កាត់ និង​ពន្លត់​កម្លាំង​ភ្លើង​ឆេះ​ភ្លាមៗ​ដែរ ប៉ុន្តែ​គេ​ពុំទាន់​ដឹងថា អាចជួយ​ទប់ស្កាត់​បានដែរ​ឬ​អត់​៕
_____________
ប្រភពពី៖ cambodiapage.info

0 comments:

Post a Comment