ភ្នំពេញ៖ កាលពីព្រឹកម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្ទះល្វែងបុរីចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវមានការឆោឡោ មួយកើតឡើងដោយមានមនុស្សយ៉ាងច្រើនកុះករមិនតិចជាង៥០០នាក់ទេ ដែលប្រុស ស្រីម្នាក់ៗ សុទ្ធតែមានឡានឲ្យ កែវ ស្រីនិត ជួលម្នាក់ចាប់ពីមួយគ្រឿង រហូតដល់៤គ្រឿងក៏មាន ។
ហេតុការណ៍នេះ ត្រូវបានភ្ញាក់ផ្អើលដល់អាជ្ញាធរភូមិសង្កាត់ និងកងកម្លាំងសមត្ថកិច្ចប៉ូលីសប៉េអឹម បានមកមើលគេចោមរោមនៅមុខផ្ទះជនខិលខូចឈ្មោះ កែវ ស្រីនិត និងប្តីឈ្មោះ អ៊ុយ សុឃុន បានដើរឆរបោកគ្រប់ខេត្ត ក្រុង ហើយយកឡានគេទៅបញ្ចាំសោះ ភូតថាជួលឲ្យក្រុមហ៊ុនអង្គការមួយ ។
បើយោងតាមពាក្យបណ្តឹងរបស់លោក កែវ រតនា ភេទប្រុស អាយុ៥៤ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០២៥៧១២៦ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០០២ ដែលមានទីលំនៅផ្ទះលេខ១៥១ ក្រុមទី៤ ភូមព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ និងជាតំណាងឲ្យអ្នករងគ្រោះទាំងអស់ជាង៤០០នាក់ ដែលត្រូវជនសង្ស័យខាងលើ ឆរបោករថយន្តរបស់ពួកគេយកទៅបញ្ចាំសោះ ហើយមានការភូតកុហកមកលើជនម្នាក់ៗថា ជួលឡានឲ្យក្រុមហ៊ុន លីជីយ៉ុង (G.M.T) ។
លោក កែវ រតនា បានឲ្យដឹងទៀតថា រថយន្តដែលត្រូវកម្មសិទ្ធរបស់គាត់ ដែលជនសង្ស័យជួលនោះមាន៤គ្រឿង ម៉ាកកាមរី បាឡែន និងអ្នកផ្សេ្ងងទៀតខ្លះពីរគ្រឿង ខ្លះមួយគ្រឿងមានម៉ាកដូចតទៅ ហាយព្រីធ, លុចស៊ីសRX៣០០,៣៣០, និងលុចស៊ីស៤៧០ ឆ្លាម សាំយ៉ុង ស៊ីអវី និងហាយលែនឌ័រ ។ ជនដែលត្រូវជាប់ចោទរបស់បងប្អូនប្រជាពលរដ្ឋនេះ បានបោកប្រាស់រថយន្តរបស់គេ មិនតិចជាង៥០០គ្រឿងទេ ប៉ុន្តែនៅពេលនេះ ទើបតែមានចំនួនជាង៤០០គ្រឿងប៉ុណ្ណោះ ។
លោកបានបញ្ជាក់ទៀតថា អ្នកដែលត្រូវជនឆរបោកនេះ ជួលរថយន្តមានច្រើនជាងគេនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ប៉ុន្តែពួកតាមខេត្តឆ្ងាយពុំទាន់មកដាក់ពាក្យបណ្តឹងនៅឡើយទេ ដោយបច្ចុប្បន្នទើបតែមានមនុស្សម្នាក់ជាង៤០០នាក់ប៉ុណ្ណោះ ដែលឈរត្រៀបត្រានៅមុខផ្ទះជនជាប់ចោទដែលផ្ទះពុំទាន់មានលេខ ហើយចាក់សោរជាប់ ពុំឃើញជនសង្ស័យ ដោយបានរត់គេចខ្លួនបាត់។
លោក ខាត់ សុខា អាយុ៥១ឆ្នាំ ជាមន្ត្រីធ្វើការនៅក្រសួងផែនការបានឲ្យដឹងថា ខ្លួនមានរថយន្តមួយគ្រឿងដែលត្រូវជនឆរបោកខាងលើនេះ បោកយកទៅបញ្ចាំបាត់ ហើយរថយន្តរបស់គាត់មាន ម៉ាក តូយ៉ូតា បាឡែន ពណ៌ទឹកមាស ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ២W១៤៦៧ ដែលត្រូវជនជាប់ចោទបោកប្រាស់យកទៅបញ្ចាំបាត់មិនដឹងបញ្ចាំនៅទីណាទេ ៕
ខាត់ សុខឿន
ប្រភពពី ក្រុងកម្ពុជា
Read more: http://www.cambodiapage.info/?p=11205#ixzz2cUu9F0bx


0 comments:
Post a Comment