ភ្នំពេញ ៖ បុរសម្នាក់ជាមន្ដ្រីនគរ បាលជាតិជាន់ខ្ពស់អះអាងថាខ្លួនពាក់ ផ្កាយ១និងគូកន៧នាក់ផ្សេងទៀតបាន ចូលផឹកស៊ីនៅហាងកង្កែបតូច ហើយ បានបង្កជម្លោះខឹងនារីបម្រើមិនមកចាក់ស្រាបៀរឱ្យផឹកឈានរហូតដល់ ក្របួចកអាវមេការហាងនិងវាយត្រូវប្រអប់មាត់បង្ករបួសស្នាមបន្ដិចបន្ដួច ។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ នៅហាងកង្កែបតូច ផ្លូវ២១៧ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុ កញ្ញាសូនី អាយុ២៣ឆ្នាំ ជាអ្នកបម្រើបាន ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុភ្ញៀវ ដែលបង្កហេតុនោះមានគ្នា៨នាក់បាន ចូលទៅអង្គុយហូបនៅខ្ចូសលេខ៩ ពួកគាត់ ផឹកស្រាបៀរអង្គរថូតែនៅពេលនោះគ្មាន ស្រីៗណាហ៊ានទៅបំរើតុពួកគាត់ទេព្រោះ លោកផ្កាយ១ម្នាក់នេះគាត់ជេរប្រមាថ ពេកធ្វើឱ្យគេខ្លាចរអាស្ទើរគ្រប់គ្នា ។ ប្រភពពីសាក្សីម្នាក់ទៀតគឺកញ្ញា ស្រីមុំ ក៏បានអះអាងដូចគ្នាដែរថា បន្ទាប់ មកបងដាលីន(មេការ)ក៏ដើរសំដៅទៅ តុបង្កហេតុដោយបងដាលីនបានកាន់ កែវស្រាបៀរទៅជល់ស្វាគមន៍នឹងលោក ផ្កាយ១ ។ ពេលនោះលោកផ្កាយ១ ងើប ឡើងក្របួចកអាវបងដាលីនបណ្ដាលឱ្យ ធ្លាក់កែវបែកហើយវាយបងដាលីន តែម្ដង ។ ដោយឡែកនារីរងគ្រោះឈ្មោះដាលីន ក៏បានប្រាប់ឱ្យដឹងដែរថា ភ្ញៀវនេះឧស្សាហ៍ មកផឹកស៊ីនៅហាងនេះជារឿយៗដែរ ហើយនៅថ្ងៃកើតហេតុពួកគាត់មកមាន គ្នា៧-៨នាក់ចូលខ្ចូសលេខ៩ ។ ពេលនោះ ស្រាប់តែពួកគាត់ជេរស្រីៗ បម្រើដោយ ពាក្យអសុរោះហើយស្រីៗនោះរត់អស់ អត់ហ៊ានទៅតុនោះទៀតទេ ។ ដាលីនបន្ដថា នាងក៏ដើរសំដៅទៅ តុនោះដោយកាន់កែវស្រាបៀរទៅ ស្វាគមន៍ ហើយជនបង្កហេតុនោះគាត់ និយាយថាម៉េចក៏មិនឱ្យស្រីៗទាំងអស់ នោះមកចាក់ស្រាបៀរឱ្យតុគាត់ផង គាត់អត់លុយឱ្យឬ? យើងជាឯកឧត្ដម ដឹងទេ? ពេលនិយាយចប់គាត់(ជនបង្ក) ក៏ចាប់ក្របួចកអាវនាងហើយគ្នាគាត់ ម្នាក់ទៀតចាប់ដៃនាងទាញទៅក្រោយ បណ្ដាលឱ្យធា្លក់បែកកែវនិងគ្រវាសដៃ ត្រូវមាត់នាងបណ្ដាលឱ្យបាក់ធ្មេញអស់ ១នៅពេលក្រោយមកនាងក៏ទៅប្ដឹង សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឱ្យជួយធ្វើអន្ដ រាគមន៍ ។ ក្នុងហេតុការណ៍នោះផងដែរគេឃើញ មានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ខណ្ឌនិងនគរបាលប៉ុស្ដិ៍បានចុះទៅដល់ កន្លែងកើតហេតុនាំខ្លួនលោកផ្កាយ១ ទំនើងនោះមកស្នាក់ការប៉ុស្ដិ៍រដ្ឋបាល ដង្កោដើម្បីសាកសួរ។ សមត្ថកិច្ចនគរ បាលបានឱ្យដឹងដែរថា ជនបង្កហេតុមាន ឈ្មោះម៉ម សុកធី អាយុ៤៦ឆ្នាំ មាន មុខងារជាទីប្រឹក្សា ឋានៈឧត្ដមសេនីយ៍ត្រី និងមានទីលំនៅភូមិម៉ឺនត្រា សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះម៉ុង ដាលីន ភេទស្រី អាយុ២៨ឆ្នាំ ជាមេការនៅហាង កង្កែបតូចទីលំនៅផ្ទះជួលក្នុងភូមិដំណាក់ ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បន្ដថា នេះ គ្រាន់តែជាហិង្សាដោយចេតនាបន្ដិច បន្ដួចទេ តែដោយលោកផ្កាយ១គាត់ ស្រវឹងខ្លាំងពេកបាត់ភាពម្ចាស់ការនិយាយ លែងដឹងខុសត្រូវ និងគូកនរបស់គាត់ក៏ ដូចគ្នា។ ពេលនោះលោកអធិការនគរ បាលខណ្ឌក៏ឆ្លងយោបល់ទៅព្រះរាជអាជ្ញា រងសាលាដំបូងក៏បញ្ជាឱ្យខាងព្រហ្មទណ្ឌ ខណ្ឌនាំខ្លួនលោកផ្កាយ១នោះទៅសម្រាក ក្នុងទ្រុងមួយយប់សិនទុកជាការព្រមាន។ អធិការនគរបាលខណ្ឌដង្កោលោក យឹម សារ៉ាន់ ក៏បានឱ្យដឹងដែរថា ករណី នេះមិនជារឿងធំដំអ្វីទេគ្រាន់តែជារឿង ហិង្សាដោយចេតនាបន្ដិចបន្ដួច ហើយ ក្រោយពីបានឆ្លងយោបល់ព្រះរាជអាជ្ញា រងក៏បានឱ្យធ្វើកិច្ចសន្យា និងណែនាំតែ ប៉ុណ្ណោះ ។ ប្រភពព័ត៌មានពីនគរបាលខណ្ឌក៏ បានបង្ហើបឱ្យដឹងដែរថា ក្នុងករណីនេះ លោកផ្កាយ១ទំនើងក៏បានសងជំងឺចិត្ដដល់ នារីរងគ្រោះចំនួន១០០ដុល្លាផងដែរ ។ នារីៗដែលធ្វើការនៅទីនោះនិយាយ គ្រប់ៗមាត់ថា ថ្វីបើគាត់នោះពាក់ផ្កាយ ១ ប៉ុន្ដែគាត់មិនមានសេចក្ដីថ្លៃថ្នូរបន្ដិច បន្ដួចសោះ ចាញ់អ្នករត់ម៉ូតូឌុបរៃលុយ គ្នាមកផឹកអត់ដែលឮមាត់មួយម៉ាត់សោះ ៕
____________________________ ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/?p=10965#ixzz2cJAdhewD
Read more: http://www.cambodiapage.info/?p=10965#ixzz2cJAdhewD


0 comments:
Post a Comment