សៀមរាប ៖ យ៉ាងហោចណាស់ក៏មានអ្នកស្លាប់ចំនួន៥នាក់នឹងរងរបួសជាច្រើននាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យដោយសាររថយន្តដឹកដីបុកគោរួចជ្រុលចង្កូតទៅបុករថយន្តសាំយ៉ុងទើបបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់រដូករណែលយ៉ាងដូច្នេះ។
ហេតុការណ៍ គ្រោះថ្នាក់គួរឲ្យរន្ធត់នេះកើតទ្បើងនៅវេលាម៉ោង៨នឹង៣០នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិ៦អា ត្រង់ចំណុចស្ពានក្អែក ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងហេតុការណ៍នេះដែរលោក បោះ ចន្ថា អធិការរងទទួលបន្ទុកចរាចរផ្លូវគោកនៃអធិការស្រុកប្រាសាទបាគង បានប្រាប់អ្នកយកព័ត៌មានយើងថា រថយន្តដឹកដីពាក់ស្លាកលេខ សៀមរាប 3A-0796បានបើកបុកគោរួចជ្រុលទៅបុករថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខ 2A-1697 បណ្តាលឲ្យមានអ្នកស្លាប់នៅនឹងកន្លែងចំនួន៥នាក់ក្នុងនោះមានក្មេងប្រុស២នាក់ស្ត្រី២នាក់នឹងតៃកុងឡានម្នាក់ព្រមទាំងមានអ្នករងរបួសជាច្រើននាក់ទៀតនឹងកំពង់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយនៅមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយ៕
ប្រភព http://www.kkn-news.com/





0 comments:
Post a Comment