គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:49 PM

ប៉ោយ​ប៉ែ​ត​ ​៖ សិស្ស​វិទ្យា​ល័​យ​ប៉ោយ​​ប៉ែ​ត​២ក្រុម​ ​មួយ​ក្រុម​ជា​សិស្ស​ស្រី​ ​និង​មួយ​ក្រុម​ទៀត​ជា​សិស្ស​ប្រុស​បាន​ណាត់​ ​វាយ​គ្នា​យ៉ាង​សា​ហាវ​ធ្វើ​ឱ្យ​ផ្អើ​ល​ដល់​លោក​គ្រូ​ ​អ្នក​គ្រូ​ចេញ​មក​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​។​
ឆាក​ប្រយុទ្ធ​រវាង​សិស្ស​ស្រី​នឹង​សិស្ស​ ​ស្រី​ ​សិស្ស​ប្រុស​និង​សិស្ស​ប្រុស​នេះ​បាន​ ​កើត​ឡើង​នៅ​វេលា​ម៉ោង​២និង​២០នាទី​ ​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៣ នៅ​មុខ​វិទ្យា​ល័​យ​ប៉ោយ​ប៉ែ​ត​ ​ស្ថិត​ក្នុង​ ​ភូមិ​បា​លិ​លេ​យ្យ​មួយ​ ​សង្កាត់​-ក្រុង​ ​ប៉ោយ​ប៉ែ​ត​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​។
សិស្ស​ប្រុស​ ​ស្រី​ដែល​ឈរ​មើល​ឆាក​ ​ប្រយុទ្ធ​បាន​និយាយ​ថា​ ​ការ​ដែល​សិស្ស​ ​ទាំង​២ក្រុម​ណាត់​វាយ​គ្នា​នេះ​ ​ព្រោះ​តែ​ ​មាន​ជម្លោះ​ពាក្យ​សម្ដី​ប​ន្ដិ​ចប​ន្ដួ​ច​ប៉ុណ្ណោះ​។
សិស្ស​ប្រុស​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​និយាយ​ថា​ ​ជម្លោះ​ពួក​គេ​ផ្ដើម​ចេញ​ ​ពី​ស្នេហា​ ​សិស្ស​ប្រុស​ស្រឡាញ់​សិស្ស​ ​ស្រី​ ​សិស្ស​ស្រី​ស្រឡាញ់​សិស្ស​ប្រុស​ ​ញ៉ែ​ ​ជាន់​លេខ​រៀង​គ្នា​ ​ប៉ុន្ដែ​ការ​ដេញ​វាយ​តប់​ ​គ្នា​នោះ​មិន​បណ្ដាល​មាន​អ្នក​សិស្ស​ណា​ ​ម្នាក់​រង​របួស​ធ្ងន់​នោះ​ទេ​ ​។
ឆាក​ប្រយុទ្ធ​រវាង​ក្រុម​សិស្ស​នឹង​សិស្ស​ ​ស្រី​ ​ក្រុម​សិស្ស​ប្រុស​និង​ប្រុស​ត្រូវ​បាន​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ចេញ​មក​ទប់​ស្កាត់​ទាន់​ ​ម្ល៉េះ​សិស្ស​ទាំង​នេះ​ប្រាកដ​ជា​វាយ​គ្នា​អាច​ ​បណ្ដាល​ឱ្យ​ស្លាប់​ម្ខា​ងៗ​ជា​មិន​ខាន​ ​។ ក្រោយ​ពី​ការ​ប​ន្ដ​ភាព​អនាធិបតេយ្យ​រវាង​ ​សិស្ស​ស្រី​ ​សិស្ស​ប្រុស​ខាង​លើ​នេះ​ ​សមត្ថ​ ​កិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យ​ដឹង​ថា​ ​សមត្ថ​ ​កិច្ច​នឹង​ស្រាវជ្រាវ​រក​ក្រុម​សិស្ស​ដែល​ ​បាន​វាយ​គ្នា​ដើម្បី​យក​មក​ណែនាំ​ ​ចៀស​ ​វាង​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​ក្រុង​ប៉ោយ​ ​ប៉ែ​តប​ន្ដ​ទៀត​ ​។
គួរ​រំលឹក​ថា​ ​កាល​ពី​ជាង​១ខែ​មុន​សិស្ស​ ​២ក្រុម​នៅ​វិទ្យា​ល័​យ​ប៉ោយ​ប៉ែ​ត​បាន​ជិះ​ ​ម៉ូ​តូ​ដេញ​កាប់​ចាក់​គ្នា​តាម​ផ្លូវ​បេតុង​ ​បង្ក​ភាព​អនាធិបតេយ្យ​ភ្ញាក់​ផ្អើល​ដល់​ ​ប្រជា​ពលរដ្ឋ​ដូច​ជា​ករណី​ខាង​លើ​នេះ​ ​ដែរ​ ​។
មហា​ជន​បាន​រិះ​គន់​ថា​ ​ការ​ដែល​ក្រុម​ ​សិស្ស​ណាត់​វាយ​គ្នា​ជា​ញឹ​ក​ញាប់​ ​គឺ​ដោយ​ ​សារភាព​ធូរ​រលុង​លើ​វិ​ន័យ​របស់​លោក​ ​គ្រូ​អ្នក​គ្រូ​នៅ​ក្នុង​វិទ្យា​ល័​យ​មួយ​នេះ​ ​។ ម្យ៉ាង​ទៀត​ក៏​ជា​ភាព​កំ​សោយ​របស់​អាណា​ ​ព្យាបាល​សិស្ស​ដែល​ចូល​ចិ​ត្ដ​ធ្វើ​ចរិត​ ​ពាល​នេះ​ដែរ​ ​។ ដូច្នេះ​អាណា​ព្យាបាល​ក៏​ ​គួរ​អប់រំ​ទូ​ន្មា​ន​កូន​ ​ហើយ​ប្រសិនបើ​លោក​ ​គ្រូ​អ្នក​គ្រូ​ ​ធ្វើ​វិ​ន័យ​ដល់​កូ​នៗ​របស់​ខ្លួន​ក៏​ ​គួរ​តែ​មិន​ត្រូវ​ខឹង​ដល់​លោក​គ្រូ​អ្នក​គ្រូ​ ​នោះ​ទេ​ ​ព្រោះ​ការ​ទូ​ន្មា​ន​របស់​លោក​គ្រូ​ ​អ្នក​គ្រូ​ ​យើង​ត្រូវ​ចាត់​ទុក​ថា​ ​ជា​ឪពុក​ ​ម្ដាយ​ទី​២របស់​ពួក​គេ​ ៕ 
_______________-
ប្រភព ពី cambodiapage.info

0 comments:

Post a Comment