នៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ន មានភាពចម្រូងចម្រាសគ្នាបានកើតមានជាបន្តបន្ទាប់ ដូចជាបញ្ហានយោបាយ បញ្ហាជម្លោះដីធ្លី បញ្ហាបរិស្ថានកាប់បំផ្លាញព្រៃឈើ។ល។ រាល់បញ្ហាទាំងអស់នោះ ភាគច្រើនមិនឃើញមានដំណោះស្រាយណាមួយពិតប្រាកដទេ ជាហេតុធ្វើឲ្យមានកើតបាតុកម្មតវ៉ាអហិង្សាពីសំណាក់អ្នករងគ្រោះ។
ការតវ៉ានោះ ពេលខ្លះ ពលរដ្ឋមួយចំនួនបាននាំគ្នាប្រើប្រាស់ផ្កាឈូកក្នុងការបញ្ចេញមតិ ដើម្បីទាមទាររកយុត្តិធម៌ ប៉ុន្តែក្រុមអ្នកតស៊ូមតិខ្លះដែលប្រើផ្កាឈូកនោះ ត្រូវបានរាជរដ្ឋាភិបាលចាប់យកទៅផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក៏មាន។ ជាក់ស្ដែង ដូចជាថ្មីៗនេះ គឺនៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងមានភាពតានតឹងនយោបាយ ក្រោយពីប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ននោះ គឺមានការចាប់ខ្លួនក្រុមយុវជនចំនួន ៤នាក់ ដោយសារតែយុវជនទាំងនោះប្រើប្រាស់ផ្កាឈូកក្នុងការបញ្ចេញមតិ សុំឲ្យកងទ័ព និងអ្នកនយោបាយទាំងអស់ ស្វែងរកកិច្ចពិភាក្សាគ្នាតាមគោលការណ៍ធម៌អហិង្សា មិនប្រើវិធីដោះស្រាយតាមសង្គ្រាមប្រដាប់អាវុធ។
ក្រៅពីនេះទៀត ក្រុមស្ត្រីអ្នកតស៊ូមតិជម្លោះដីធ្លីនៅតំបន់បឹងកក់ រាជធានីភ្នំពេញ ក្នុងពេលដែលពួកគាត់ធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហាវិវាទដីធ្លីម្ដងៗកន្លងមកនោះ ក៏បាននាំគ្នាយកផ្កាឈូកទៅប្រើប្រាស់ក្នុងពេលនោះដែរ។
នៅក្នុងចំណោមស្ត្រីអ្នកតស៊ូមតិតំបន់បឹងកក់ អ្នកស្រី ទេព វន្នី បានប្រាប់ឲ្យដឹងថា ប្រការដែលក្រុមស្ត្រីរបស់គាត់នាំគ្នាកាន់ផ្កាឈូកក្នុងពេលបញ្ចេញមតិ ឬធ្វើបាតុកម្មតវ៉ានោះ ពីព្រោះចង់បញ្ជាក់បង្ហាញឲ្យសាធារណជនទាំងថ្នាក់ជាតិ និងអន្តជាតិ ពិសេសឲ្យរាជរដ្ឋាភិបាលបានដឹងថា ការតវ៉ានោះ គឺជាការទាមទារសុំឲ្យដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
អ្នកស្រីបន្តថា ម្យ៉ាងទៀតការកាន់ផ្កាឈូកនោះ គឺតំណាងឲ្យអំពើល្អ ឬជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរដែលគោរពបូជាព្រះពុទ្ធសាសនា ប្រកាន់យកតាមមាគ៌ាធម៌អហិង្សាអាណិតអាសូរគ្នា ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៖ «អ៊ីចឹង នៅពេលណាដែលពួកខ្ញុំកាន់ផ្កាឈូក ដូចតំណាងផ្ការបស់ព្រះ ចង់និយាយថា សាសនាព្រះពុទ្ធតែងតែប្រៀនប្រដៅមនុស្សលោកឲ្យធ្វើតែអំពើល្អ គឺមិនចង់ឲ្យមានអំពើហិង្សាដាក់គ្នា កាប់សម្លាប់គ្នាទៅវិញទៅមក ដោយអំពើអាក្រក់។ សាសនាព្រះពុទ្ធ គឺល្អមែនទែន ដែលយើងគ្រប់គ្នាយកគំរូតាម យើងមិនអាចបោះបង់ចោលបានទេ គឺឲ្យធ្វើអំពើល្អ មិនឲ្យធ្វើអាក្រក់។ នេះហើយខ្ញុំចង់បង្ហាញរាល់គ្នាថា ផ្កានេះជាតំណាងផ្កាព្រះ ផ្កាសន្តិភាព សេរីភាព»។
ការប្រើប្រាស់ផ្កាឈូករបស់អ្នកតស៊ូមតិ ដើម្បីទាមទារដល់រដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាផ្សេងៗប្រកបដោយយុត្តិធម៌ និងអហិង្សានោះ ក៏បានធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួនដែរ ដោយលើកឡើងថា ការកាន់ផ្កាឈូកក្នុងពេលធ្វើបាតុកម្មតស៊ូមតិ គឺមិនមានខុសទាស់អ្វីទេ ពីព្រោះប្រជាពលរដ្ឋចង់បង្ហាញនូវឆន្ទៈល្អរបស់ពួកគេដល់ថ្នាក់ដឹកនាំប្រទេស។
នាយកអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋបានតស៊ូមតិដោយមិនប្រើហិង្សា ហើយយកផ្កាឈូកដែលជាផ្កាបូជាព្រះ មកបង្ហាញបញ្ជាក់ ដូចជាករណីយុវជន ៤រូបថ្មីៗនេះ ដែលយកផ្កាឈូកទៅជូនកងទ័ពជាដើមនោះ គឺថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគួរតែពិចារណាពីបំណងប្រាថ្នាសុំរបស់ប្រជាពលរដ្ឋ។
លោក សៀ ភារម្យ៖ «អាជ្ញាធរដែលបានចាប់យុវជន ៤នាក់ ដែលគ្រាន់តែយកផ្កាឈូកដើម្បីជូនដល់យុទ្ធមិត្តកងទ័ព កងកម្លាំងប្រដាប់អាវុធយើងហ្នឹង គិតថាវាជាការប្រាសចាកមួយហើយដែលប្រទេសយើងដាក់បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយសាសនារបស់យើងនេះជាសាសនាព្រះពុទ្ធ។ អ៊ីចឹង បើគ្រាន់តែគាត់ទៅយកផ្កាឈូក ដើម្បីចែកជូនកងទ័ពចែកជូនអ៊ីចឹងទេ គឺថាអត់មានអីដែលទៅត្រូវខុសច្បាប់ទេបាទ!។ ដូច្នេះហើយ គួរតែពិចារណាដែរ អ្នកដែលអួតខ្លួនថាជាអ្នកកាន់សាសនាព្រះពុទ្ធ នោះ ហើយធ្វើអ្វីដែលប្រាសចាកព្រះពុទ្ធសាសនាខ្លួនឯងអ៊ីចឹង ខ្ញុំមានការសោកស្ដាយ ហើយថ្កោលទោសដែរបាទ!»។
អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាមួយចំនួន បានឲ្យដឹងដែរថា ប្រការដែលប្រជាពលរដ្ឋខ្មែរយកផ្កាឈូកទៅធ្វើជាតំណាងនៃសេចក្ដីល្អ ហើយថាជាផ្កាសម្រាប់បូជាព្រះ នោះ ទំនងជាគេផ្អែកទៅលើជំនឿមួយនៅក្នុងព្រះពុទ្ធសាសនា នៅត្រង់អន្លើដែលព្រះពុទ្ធទ្រង់ប្រសូតឡើងនៅក្នុងលោក។
គ្រូបង្ហាត់បង្រៀនផ្នែកទស្សនវិជ្ជាពុទ្ធសាសនា និងរដ្ឋបាលសង្ឃនៃសកលវិទ្យាល័យមួយក្នុងខេត្តកំពង់ចាម លោក ញឹម សុធន បានមានប្រសាសន៍ថា នៅក្នុងគម្ពីរព្រះពុទ្ធសាសនា បានចែងពីពុទ្ធប្រវត្តិថា នៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតចេញពីផ្ទៃព្រះមាតាភ្លាម គឺទ្រង់បានយាងដើរបោះជំហានចំនួន ៧ជំហាន ហើយទន្ទឹមគ្នានោះ ក៏មានផ្កាឈូកចំនួន៧ បានផុសឡើងទល់ទ្រព្រះបាទារបស់ព្រះអង្គដែរ។
លោកបានបន្តថា ដោយបានឃើញគម្ពីរចែងយ៉ាងដូច្នោះ ទើបពុទ្ធសាសនិកជនខ្មែរ តែងតែយកផ្កាឈូកទៅបូជាព្រះពុទ្ធរូប៖ «ជាចំណុចមួយសំខាន់នៅក្នុងផ្លូវព្រះពុទ្ធសាសនា ហើយសម្រាប់បរិស័ទទូទៅ ដែលលោកត្រូវបូជាផ្កា បរិស័ទខ្លះលោកចូលចិត្តបូជាផ្កាឈូកអ៊ីចឹងទៅ។ តែបើបរិស័ទខ្លះ លោកបូជាផ្កាដទៃក៏មិនជាទាស់ខុសអីដែរ»។
ដោយមានជំនឿថាផ្កាឈូក គឺជាផ្កាដ៏ពិសិដ្ឋមួយល្អជាងគេសម្រាប់បូជាព្រះនោះ ទើបសព្វថ្ងៃនេះគេឃើញប្រជាពលរដ្ឋខ្មែរបានរក្សាប្រពៃណីថ្វាយផ្កាឈូកចំពោះព្រះពុទ្ធអង្គជាប្រចាំ ជាពិសេស គឺនៅក្នុងថ្ងៃឧបោសថសីល ឬក៏ថ្វាយនៅក្នុងពិធីបុណ្យទានម្ដងៗ។
ប្រការដែលគួរឲ្យកត់សម្គាល់មួយទៀត ការបូជាផ្កាឈូកចំពោះព្រះសម្មាសម្ពុទ្ធរបស់ប្រជាពលរដ្ឋខ្មែរ ក្រៅពីគេយកផ្កាឈូកពិតៗទៅបូជា ក្នុងនោះនៅពេលដែលគេថ្វាយបង្គំព្រះ គឺតែងតែលើកដៃទាំងពីរសំពះប្រណម្យ មានរាងដូចជាផ្កាឈូកក្រពុំ ដែលបញ្ជាក់បង្ហាញពីភក្ដីភាពដ៏បរិសុទ្ធ ក្នុងការគោរពបូជាព្រះពុទ្ធអង្គ៕
ប្រភពពី RFA
Read more: http://www.cambodiapage.info/?p=11391#ixzz2cc8gKJYN


Teton Ridge | Tioga Ridge, NY - Tinian Art & Design
ReplyDeleteTeton Ridge is a stone-cold, but stylish rainbow titanium community near the Great Lakes. titanium symbol Teton Ridge. Teton Ridge | Tioga aftershokz titanium Ridge. columbia titanium jacket Teton Ridge. titanium exhaust tips