ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ហើយជិះប្រជែងជាមួយនឹងម៉ូតូផ្សេងមួយទៀត បណ្តាលឲ្យដួលប្រាវ ត្រូវរថយន្តកុងគឺន័រដែលកំពុងបើក ពីក្រោយកិនពីលើខ្ទេចម៉ូតូទាំងស្រុងតែម្តង កាលពីវេលាម៉ោង ២១ នឹង ០០ នាទីយប់ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៣ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ មុនពេលកើតហេតុគេបានឃើញបុរស ម្នាក់ជិះម៉ូតូស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU 6812 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ដោយបានជិះប្រជែងជាមួយនឹងម៉ូតូមួយគ្រឿងផ្សេងទៀត លុះពេលជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែទាក់ដៃចង្កូរគ្នាបណ្តាលឲ្យដួលប្រាវ ហើយត្រូវរថយន្តកុងគឺន័រ ពណ៌សលាយ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B 3657ដែលកំពុងធ្វើដំណើរពីក្រោយម៉ូតូបានជ្រុលបុកនឹងកិនម៉ូតូស្មាសខ្ទេចទាំងស្រុង នឹងប៉ះបុរសជាម្ចាស់ម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។ ចំណែកម៉ូតូមួយគ្រឿងបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។
បន្ទាប់ពីកើតហេតុថៅកែរថយន្តកុងគឺន័របានចុះមកអន្តរាគមន៍ សម្របសម្រួលនឹងបានសម្រេចសងសំណងចំនួន ៣០០ ដុល្លារដល់ម្ចាស់ម៉ូតូយកទៅជូសជុលម៉ូតូនឹងព្យាបាលរបួស ព្រោះមិនចង់ឲ្យសមត្ថកិច្ចចុះមកអន្តរាគមន៍វែងឆ្ងាយ ។ គួរបញ្ជាក់ថាគ្រោះថ្នាក់នេះបង្កឡើងដោយម្ចាស់ម៉ូតូបើកលឿនទាក់ដៃចង្កូតគ្នាដួលបណ្តាលឲ្យរថយន្តកិនពីក្រោយខ្ទេច៕

_________________________
ប្រភព ពី ABC +

0 comments:
Post a Comment