គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:43 PM

ភ្នំពេញ​​ ​៖ ស្ត្រី​​វ័​​យ​​ជាង​​២០ឆ្នាំ​​ម្នាក់​​ ​បាន​​បង្ខំ​​ចិត្ត​​ព្យាយាម​​លោត​​សម្លាប់​​ខ្លួន​​ពី​​ជាន់​​ទី​​៦ ដោយសារ​​តែ​​ខឹង​​ ​សម្បា​​ទៅ​​នឹង​​ប្តី​​របស់​​ខ្លួន​​ផឹក​​ស៊ី​​ស្រ​​វឹង​​ ​រួច​​ហើយ​​ស្តី​​បន្ទោស​​ ​និង​​ឡូឡា​​ ​ប៉ុន្តែ​​ប្រហែល​​ជា​​ប្តី​​អង្វរករ​​ ​ទើប​​ ​កន្លះ​​ម៉ោង​​ក្រោយ​​មក​​ស្ត្រី​​រូប​​នេះ​​សុខ​​ចិត្ត​​ចូល​​ទៅ​​ក្នុង​​ផ្ទះ​​វិញ​​ ​។
ហេតុ​​ការណ៍​​ស្ត្រី​​ប៉ង​​លោត​​សម្លាប់​​ខ្លួន​​ពី​​ផ្ទះ​​ជាន់​​ទី​​៦ បាន​​កើត​​ឡើង​​កាល​​ពី​​វេលា​​ម៉ោង​​៩និង​​១៥នាទី​​ ​ព្រឹក​​ ​ថ្ងៃ​​ទី​​៣០ ខែ​​ឧស​​ភា​​ ​ឆ្នាំ​​២០១៣ ឋិត​​នៅ​​តាម​​បណ្តោយ​​ផ្លូវ​​កម្ពុ​​ជា​​ក្រោម​​ ​ផ្ទះ​​ជាន់​​ទី​​៦ ខាង​​លើ​​ហាង​​ ​យីហោ​​ ​សុខ​​អ៊ី​​ម​​ ​លក់​​បបរ​​ស​​ ​មី​​ឆា​​ ​ទល់​​មុខ​​ផ្សារ​​ទំនើប​​ប៊ី​​អេ​​ស​​ ​សង្កាត់​​មនោ​​រម្យ​​ ​ខណ្ឌ​​៧មក​​រា​​ ​។
សាក្សី​​នៅ​​កន្លែង​​កើត​​ហេតុ​​ ​បាន​​ឲ្យ​​ដឹង​​ថា​​ ​នៅ​​វេលា​​ម៉ោង​​ខាង​​លើ​​ ​គេ​​បាន​​ឃើញ​​ស្ត្រី​​រូប​​នេះ​​បាន​​ចេញ​​ ​មក​​អង្គុយ​​ទម្លាក់​​ជើង​​ពី​​មុខ​​ផ្ទះ​​ជាន់​​ទី​​៦ ប្រុង​​លោត​​សម្លាប់​​ខ្លួន​​ ​ហើយ​​មនុស្ស​​ដ៏​​ច្រើន​​កុះករ​​បាន​​ឃើញ​​ ​ពី​​តិ​​ដ្ឋ​​ភាព​​នេះ​​ ​ម្នា​​ក់ៗ​​គ្មាន​​សង្ឃឹម​​ថា​​ ​នឹង​​រស់​​ប្រសិនបើ​​ស្ត្រី​​រូប​​នេះ​​បង្ខំ​​ចិត្ត​​លោត​​ពី​​លើ​​ជាន់​​ទី​​៦នេះ​​ ​។
បើ​​តាម​​ការ​​អះអាង​​ពី​​អ្នក​​ជិត​​ខាង​​ ​ក៏​​ដូច​​ជា​​ការ​​ដក​​ស្រង់​​ស​​ម្តី​​របស់​​សមត្ថ​​កិច្ច​​ ​បាន​​បញ្ជាក់​​ថា​​ ​ស្ត្រី​​រូប​​នេះ​​ ​អាច​​ខឹង​​ទៅ​​នឹង​​ប្តី​​របស់​​ខ្លួន​​ ​ដែល​​បាន​​ផឹក​​គ្រឿង​​ស្រ​​វឹង​​កាល​​ពី​​យប់​​ ​និង​​បង្ក​​បញ្ហា​​ស្តី​​បន្ទោស​​ ​ក​​កើត​​ទៅ​​ ​ជា​​រឿង​​ក្តី​​ក្រហាយ​​តូច​​ចិត្ត​​និង​​គិត​​ខ្លី​​ផង​​ ​ក៏​​សម្រេច​​ប៉ង​​លោត​​ពី​​ជាន់​​ទី​​៦សម្លាប់​​ខ្លួន​​ ​ដែល​​ជា​​ការ​​គំរាម​​ ​ដល់​​ប្តី​​កំហូច​​នោះ​​ ​។ ប៉ុន្តែ​​សំណាង​​ល្អ​​ ​ដោយសារ​​តែ​​ស្ត្រី​​រូប​​នេះ​​វិល​​ទៅ​​រក​​ផ្លូវ​​ល្អ​​ ​ឬ​​ ​ក៏​​មាន​​ការ​​អង្វរ​​ណា​​ណា​​មួយ​​ពី​​ភា​​គី​​ខាង​​ប្តី​​ សាច់​​ញាតិ​​ ​ក្រុម​​គ្រួសារ​​ ​នាង​​ក៏​​បាន​​សម្រេច​​ចិត្ត​​បោះបង់​​ការ​​សម្លាប់​​ខ្លួន​​ដើរ​​ចូល​​ ​ទៅ​​ផ្ទះ​​វិញ​​ ​បន្ទាប់​​ពី​​មាន​​ការ​​ភ្ញាក់​​ពី​​ការ​​ប៉ង​​សម្លាប់​​ខ្លួន​​រ​​យៈ​​ពេល​​ជិត​​កន្លះ​​ម៉ោង​​រួច​​មក​​ ​៕
______________________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment