គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:34 AM
1
នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន មាន​ភាព​ចម្រូង​ចម្រាស​គ្នា​បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ដូច​ជា​បញ្ហា​នយោបាយ បញ្ហា​ជម្លោះ​ដី​ធ្លី បញ្ហា​បរិស្ថាន​កាប់​បំផ្លាញ​ព្រៃ​ឈើ។ល។ រាល់​បញ្ហា​ទាំងអស់​នោះ ភាគ​ច្រើន​មិន​ឃើញ​មាន​ដំណោះស្រាយ​ណា​មួយ​ពិត​ប្រាកដ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​កើត​បាតុកម្ម​តវ៉ា​អហិង្សា​ពី​សំណាក់​អ្នក​រង​គ្រោះ។
ការ​តវ៉ា​នោះ ពេល​ខ្លះ ពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ប្រើប្រាស់​ផ្កា​ឈូក​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បី​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​ខ្លះ​ដែល​ប្រើ​ផ្កា​ឈូក​នោះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាប់​យក​ទៅ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក៏​មាន។ ជាក់​ស្ដែង ដូច​ជា​ថ្មីៗ​នេះ គឺ​នៅ​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា កំពុង​មាន​ភាព​តាន​តឹង​នយោបាយ ក្រោយ​ពី​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​នោះ គឺ​មាន​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ចំនួន ៤​នាក់ ដោយសារ​តែ​យុវជន​ទាំង​នោះ​ប្រើ​ប្រាស់​ផ្កា​ឈូក​ក្នុង​ការ​បញ្ចេញ​មតិ សុំ​ឲ្យ​កងទ័ព និង​អ្នក​នយោបាយ​ទាំងអស់ ស្វែង​រក​កិច្ច​ពិភាក្សា​គ្នា​តាម​គោលការណ៍​ធម៌​អហិង្សា មិន​ប្រើ​វិធី​ដោះស្រាយ​តាម​សង្គ្រាម​ប្រដាប់​អាវុធ។
ក្រៅ​ពី​នេះ​ទៀត ក្រុម​ស្ត្រី​អ្នក​តស៊ូ​មតិ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ រាជធានី​ភ្នំពេញ ក្នុង​ពេល​ដែល​ពួក​គាត់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី​ម្ដងៗ​កន្លង​មក​នោះ ក៏​បាន​នាំ​គ្នា​យក​ផ្កា​ឈូក​ទៅ​ប្រើប្រាស់​ក្នុង​ពេល​នោះ​ដែរ។
នៅ​ក្នុង​ចំណោម​ស្ត្រី​អ្នក​តស៊ូ​មតិ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រការ​ដែល​ក្រុម​ស្ត្រី​របស់​គាត់​នាំ​គ្នា​កាន់​ផ្កា​ឈូក​ក្នុង​ពេល​បញ្ចេញ​មតិ ឬ​ធ្វើ​បាតុកម្ម​តវ៉ា​នោះ ពីព្រោះ​ចង់​បញ្ជាក់​បង្ហាញ​ឲ្យ​សាធារណជន​ទាំង​ថ្នាក់​ជាតិ និង​អន្តជាតិ ពិសេស​ឲ្យ​រាជ​រដ្ឋាភិបាល​បាន​ដឹង​ថា ការ​តវ៉ា​នោះ គឺ​ជា​ការ​ទាមទារ​សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ដោយ​សន្តិវិធី។
អ្នកស្រី​បន្ត​ថា ម្យ៉ាង​ទៀត​ការ​កាន់​ផ្កា​ឈូក​នោះ គឺ​តំណាង​ឲ្យ​អំពើ​ល្អ ឬ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព​បូជា​ព្រះពុទ្ធ​សាសនា ប្រកាន់​យក​តាម​មាគ៌ា​ធម៌​អហិង្សា​អាណិត​អាសូរ​គ្នា ទាំង​ថ្នាក់​ដឹក​នាំ និង​ប្រជាពលរដ្ឋ៖ «អ៊ីចឹង នៅ​ពេល​ណា​ដែល​ពួក​ខ្ញុំ​កាន់​ផ្កា​ឈូក ដូច​តំណាង​ផ្កា​របស់​ព្រះ ចង់​និយាយ​ថា សាសនា​ព្រះពុទ្ធ​តែង​តែ​ប្រៀន​ប្រដៅ​មនុស្ស​លោក​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ គឺ​មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា​ដាក់​គ្នា កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​អំពើ​អាក្រក់។ សាសនា​ព្រះពុទ្ធ គឺ​ល្អ​មែន​ទែន ដែល​យើង​គ្រប់​គ្នា​យក​គំរូ​តាម យើង​មិន​អាច​បោះ​បង់​ចោល​បាន​ទេ គឺ​ឲ្យ​ធ្វើ​អំពើ​ល្អ មិន​ឲ្យ​ធ្វើ​អាក្រក់។ នេះ​ហើយ​ខ្ញុំ​ចង់​បង្ហាញ​រាល់​គ្នា​ថា ផ្កា​នេះ​ជា​តំណាង​ផ្កា​ព្រះ ផ្កា​សន្តិភាព សេរីភាព»
ការ​ប្រើប្រាស់​ផ្កា​ឈូក​របស់​អ្នក​តស៊ូ​មតិ ដើម្បី​ទាមទារ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ប្រកប​ដោយ​យុត្តិធម៌ និង​អហិង្សា​នោះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែរ ដោយ​លើក​ឡើង​ថា ការ​កាន់​ផ្កា​ឈូក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​តស៊ូ​មតិ គឺ​មិន​មាន​ខុស​ទាស់​អ្វី​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​ចង់​បង្ហាញ​នូវ​ឆន្ទៈ​ល្អ​របស់​ពួក​គេ​ដល់​ថ្នាក់​ដឹក​នាំ​ប្រទេស។
នាយក​អង្គការ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​តស៊ូ​មតិ​ដោយ​មិន​ប្រើ​ហិង្សា ហើយ​យក​ផ្កា​ឈូក​ដែល​ជា​ផ្កា​បូជា​ព្រះ មក​បង្ហាញ​បញ្ជាក់ ដូច​ជា​ករណី​យុវជន ៤​រូប​ថ្មីៗ​នេះ ដែល​យក​ផ្កា​ឈូក​ទៅ​ជូន​កងទ័ព​ជាដើម​នោះ គឺ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ លោក​គួរ​តែ​ពិចារណា​ពី​បំណង​ប្រាថ្នា​សុំ​របស់​ប្រជាពលរដ្ឋ។
លោក សៀ ភារម្យ៖ «អាជ្ញាធរ​ដែល​បាន​ចាប់​យុវជន ៤​នាក់ ដែល​គ្រាន់​តែ​យក​ផ្កា​ឈូក​ដើម្បី​ជូន​ដល់​យុទ្ធ​មិត្ត​កងទ័ព កង​កម្លាំង​ប្រដាប់​អាវុធ​យើង​ហ្នឹង គិត​ថា​វា​ជា​ការ​ប្រាស​ចាក​មួយ​ហើយ​ដែល​ប្រទេស​យើង​ដាក់​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយ​សាសនា​របស់​យើង​នេះ​ជា​សាសនា​ព្រះពុទ្ធ។ អ៊ីចឹង បើ​គ្រាន់​តែ​គាត់​ទៅ​យក​ផ្កា​ឈូក ដើម្បី​ចែក​ជូន​កងទ័ព​ចែក​ជូន​អ៊ីចឹង​ទេ គឺ​ថា​អត់​មាន​អី​ដែល​ទៅ​ត្រូវ​ខុស​ច្បាប់​ទេ​បាទ!។ ដូច្នេះ​ហើយ គួរ​តែ​ពិចារណា​ដែរ អ្នក​ដែល​អួត​ខ្លួន​ថា​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ នោះ ហើយ​ធ្វើ​អ្វី​ដែល​ប្រាស​ចាក​ព្រះពុទ្ធសាសនា​ខ្លួន​ឯង​អ៊ីចឹង ខ្ញុំ​មាន​ការ​សោកស្ដាយ ហើយ​ថ្កោលទោស​ដែរ​បាទ!»
អ្នក​ប្រាជ្ញ​ផ្នែក​ព្រះពុទ្ធ​សាសនា​មួយ​ចំនួន បាន​ឲ្យ​ដឹង​ដែរ​ថា ប្រការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យក​ផ្កា​ឈូក​ទៅ​ធ្វើ​ជា​តំណាង​នៃ​សេចក្ដី​ល្អ ហើយ​ថា​ជា​ផ្កា​សម្រាប់​បូជា​ព្រះ នោះ ទំនង​ជា​គេ​ផ្អែក​ទៅ​លើ​ជំនឿ​មួយ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា នៅ​ត្រង់​អន្លើ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រសូត​ឡើង​នៅ​ក្នុង​លោក។
គ្រូ​បង្ហាត់​បង្រៀន​ផ្នែក​ទស្សនវិជ្ជា​ពុទ្ធ​សាសនា និង​រដ្ឋបាល​សង្ឃ​នៃ​សកលវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កំពង់ចាម លោក ញឹម សុធន បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា បាន​ចែង​ពី​ពុទ្ធ​ប្រវត្តិ​ថា នៅ​ពេល​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត​ចេញ​ពី​ផ្ទៃ​ព្រះ​មាតា​ភ្លាម គឺ​ទ្រង់​បាន​យាង​ដើរ​បោះ​ជំហាន​ចំនួន ៧​ជំហាន ហើយ​ទន្ទឹម​គ្នា​នោះ ក៏​មាន​ផ្កា​ឈូក​ចំនួន​៧ បាន​ផុស​ឡើង​ទល់​ទ្រ​ព្រះ​បាទា​របស់​ព្រះអង្គ​ដែរ។
លោក​បាន​បន្ត​ថា ដោយ​បាន​ឃើញ​គម្ពីរ​ចែង​យ៉ាង​ដូច្នោះ ទើប​ពុទ្ធសាសនិកជន​ខ្មែរ តែង​តែ​យក​ផ្កា​ឈូក​ទៅ​បូជា​ព្រះពុទ្ធរូប៖ «ជា​ចំណុច​មួយ​សំខាន់​នៅ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ហើយ​សម្រាប់​បរិស័ទ​ទូទៅ ដែល​លោក​ត្រូវ​បូជា​ផ្កា បរិស័ទ​ខ្លះ​លោក​ចូល​ចិត្ត​បូជា​ផ្កា​ឈូក​អ៊ីចឹង​ទៅ។ តែ​បើ​បរិស័ទ​ខ្លះ លោក​បូជា​ផ្កា​ដទៃ​ក៏​មិន​ជា​ទាស់​ខុស​អី​ដែរ»
ដោយ​មាន​ជំនឿ​ថា​ផ្កា​ឈូក គឺ​ជា​ផ្កា​ដ៏​ពិសិដ្ឋ​មួយ​ល្អ​ជាង​គេ​សម្រាប់​បូជា​ព្រះ​នោះ ទើប​សព្វថ្ងៃ​នេះ​គេ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រក្សា​ប្រពៃណី​ថ្វាយ​ផ្កា​ឈូក​ចំពោះ​ព្រះពុទ្ធ​អង្គ​ជា​ប្រចាំ ជា​ពិសេស គឺ​នៅ​ក្នុង​ថ្ងៃ​ឧបោសថសីល ឬ​ក៏​ថ្វាយ​នៅ​ក្នុង​ពិធី​បុណ្យ​ទាន​ម្ដងៗ។
ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត ការ​បូជា​ផ្កា​ឈូក​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រៅ​ពី​គេ​យក​ផ្កា​ឈូក​ពិតៗ​ទៅ​បូជា ក្នុង​នោះ​នៅ​ពេល​ដែល​គេ​ថ្វាយ​បង្គំ​ព្រះ គឺ​តែង​តែ​លើក​ដៃ​ទាំង​ពីរ​សំពះ​ប្រណម្យ មាន​រាង​ដូច​ជា​ផ្កា​ឈូក​ក្រពុំ ដែល​បញ្ជាក់​បង្ហាញ​ពី​ភក្ដីភាព​ដ៏​បរិសុទ្ធ ក្នុង​ការ​គោរព​បូជា​ព្រះពុទ្ធអង្គ៕
ប្រភពពី RFA


Read more: http://www.cambodiapage.info/?p=11391#ixzz2cc8gKJYN

1 comments:

  1. Teton Ridge | Tioga Ridge, NY - Tinian Art & Design
    Teton Ridge is a stone-cold, but stylish rainbow titanium community near the Great Lakes. titanium symbol Teton Ridge. Teton Ridge | Tioga aftershokz titanium Ridge. columbia titanium jacket Teton Ridge. titanium exhaust tips

    ReplyDelete