ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវប្រពន្ធរបស់ខ្លួនប្រើកូនកាំបិតចាក់សម្លាប់ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នេះ ពេលកំពុងនេបនិត្យជាមួយស្រីកំណាន់ចិត្ត ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ចំណែក ស្រីកំណាត់ទទួលរងរបួសដៃ។ បន្ទាប់ពីហេតុការណ៍ ស្ត្រីជាភរិយាត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនភ្លាមៗដែរ។
លោក សូ ឌី អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបានប្រាប់ថា ជនរងគ្រោះឈ្មោះ ជួប ប៊ុនហង្ស អាយុ៣៩ឆ្នាំមានរបជាងចម្លាក់ និងជាជនពិការជើងម្ខាង រីឯភរិយាដៃដល់ឈ្មោះរ៉េន សុគន្ធា អាយុ៣៥ឆ្នាំមានផ្ទៃពោះ២ខែនិងមានកូន៤នាក់ក្នុងបន្ទុកនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ លោកថា ស្ត្រីរូបនេះបានប្រើកូនកាំបិតតាមចាក់សម្លាប់ប្ដី គ្រាដែលបុរសនេះកំពុងស្នាក់នៅនែបនិត្យជាមួយស្រីកំណាន់ចិត្ត ឈ្មោះប៊ុន ឌី អាយុ២៥ឆ្នាំមកពីខេត្តសៀមរាប ក្នុងបន្ទប់ផ្ទះជួលខាងលើ។
ស្ត្រីដៃដល់ ឈ្មោះ រ៉េន សុគន្ធា ហាក់ដូចគ្មានការតក់ស្លុតទេពេលត្រូចឃាត់ខ្លួន។ ស្ត្រីរូបនេះនិយាយថា ស្វាមីគាត់លួចមានទំនាក់ទំនងស្នេហាជាមួយនារីប៊ុន ឌី នេះជាង១ឆ្នាំកន្លងមកហើយ តែគាត់ទើបដឹងរយៈពេល៣ខែមកនេះ។ នៅយប់នោះគាត់បានដឹងថា ស្វាមីគាត់បានដេកជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ផ្ទះជួលខាងលើ លុះព្រឹកឡើងគាត់ក៏មករកក្នុងបំណងមកសុំលុយទៅយកកូនចេញ។ គាត់បញ្ជាក់ថា ពេលមកដល់មុខបន្ទប់ ស្រាប់តែឮស្វាមីគាត់ និងស្រីកំណាន់ចិត្តនោះកំពុងប្រឡែងគ្នាយ៉ាងត្រេកត្រអាល ធ្វើឲ្យអារម្មណ៍គាត់ក្ដៅក្រហាយយ៉ាងខ្លាំង ក៏ដកកាំបិតពីចង្កេះ ដែលគាត់យកមកតាមចាំមុខបន្ទប់ជាស្រេច លុះស្វាមីគាត់បើកទ្វាចេញក្រៅបម្រុងទៅធ្វើការ គាត់ក៏ចាក់ទាំងកំហឹងតែម្ដង។
ស្ត្រីរូបនេះបន្ថែមថា គាត់គ្មានចេតនាសម្លាប់ប្ដីទេ បើទោះជាដាក់កាំបិតតាមខ្លួនក្ដី តែដោយស្ដាប់ឮប្ដីប្រឡែងគ្នាយ៉ាងស្និតស្នាលជាមួយស្រីផ្សេងទាំងព្រឹកបែបនេះ ទប់កំហឹងមិនបានក៏ដកកាំបិតចាក់ តែម្ដងទៅ។
លោកមេបញ្ជាការខេត្ត បានបញ្ជាឲ្យឃាត់ខ្លួនជនដៃដល់ ដែលជាភរិយានោះហើយ រីឯស្ត្រីកំណាន់ចិត្ត បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ ដោយសារនាងរបួសដៃម្ខាង ពេលប្រតាយប្រតប់គ្នាក្នុងបន្ទប់។ កម្លាំងជំនាញកំពុងសួរនាំស្ត្រីដៃដល់ ដើម្បីកសាងសំណុំររឿងបញ្ជូនទៅតុលាការហើយ៕
__________________________
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី
ប្រភពព័ត៌មានពី៖ វាលឥន្ទ្រី
Read more: http://www.cambodiapage.info/?p=11197#ixzz2cUtKTosk


0 comments:
Post a Comment