ខេត្ដកំពង់ចាម ៖ បុរស៣នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនជាបន្ដបន្ទាប់ ក្រោយពីមានពាក្យបណ្ដឹងចោទពីបទបង្ក ឱ្យខូចខាតទ្រព្យសម្បត្ដិអ្នកដទៃ (វាយ ស្លាកគណបក្សប្រជាជន) កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ១១ និង២៥នាទីយប់ នៅចំណុចស្ពាន ស្ទឹងប្រយោលលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកកោះ ឃុំត្រញំងព្រះ ស្រុក ព្រៃឈរ ខេត្ដកំពង់ចាម ។
ជនសង្ស័យបំផ្លិចបំផ្លាញស្លាកគណ បក្សដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ថាយ ពៅ ហៅក្រុង អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ សឿង ម៉ៅ ហៅហើម អាយុ ២២ឆ្នាំ និងទី៣-ឈ្មោះរឿង សុខ អាយុ ២៦ឆ្នាំ អ្នកទាំង៣រស់នៅភូមិកកោះ ឃុំ ត្រញំងព្រះ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
នគរបាលស្រុកព្រៃឈរឱ្យដឹងថា ជន សង្ស័យទាំង៣នាក់សមត្ថកិច្ចបានឃាត់ខ្លួន ក្រោយពីមានបណ្ដឹងរបស់ឈ្មោះ កឹម ភាង ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅ ភូមិត្រពាំងក្រសាំង ឃុំត្រញំងព្រះ ស្រុក ព្រៃឈរ ។
យោងតាមការស្រាវជ្រាវ និងផ្អែក តាមការបំភ្លឺរបស់ឈ្មោះស៊ាន់ វិន ភេទ ប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកកោះ ឃុំត្រញំងព្រះឱ្យដឹងថា នៅថ្ងៃទី២៧ ខែ ឧសភា វេលាម៉ោងប្រហែល៧យប់ខ្លួន បានបបួលឈ្មោះលឹម ជន ភេទប្រុស អាយុប្រហែល១៨ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាទៅមើលគេរាំក្នុងពិធីមង្គល ការនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃ ឈររហូតដល់ម៉ោង១១យប់ ក៏បានបបួល ឈ្មោះលឹម ជន មកផ្ទះវិញ ។ ពេលនោះ ខ្លួនបានទៅទិញបារីជក់ ខណៈឈ្មោះលឹម ជនទៅផ្ទះមុនហើយក៏បានជួបជនសង្ស័យឈ្មោះថាយ ពៅ ហៅក្រុង, ឈ្មោះសឿង ម៉ៅ ហៅហើមនិងឈ្មោះ រឿង សុខ កំពុង ដើរមកផ្ទះរបស់ពួកគេ ។ ពេលនោះខ្លួន ក៏ដើរមកជាមួយតែជិតដល់ស្លាកគណ បក្សប្រជាជនខ្លួនក៏ដើរមកមុន ។ នៅ ពេលដើរបានប្រហែលជា១០ម៉ែត្រពី ស្លាកគណបក្សនោះ ស្រាប់តែឮស្នូរក្ដាំងៗ ភ្លាមនោះខ្លួនក៏ត្រឡប់មកក្រោយវិញក៏ ឃើញជនសង្ស័យសឿង ម៉ៅ ហៅហើម ចាប់អង្រួន បង្គោលស្លាក គណបក្ស ប្រជាជនកម្ពុជារីឯឈ្មោះរឿង សុខ ជា អ្នកគប់ ចំណែកឈ្មោះថាយ ពៅហៅ ក្រុងបានទៅឃាត់និងបាននិយាយថា “វាយធ្វើអីស្លាកគណបក្សប្រជាជនទេ” ពេលនោះដោយសារឃាត់មិនស្ដាប់ខ្លួនក៏ដើរទៅផ្ទះមុនទៅ ។
ជនសង្ស័យទាំង៣បានឆ្លើយសារភាព ប្រហាក់ប្រហែលគ្នាថា នៅថ្ងៃទី២៧ ខែ ឧសភា វេលាម៉ោង៩យប់ពួកខ្លួនមានគ្នា ៤នាក់ (ថាយ ពៅ ហៅក្រុង, សឿង ម៉ៅ ហៅហើម, រឿង សុខ និងស៊ាន់ វិន) បាន បបួលគ្នាដើរទៅរាំលេងក្នុងពិធីមង្គល ការនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃ ឈរ ។ ពេលទៅដល់ពួកខ្លួនបាននាំគ្នា ផឹកស្រាបៀរកំប៉ុង រួចបានចូលទៅរាំលេង រហូតដល់ម៉ោងប្រហែល១១យប់ថ្ងៃដដែល ក៏នាំគ្នាដើរត្រឡប់មកផ្ទះវិញ ។ ពេល ដើរមកដល់ស្ពានស្ទឹងប្រយោលឃើញស្លាកគណបក្សប្រជាជនកម្ពុជានៅខាង ជើងផ្លូវជាតិនិងខាងលិចស្ពាន ពួកខ្លួនក៏ នាំគ្នាចាប់អង្រួនលេងព្រមទាំងវាយស្លាកគណបក្សនេះតែម្ដង ។
តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះសឿង ម៉ៅ ហៅហើម ទើបសមត្ថ កិច្ចឈានទៅឃាត់ខ្លួនជនជាប់សង្ស័យ ឈ្មោះថាយ ពៅ ហៅ ក្រុង និងឈ្មោះរឿង សុខបានជាបន្ដបន្ទាប់ទៀត ។ ចំណែកជន សង្ស័យម្នាក់ទៀតឈ្មោះស៊ាន់ វិន មិន ត្រូវបានឃាត់ខ្លួននោះទេ ។
តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ឈ្មោះស៊ាន់ វីន ពុំមានពាក់ព័ន្ធនឹងការ វាយទៅលើស្លាកគណបក្សប្រជាជន កម្ពុជាទេ ៕
_________________
ប្រភព ពី នរគវត្ត


0 comments:
Post a Comment