គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:36 AM

ភ្នំពេញ​ ៖​ រហូត​មក​ដល់​ពេល​នេះ​ ករណី​ឃាតកម្ម​សម្លាប់​បុរស​ជនជាតិ​ចិន​ ២​រូប​ ហើយ​ដឹក​សាកសព​តាម​រថយន្ដ​ យក​មក​ទម្លាក់​ចោល​នៅ​ច្រាំង​ទន្លេសាប​ ក្នុង​ខណ្ឌឫស្សីកែវ​ នៅ​មិន​ទាន់​មាន​ពន្លឺ​ទេ​ ហើយ​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ ស្រាវជ្រាវ​ក្នុង​ករណី​ឃាតកម្ម​ដ៏​អាថ៌​ កំបាំង​នេះ​ ។​
​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាក​ សព​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់​នេះ​នៅ​ ច្រាំង​ទន្លេសាប​ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៣​ រួច​ក៏​រាយការណ៍​ ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ ទើប​ធ្វើ​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​ គ្នា​មក​ចោមរោម​មើល​ ។​ ទីតាំង​សព​ជន​ រង​គ្រោះ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ វាយ​សម្លាប់​ រួច​ដឹក​តាម​រថយន្ដ​មក​ ទម្លាក់​ចោល​យ៉ាង​អាណោចអាធ័ម​នេះ​ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ដើម​គ​ សង្កាត់​ព្រែក​ តា​សេក​ ព្រំប្រទល់​ជាមួយ​សង្កាត់​ជ្រោយ​ ចង្វា​ ខណ្ឌឫស្សីកែវ​ ដែល​មាន​ចម្ងាយ​ពី​ ស្ពាន​ជ្រោយចង្វា​ជាង​២​គីឡូម៉ែត្រ​ ។​
​ជន​រង​គ្រោះ​ទាំង​២​នាក់​ពុំ​ទាន់​ត្រូវ​បាន​ គេ​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​ ដោយ​ ក្នុង​នោះ​បុរស​ម្នាក់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ សក់ល្បាយអាចម៍ខ្លា​ ស្លៀកខោ​ជើងវែង​ ពណ៌​ខ្មៅ​ ពាក់អាវ​ដៃខ្លី​ក្រឡា​ការ៉ូ​ និង​ ម្នាក់​ទៀត​មាន​អាយុ​ជាង​៣០​ឆ្នាំ​ សក់​ខ្លី​ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ ពាក់អាវ​ដៃខ្លី​ ក្រឡា​ឆ្នូត​ រាង​ស​មាឌធំ​ ។​
​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ ជន​រង​គ្រោះ​ ទាំង​២​នាក់​ខាងលើ​នេះ​ជា​បុរស​ជនជាតិ​ ចិន​ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ពិបាក​ ក្នុង​ការ​ស្រាវជ្រាវ​និង​ស្វែងរក​ចាប់​ឃាតក​ ដៃដល់​នោះ​ គឺ​នៅ​លើ​ខ្លួនប្រាណ​ជន​រង​ គ្រោះ​គ្មាន​បន្សល់​ទុក​អ្វី​ក្រៅពី​ស្លាកស្នាម​ វាយដំ​ពី​សំណាក់​ជនល្មើស​ឡើយ​ ។​ ជន​ រង​គ្រោះ​ត្រូវ​បាន​ជនល្មើស​អូស​ចេញពី​ ក្នុង​រថយន្ដ​ រួច​លើក​ទម្លាក់​ពី​ច្រាំង​ទន្លេ​ ចូល​ទៅ​ក្នុង​ទឹក​ ដែល​មាន​ចំណោទ​ជាង​ ១០​ម៉ែត្រ​ ។​
​មន្ដ្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សាកសព​ ទាំង​២​នាក់​ខាងលើ​នេះ​ គឺ​មាន​ប្រជា​ពល​ រដ្ឋ​ក្នុងភូមិ​បាន​ដើរ​កាត់​ក្បែរ​កន្លែង​កើត​ ហេតុ​ រួច​ក៏​ប្រទះ​ឃើញ​សាកសព​ជន​រង​ គ្រោះ​ទាំង​២​នាក់​ស្លាប់​ជិត​គ្នា​ ដោយ​ម្នាក់​ ស្លាប់​ផ្កាប់មុខ​ និង​ម្នាក់​ទៀត​ផ្ងារ​មុខ​ ជាប់​នឹង​ច្រាំង​ទន្លេសាប​ ហើយ​ក៏​រត់​ទៅ​ ប្រាប់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចម្ការ​ដាំ​ ដំណាំ​នៅ​ជិត​នោះ​ឱ្យ​ដឹង​ និង​រាយការណ៍​ ទៅ​កាន់​នគរបាល​មូលដ្ឋាន​ឱ្យ​ជ្រាប​ពី​ ព័ត៌មាន​នេះ​ ។​
​ចំពោះ​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​ ទៅ​លើ​ជនជាតិ​ចិន​២​នាក់​ខាងលើ​នេះ​ គេ​ ពុំ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​ វាយ​សម្លាប់​និង​ធ្វើបាប​នៅ​ម្ដុំ​ណា​ឡើយ​ ហើយ​ក៏​ដឹក​យក​សាកសព​មក​ទម្លាក់​ ចោល​នៅ​ក្នុង​អាណាចក្រ​ខណ្ឌឫស្សីកែវ​ ។​ ប៉ុន្ដែ​បើ​តាម​សាក្សី​ក្នុងភូមិ​ម្នាក់​ដែល​ ចូល​ទៅ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៣​ ខណៈ​រូបគេ​ត្រឡប់​មក​ពី​ធ្វើការ​ដោយ​ជិះ​ កង់​ ក៏​បាន​ប្រទះ​ឃើញ​រថយន្ដ​ប្រភេទ​ ទេសចរណ៍​១២​កៅអី​១​គ្រឿង​ពណ៌​ស​ តែ​ មិនឃើញ​ស្លាក​លេខ​នោះ​ឡើយ​ឈប់​ ចត​ក្បែរ​ច្រាំង​ទន្លេ​ ហើយ​មាន​មនុស្ស​ ៤-៥​នាក់​បិទ​ម៉ាស់​មុខ​ តែ​រូបគេ​មិន​ចាំ​ អារម្មណ៍​ទៅ​លើ​បញ្ហា​នោះ​ឡើយ​ ។​ លុះ​ ព្រឹក​ឡើង​ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែឧសភា​ ដដែល​ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ពី​ ប្រជាពលរដ្ឋ​ថា​មាន​សាកសព​មនុស្ស​២​ នាក់​នៅ​ជាប់​ច្រាំង​ទន្លេ​ ទើប​ដឹង​ថា​ រថយន្ដ​ ១​គ្រឿង​ដែល​រូប​ប្រទះ​នោះ​ គឺជា​រថយន្ដ​ ដឹក​សាកសព​ជន​រង​គ្រោះ​មក​ទម្លាក់​ ចោល​ ។​
​ចំពោះ​ករណី​ឃាតកម្ម​សម្លាប់​ជន​ ជាតិចិន​ទាំង​២​នាក់​ដ៏​អាថ៌​កំបាំង​នេះ​មាន​ ប្រភព​ព័ត៌មាន​ជា​ច្រើន​ដែល​អះអាង​ ខុសៗ​គ្នា​ ដោយ​ខ្លះ​លើក​ឡើង​ថា​ ការ​ សម្លាប់​ជន​រង​គ្រោះ​អាច​ជា​ករណី​ពាល​ ស៊ី​ពាល​ ហើយ​ខ្លះ​ទៀត​អាច​ជា​ការ​សម្លាប់​ ជន​រង​គ្រោះ​ព្រោះ​ជន​ដៃដល់​ជា​មនុស្ស​ ស្គាល់គ្នា​ តែ​រឿង​នេះ​គេ​ពុំ​ទាន់​ដឹង​ពិត​ ប្រាកដ​ថា​ រវាង​ជន​រង​គ្រោះ​នឹង​ជន​ដៃ​ ដល់​មាន​គំនុំគុំកួន​អ្វី​នឹង​គ្នា​នោះ​ទេ​ ។​
ប្រភព ពី cambodiapage.info

0 comments:

Post a Comment