គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:48 AM
ភ្នំពេញ​ ​៖ ​រថយន្ត​សាមុយ​របស់​ពហុ​ព្យាបាល​និង​សម្ភព​ថ្នល់ទទឹង​មួយ​គ្រឿង​បាន​បើក​ដឹក​បុរស​ម្នាក់​រង​របួស​ ធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ពី​ថ្នល់ទទឹង​ ខេត្តកំពង់ស្ពឺ ដើម្បី​នាំ​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ខណៈ​ដែល​ អ្នក​បើកបរ​រថយន្ត​សាមុយ​មក​ដល់​ផ្លូវ​សហព័ន្ធ​រុស្សី​បាន​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ហើយ​អ្នក​បើកបរ​បាន​ដាក់​មេ​ប្រូច​បាត់​ស្រមោល។
ហេតុការណ៍​ដ៏​កម្រ​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២០​ ខែសីហា ឆ្នាំ២០១៣ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា (​ម្តុំ​ក្ដាន់​២)។
បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថាមុនពេលកើត ហេតុ គេ​ឃើញ​រថយន្ត​សាមុយ​របស់​ពហុ​ព្យាបាល​និង​សម្ភព ​ថ្នល់ទទឹង ពណ៌​ស ពាក់​ស្លាក​លេខ ​ កណ្ដាល​2A-7185 បើក​តាម​ទិសដៅ​ពី​លិចទៅ​កើត​ ក្នុង​គោលបំណង​យក​អ្នករង​បួស​ដោយ​គ្រោះថ្នាក់​ចរាចរ​ ម្នាក់​ពី​ថ្នល់ទទឹង ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ខណៈ​មកដល់​ ចំណុច​កើតហេតុ ចៃដន្យ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-2748 បើកបរ​ដោយ​យុវជន​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ចំណែក​ម៉ូតូ​ខ្ទេច​ស្ទើរតែ​ទាំងស្រុង។  រីឯ​តៃកុង​រថយន្ត​សាមុយ​ឃើញ​បែប​មិន​ស្រួល​ក៏​រត់​គេច​ខ្លួន​បាត់ស្រមោល​តែម្តង​បន្សល់ទុក​រថយន្ត​និង​អ្នករបួស​ទាំង​មុននិង​ក្រោយ​២​នាក់​នៅកន្លែង​កើតហេតុ ។ ក្រោយមក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​
ឯកជន​គឹម​សុង ទៅ​សាង ដឹក​ជនរងគ្រោះ​ទាំងពីរ ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​បន្តទៀត។
បន្ទាប់ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​នគរបាល​បាន​ចុះទៅ​វាស់វែង នាំ​យក​ម៉ូតូ និង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា ដើម្បី​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ។
នរគបាល​និយាយ​ថា​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាល​មកពី​រថយន្ត​សាមុយ​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុង ប្រយ័ត្ន អាង​តែ​រថយន្ត​សាមុយ​មាន​សឺ​រ៉ែ​ន​ស្រែក​ បើ​អ្នកណា​ឮ​គេច​ទាន់ៗ​អ្នក​គេច​មិនទាន់​គឺ​បុក​បែប​នេះឯង៕
ប្រភពពី  Village of Wonder.


Read more: http://www.cambodiapage.info/?p=11200#ixzz2cUtd21TY

0 comments:

Post a Comment