គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:45 AM
នៅ​ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ​២០១៣​នេះ ចាប់​តាំង​ពី​ម៉ោង​៨ និង​៣០នាទី​ព្រឹក ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចាប់​ផ្តើម​ដោះ​ស្រាយ​លើ​ពាក្យ​បណ្តឹង ដែល​ក្រុម​ប្រឹក្សា​នេះ​ពិចារណា​ហើយ។
បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ យ៉ាង​ហោច​ណាស់​មាន​ពាក្យ​បណ្តឹង​ចំនួន​៣៣​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​ ត្រូវ​បានអគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​បាន។ ហើយ​ក្នុង​ចំណោម​ពាក្យ​បណ្តឹង​ទាំង​នោះ មាន​ពាក្យ​បណ្តឹង​ចំនួន​១៤​ត្រូវ​បាន​ដោះ​ស្រាយ​រួច ហើយ​នៅ​សល់ ១៩​បណ្តឹង​កំពុង​ដោះ​ស្រាយ ដោយ​នៅ​ក្នុង​នោះ​មាន​បណ្តឹង​បដិសេធ​សេចក្តី​សម្រេច​របស់​ គ.ជ.ប លើ​លទ្ធផល​បណ្តោះ​អាសន្ន នៃ​ការ​បោះឆ្នោត​ចំនួន ៩ពាក្យ​បណ្តឹង៕
ប្រភពពី  Free Press Magazine


Read more: http://www.cambodiapage.info/?p=11189#ixzz2cUsuLMyG

0 comments:

Post a Comment