គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:37 AM

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ក្នុង​ចំណោម​៥​ នាក់​ដែល​បាន​បបួល​គ្នា​ភ្នាល់​ឡើង​ដើម​ ត្នោត​កម្ពស់​២០​ម៉ែត្រ​ បើ​អ្នក​ណា​ឡើង​ ដល់​កំពូល​លឿន​ជាងគេ​ នឹង​បាន​ប្រាក់​ រង្វាន់​៧​ម៉ឺន​រៀល​ បើ​ឡើង​មិន​ដល់​ទេ​ត្រូវ​ ចេញ​ប្រាក់​សង​អ្នក​ឡើង​ដល់​កំពូល​។​ ប៉ុន្ដែ​ ជា​ចៃដន្យ​ការ​ភ្នាល់​ឡើង​ដើម​ត្នោត​នេះ​ ធ្វើ​ឱ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ តែ​ឡើង​ដល់​ពាក់កណ្ដាល​ដើម​ប៉ះ​ចំ​សំបុក​ ឪម៉ាល់​ទិច​ធ្លាក់​ដល់​ដី​ស្លាប់​នៅ​ពេល​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បន្ដិច​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​ភូមិ​ក្រាំង​ដូនតី​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​
​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយ​ សារ​ធ្លាក់​ពី​ដើម​ត្នោត​នេះ​មានឈ្មោះ​ សោ​ សឿ​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​ ឌុ​ប​ មាន​ទីលំនៅ​ផ្ទះ​លេខ​២០E2​ ផ្លូវ​១៦៣​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​
​ប្រភព​ព័ត៌មាន​ពី​សាក្សី​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គឺ​នៅ​ព្រឹក​ថ្ងៃ​កើត​ ហេតុ​ បុរស​៥​នាក់​ដែល​មានមុខ​របរ​រត់​ ម៉ូតូឌុប​និង​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​បាន​បបួល​ គ្នា​ឡើង​ដើម​ត្នោត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ម្ដង​រួច​ទៅ​ហើយ​ ប៉ុន្ដែ​ដោយសារ​តែ​ ដើម​ត្នោត​នៅ​ទីនោះ​ទាប​ពេក​ ទើប​បបួល​ គ្នា​ជិះ​ម៉ូតូ​សំដៅ​ទៅ​ភូមិ​ក្រាំង​ដូនទាវ​ ព្រោះ​នៅ​ទីនោះ​មាន​ដើម​ត្នោត​ខ្ពស់ៗ​ ។​ ខណៈ​ទៅ​ដល់​ ជន​រង​គ្រោះ​បាន​សម្រេច​ ឡើង​ដើម​ត្នោត​កម្ពស់​ជាង​២០​ម៉ែត្រ​ មុនគេ​ ប៉ុន្ដែ​ជា​ចៃដន្យ​ឡើង​ជាង​ពាក់​ កណ្ដាល​ដើម​ ស្រាប់តែ​ប៉ះ​នឹង​សំបុក​ ឪម៉ាល់​១​សំបុក​ធំ​ ធ្វើ​ឱ្យ​ឪម៉ាល់​ផ្អើល​ទិច​ ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ ពីលើ​ដើម​មក​ដល់​ដី​សន្លប់​ឈឹង​តែ​ម្ដង​។​ ពេល​ឃើញ​ដូច្នេះ​ អ្នក​ភ្នាល់​៤​នាក់​ទៀត​ ភ្នែក​នៅ​កញ្ចឹងក​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ បាត់​អស់​ទៅ​ ដោយឡែក​ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ព្រះ​កុសុមៈ​ ដើម្បី​ព្យាបាល​ តែ​ដោយ​របួស​ ធ្ងន់ធ្ងរ​ពេក​ មួយសន្ទុះ​ក្រោយមក​បាន​ បាត់បង់​ជីវិត​ទៅ​ ៕
___________
ប្រភព ពី cambodiapage.info

0 comments:

Post a Comment