គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:39 AM
ខេត្ដកំពង់ចាម​ ៖​  គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​បង្ក​ដោយ​រថ​យន្ដ​សណ្ដោង​កុងតឺន័រ​បើក​ទៅ​បុក​រថយន្ដ​ ដឹក​ត្រី​ពីក្រោយ​ហើយ​រថយន្ដ​ដឹក​ត្រី​ក៏​ ទៅ​បុក​អ្នក​បើក​ម៉ូតូ​នៅ​ខាង​មុខ​ដែល​មិន​ ដឹង​អី​កិន​អូស​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ។​ ចំណែកឯ​រថយន្ដ​ដឹក​ត្រី​បាន​ ក្រឡាប់​ធ្លាក់​ចូល​ទឹក​ស្រែ​បណ្ដាល​ឱ្យ​មនុស្ស​ ៣​នាក់​រួម​ទាំង​អ្នកបើកបរ​រង​បេ​ួ​ស​ធ្ងន់​ធ្ង​រ​ ។​ ឯ​អ្នក​បង្ក​ដែល​បើករថយន្ដ​សណ្ដោង​ កុងតឺន័រ​ក៏​បាន​ក្រឡាប់​ផ្លោង​ចូល​ទឹក​ស្រែ​ ជាប់​មនុស្ស​ពី​នាក់​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​វេទនា​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​អះអាង​ របស់​លោក​អធិការ​នគរបាល​ស្រុក​កំពង់​ សៀម​ជំហាន​ដំបូង​ ។​
​ហេតុការណ៍​នះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥៥​នាទី​លើ​កំណាត់​ ផ្លូវជាតិ​លេខ​៧​ ស្ថិត​ក្នុងភូមិ​ត្រកួន​ ឃុំ​ ក្រឡា​ ស្រុក​កំពង់សៀម​ ។​  អធិការ​នគរ​ បាល​ស្រុក​កំពង់សៀម​លោក​ ប៉ាក់​ ជាតិ​ បានឱ្យ​ដឹង​ថា​ អ្នក​ដែល​ស្លាប់​ជា​អ្នក​នៅ​ ក្នុង​រថយន្ដ​សណ្ដោង​កុងតឺន័រ​ទី​១-​ឈ្មោះ​ ឆេ​ង​ លឿន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ ភូមិ​អង្កួញដី​ ឃុំ​ក្រឡា​ ស្រុក​កំពង់សៀម​ និង​អ្នក​ទី​២​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ​ ព្រោះ​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ​គ្រាន់តែ​ដឹង​ថា​ រស់នៅ​ឃុំ​ស្ពឺ​ ស្រុកចំការ​ លើ​ ខេត្ដកំពង់ចាម​ ។​
​ចំណែកឯ​អ្នក​រង​របួសធ្ងន់​ក្នុង​រថយន្ដ​ ដឹក​ត្រី​និង​អ្នក​រួម​ដំណើរ​ទាំង​៣​ ទី​១-​ឈ្មោះ​ប្រាក់​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់​ នៅ​ភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​វៀន​ ស្រុក​ព្រៃឈ​ ទី​២-​ជា​កូន​ឈ្មោះ​ ប្រាក់​ វណ្ណៈ​ ប្រុស​ អាយុ​ ១៥​ឆ្នាំ​ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ​ ហើយ​អ្នក​ ទាំង​៣​នេះ​បាន​រង​របួសធ្ងន់​ ។​ ចំពោះ​អ្នក​ ស្លាប់​ជា​អ្នកបើកបរ​ម៉ូតូ​ឈ្មាះ​ ចាន់​ ថា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​ ភូមិ​អណ្ដូង​ ច្រុះ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ។​
លោក​បន្ដ​ថា​ តាម​ការ​សន្និដ្ឋាន​អ្នកបើកបរ​រថយន្ដ​សណ្ដោង​ កុងតឺន័រ​បើក​ ក្នុង​ល្បឿន​លឿន​ហួសកំណត់​ និង​ក្នុង​ស្ថាន​ ភាព​ស្រវឹង​ទើប​បង្ក​ឱ្យ​មាន​ហេតុការណ៍​ នេះ​កើតឡើង​ ។​ ​ចំពោះ​ករណីរ​នេះ​ដែរ​វត្ថុ​តាង​បង្ក​ ទាំងអស់​ត្រូវ​បាន​នគរបាល​ជំនាញ​យក​ មក​រក្សា​ទុក​នៅ​ក​ដ្ឋា​ន​អធិកា​រង់ចាំ​ដោះ​ ស្រាយ​តាម​ច្បាប់​ ៕
_________________________
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/

0 comments:

Post a Comment