ជាភព្វសំណាងទារកដែលបានកើត ធ្លាក់ចូលក្នុងបង្គន់ហូរតាមបំពង់ទុយោ ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្ដី ស្លាប់ ។ស្ដ្រីជាម្ដាយដែលមិនបញ្ចេញឈ្មោះ បានរៀបរាប់ជាមួយប៉ូលិសថា នាងបាន កើតដោយមិនដឹងខ្លួនពេលចូលទៅបន្ទប់ ទឹក ហើយទារកនោះបានធ្លាក់ហូរចូល ក្នុងបំពង់ទុយោបង្គន់ ។ ស្ដ្រីជាម្ដាយបាន ស្រែកឱ្យគេជួយពេលដែលដឹងថាមាន ហេតុការណ៍នេះកើតឡើង ។
សារព័ត៌មាន Zhezhong News របស់ចិនបានផ្សព្វផ្សាយថា ស្ដ្រីជាម្ដាយ វ័យ២២ឆ្នាំបាននិយាយប្រាប់ប៉ូលិសថា នាងគ្មានប្រាក់គ្រប់គ្រាន់ដើម្បីរំលូតកូន នោះចេញ ក៏សម្រេចរក្សាទុកដោយ សម្ងាត់ មិនឱ្យនរណាដឹងថាខ្លួនមានផ្ទៃ ពោះនោះឡើយ ។ នាងបញ្ជាក់ទៀតថា ពេលនាងបានកើតដោយមិនដឹងខ្លួននៅ ក្នុងបន្ទប់ទឹក នាងក៏បានព្យាយាមតោង យកទារកនោះ ប៉ុន្ដែវាបានជ្រុលហូរហួស ទៅក្រោមហើយ ។ ពេលនោះនាងបាន ប្រាប់ម្ចាស់ផ្ទះរបស់នាងឱ្យជួយផងដែរ ។
ស្ដ្រីជាម្ដាយគិតថា ខ្លួនគ្មានប្រាក់គ្រប់ គ្រាន់សម្រាប់ចិញ្ចឹមកូននោះ ទើបនាង មិននិយាយប្រាប់នរណាម្នាក់ថា នោះជា កូនរបស់នាងឡើយ ។ នាងក៏បានទៅធ្វើ ការក្រោយទារកនោះត្រូវគេជួយសង្គ្រោះ ចេញពីបំពង់ទុយោ ហើយក្រោយមក នាងទើបទទួលស្គាល់ថាជាកូន ក្រោយ ប៉ូលិសសួរចម្លើយ ។
គួរបញ្ជាក់ផងដែរថា បំពង់ទុយោ ដែលទារកនោះធ្លាក់ចុះមកមានទំហំ១០ សង់ទីម៉ែត្រប៉ុណ្ណោះ ។
ទារកមានភាពល្អប្រសើរឡើងវិញ ហើយក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ទោះបីមានស្នាមជាំជាច្រើនកន្លែងនៅ លើរាងកាយខ្ចីល្វក់នោះ ។ មនុស្សជា ច្រើនបានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ ដោយបានទិញសម្ភារសម្រាប់ទារកជាច្រើនទៅជូនទៀតផង ។
ទារកមានភាពល្អប្រសើរឡើងវិញ ហើយក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ ទោះបីមានស្នាមជាំជាច្រើនកន្លែងនៅ លើរាងកាយខ្ចីល្វក់នោះ ។ មនុស្សជា ច្រើនបានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យ ដោយបានទិញសម្ភារសម្រាប់ទារកជាច្រើនទៅជូនទៀតផង ។
ប៉ូលិសក៏បានបើកការស្រាវជ្រាវការ ដែលទារកធ្លាក់ចូលក្នុងបំពង់ទុយោជា ចេតនា ឬអចេតនាដើម្បីផ្ដន្ទាទោសស្ដ្រី ជាម្ដាយ ប៉ុន្ដែក្រោយការស្រាវជ្រាវ ប៉ូលិសសន្និដ្ឋាននោះជារឿងអចេតនាប៉ុណ្ណោះ ។
ចិនមានច្បាប់ផែនការគ្រួសារយ៉ាង តឹងតែង ពិសេសគឺច្បាប់កូនមួយ ។ នៅ ពេលដែលមានករណីខុសច្បាប់ដូចជា មានកូនមិនទាន់រៀបការ ឪពុកម្ដាយនឹងរកងការផាកពិន័យ ៕
______________________
ប្រភព ពី cambodiapage.info




.jpg)
.jpg)
0 comments:
Post a Comment