បន្ទប់ស្ថានការណ៍នៃអង្គការសមាគមនមិនមែនរដ្ឋាភិបាលវាយតម្លៃថា បានរកឃើញមានភាពមិនប្រក្រតីច្រើនជាង ១មឺន១ពាន់។ ភាពមិនប្រក្រតីទាំងនេះ បានបណ្ដាយឱ្យមានការបាត់បង់សិទ្ធិ អ្នកបោះឆ្នោតជាច្រើន និងកង្វះនូវភាពយុត្តិធម៌ក្នុងការចាត់ចែងការបោះឆ្នោត។
តាមការអង្កេតរបស់អង្កការខុមហ្វ្រែល ទៅលើអ្នកមានសិទ្ធិបោះឆ្នោតដែលគ្មាន ស្នាមទឹកខ្មៅនៅលើចង្អុលដៃបង្ហាញថា មាន៤៦% បានទៅដល់ការិយាល័យ បោះឆ្នោត ប៉ុន្តែពួកគាត់មិនបានបោះឆ្នោត ដោយសារតែរកឈ្មោះ ឬការិយាល័យមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ ក្នុងការបោះឆ្នោត និងខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោត
នៅក្នុងសេចក្តីថ្លែងការរួមមួយ រវាងក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលបានចេញផ្សាយ ក្នុងថ្ងៃទី២១ សីហានេះ បន្ថែមដែរថា តាមការអង្កេតមួយទៀតបានរកឃើញ មាន៦០% នៃការិយាល័យ បោះឆ្នោត ប្រជាពលរដ្ឋមានឯកសារ បញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែមិនអាចរកឈ្មោះឃើញក្នុងបញ្ជីបោះឆ្នោត។

សូមបញ្ជាក់ថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ជាកន្លែងរាយការណ៍ភាពមិនប្រក្រតីផ្សេងៗ ដែលមានក្រុមអង្គការសង្គមស៊ីវិល ជាង៣០ រង់ចាំទទួល ពីអ្នកសង្កេតការណ៍បោះឆ្នោត។ ហើយបន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាងលើ យល់ថា ជាលទ្ធផលជាមួយផលវិបាកចេញមកពីភាពមិនប្រក្រតីជាច្រើន ក្នុងកំឡុងពេលបោះឆ្នោត។ បន្ថែមលើនេះដែរ ភាពមិនប្រក្រតីជាច្រើនបាន កើតមាន ឡើងត្រូវបាន បន្ទប់ស្ថានការណ៍ បញ្ជាក់បន្ថែមថាមាន នៅច្រើន ក្នុងខេត្តចំនួន បី គឺខេត្ត កណ្ដាល បន្ទាយមានជ័យ និងខេត្តសៀមរាប។
ទាក់ទងនឹងកាប្រកាសអំពីភាពមិនប្រក្រតីទាំងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ ជ ប បានធ្លាប់ប្រកាសដែរថាខ្លួនធ្វើការងារទៅតាមនីតិវិធី ដែលមាន។ ហើយការ ប្រកាសលទ្ធផលនានា ដោយផ្អែកទៅលើឯកសារត្រឹមត្រូវ ដែលបានដាក់ដោយគណបក្សនយោបាយទាំងអស់។ ជាងនេះទៅទៀតការដោះស្រាយភាពមិនប្រក្រតីទាំងអស់ គឺ គ ជ ប បានធ្វើដោយយោងទៅតាម ពាក្យបណ្ដឹង នឹងភស្ដុតាង ដែលបានផ្ដល់ឱ្យដោយ គណបក្សនយោបាយ។
ទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្តបំផិតបំភ័យ និងការគំរាមកំហែងធ្ងន់ធ្ងរ ដោយការការជ្រៀតជ្រែកពីរដ្ឋាភិបាល និងកងកម្លាំង ប្រដាប់អាវុធ ក្នុងកំឡុងពេល ដោះស្រាយទំនាស់បោះឆ្នោត និងមានការខកចិត្តចំពោះដំណោះស្រាយ ភាពមិនប្រក្រតី ដែលខ្លួនយល់ការដោះស្រាយមិនមានយុត្តិធម៌៕

__________________________
ប្រភពពី វិទ្យុបារាំង
Read more: http://www.cambodiapage.info/?p=11347#ixzz2cc6nBimA

0 comments:
Post a Comment