គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:19 AM

ភ្នំពេញ​៖​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ សេង​ នាង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ឧសភា​ ២០១៣​នេះ​ បាន​សម្រេច​ផ្តន្ទាទោស​លោក​ ឧត្តម​ ឆ​វិ​ន​ ដាក់​ពន្ធនាគារ​៣​ឆ្នាំ​ ៦​ខែ​ និង​បង្គាប់​ឲ្យ​សងជម្ងឺចិត្ត​ជន​រង​គ្រោះ​ ៤០​លាន​រៀល​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ ។
​ជាមួយ​គ្នា​នេះ​ដែរ​ក្នុង​សំណុំរឿងកូនប្រុស​លោក​ឧកញ៉ា​ ដួង​ ងៀប​ គឺ​ ឈ្មោះ​ ដួង​ គឹ​ម​ឡុ​ង​ ដាក់​ពន្ធនាគារ​ ៥​ខែ​ ប៉ុន្តែ​ព្យួរទោស​ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។
សូមរំលឹកថា៖​កូនប្រុស​របស់​លោក​ឧកញ៉ា​ ឌួ​ង​ ងៀប​ ឈ្មោះ​ឌួ​ង​ ឆាយ​ ជា​បង​ និង​ឈ្មោះ​ឌួ​ង​ គឹ​ម​ឡុ​ង​ ជា​ប្អូន​ រួម​ជាមួយ​អង្គរក្ស​បក្សពួក​២-៣​នាក់​ទៀត​ បាន​វាយ​ធ្វើបាប​យុវជន​មួយ​ក្រុម​ទៀត​ ដោយ​សេរី​ ព្រោះតែ​ខឹង​នឹង​គេ​សប្បាយ​ជួបជុំ​ញាតិ​មិត្ត​ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ កាលពី​រាត្រី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ មេ​សា​ ២០១៣​ ស្ថិត​នៅ​ក្នុង​ហាង​មួយ​មាន​យីហោ​ហ្គេ​ឡា​ង​ ឡា​រ៉​ង់​ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌចំការមន​ ។​ដោយ សំអាត​


ប្រពភ ABC +

0 comments:

Post a Comment