គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:44 AM
គណបក្ស​ប្រជាជន​កម្ពុជា​បានបង្ហាញ​ជំហរ​ពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការបោះឆ្នោត​ដោយ​សន្តិវិធី។ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ជំហរ​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​យប់​ថ្ងៃ​ចន្ទ​ទី១៩សីហា។
ជា​សេចក្តីថ្លែងការណ៍​ដែល​ច្រានចោល​ការចោទ ប្រកាន់​នានា ដែលថា​គណបក្ស កាន់អំណាច​មួយ​នេះ​ឃុបឃិត​ជាមួយ​គណៈកម្មា ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​លួច​បន្លំ​សន្លឹកឆ្នោត។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ការចោទប្រកាន់​ទាំងនោះ ជាការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន។ ឆ្លើយតប​នឹង​ការប្រកាស​ជំហរ​ពិភាក្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ អ្នកនាំរពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចម្លើយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គួរតែ​ត្រូវបានធ្វើ​យូរណាស់​ហើយ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺជា​អ្នក​រង់ចាំ​ការពិភាក្សា​នេះ។ សម្រាប់​លោក​យឹម សុវណ្ណ ការជួបពិភាក្សាគ្នា​លើក​ក្រោយ ប្រសិនបើ​មាន​មែន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលយក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប ជា​ប្រធាន​នៃ​គណកម្មការ​ពិសេស​ចំពោះ​កិច្ច ដដែល។ គជប ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់ថា ជា​អ្នកធ្វើ​អោយមាន​បញ្ហា​មិន​ប្រក្រតី​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ។ ទោះយ៉ាងណា​ក៏ដោយ លោក​យឹម សុវណ្ណ​បញ្ជាក់ថា ការធ្វើ​បាតុកម្មអហិង្សា នៅតែ​ជំរើស​ចុងក្រោយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដដែល ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​នោះ។
នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ប្រកាស​បដិសេធ​ការផ្សព្វផ្សាយ​ឯកសារ​សំឡេង​មួយ​ដែល គេ​លឺ​លោកនាយក​រដ្ឋមន្ត្រី​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បានសរសេរថា ឯកសារ​សំឡេង​នោះ គឺជា​ការរៀបចំ​ប្រឌិត​ឡើង​ប៉ុណ្ណោះ ហើយ​បាន​ស្នើអោយ​សមត្ថកិច្ច​ចាត់វិធានការ​រារាំង​ច្នៃប្រឌិត​នេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុកថា ជា​ការបំពានច្បាប់៕
ប្រភពពី RFI


Read more: http://www.cambodiapage.info/?p=11186#ixzz2cUscFYGw

0 comments:

Post a Comment