គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:36 AM
ភ្នំពេញ​ ៖​ កម្មករ​សំណង់​២​នាក់​បាន​ស្លាប់​កប់​ក្នុង​ដីខ្សាច់​ដោយសារ​បាក់​ ជញ្ជាំង​របង​ថ្ម​សង្កត់​លើ​នៅ​គ្រា​ដែល​ កម្មករ​សំណង់​ទាំង​២​នាក់​កំពុង​បំពេញ​ ការងារ​កាយ​ដីខ្សាច់​ដើម្បី​ដាក់​ពុម្ព​សសរ​ ត្រូវ​ជញ្ជាំង​របង​ថ្ម​ប្រវែង​១៥​ម៉ែត្រ​ កម្ពស់​ជិត​៣​ម៉ែត្រ​បាក់​រលំ​សង្កត់​លើ​តែ​ ម្ដង​ ។​ ដោយឡែក​កម្មករ​២-៣​នាក់​ទៀត​ ដែល​ធ្វើ​នៅ​ខាងលើ​រត់​ចេញ​ទាន់​ពេល​ ព្រោះ​បានឮ​ស្នូរ​ស​ម្រឹ​ប​ប្រុង​បាក់​ ។​
​ឧប្បត្ដិហេតុ​ខាងលើ​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ការដ្ឋាន​សំណង់​៩៩៩​ ជា​របស់​លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ ស្ថិត​ នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១​ ភូមិ​ត្នោត​ ជ្រំ​៣​ ក្រុម​ទី​២​ សង្កាត់​បឹង​ទំពុន​ ខណ្ឌ​ មាន​ជ័យ​ ។​
​ជន​រង​គ្រោះ​មានឈ្មោះ​ទូច​ ចម​ ភេទ​ ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជា​កម្មករ​ សំណង់​ មានស្រុក​កំណើត​ភូមិ​ត្រ​ញំ​ង​ អណ្ដូង​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញាឮ​ ខេត្ដ​ កណ្ដាល​ និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​មាន​ ឈ្មោះ​យាំង​ យ៉ាង​ថ័​រ​ ភេទ​ប្រុស​ អាយុ​ ៥៧​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ មាន​ទី​លំ​ នៅ​ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​មាន​ជ័យ​ ។​
​កម្មករ​សំណង់​ម្នាក់​ឈ្មោះ​ទូច​ សា​រ៉ា​យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ត្រូវជា​បងប្រុស​ របស់​ឈ្មោះ​ទូច​ ចម​ ដែល​ស្លាប់​កប់​ក្នុង​ ដីខ្សាច់​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គេ​ទាំងអស់​គ្នា​ធ្វើការ​ដូច​សព្វដង​ ចំណែក​ខ្ញុំ​ឈរ​នៅ​ខាងលើ​នៃ​ជញ្ជាំង​ថ្ម​ ដែល​បាក់​ ដើម្បី​ចាំ​ទទួល​អាចម៍ដី​ដែល​ ប្អូនប្រុស​របស់ខ្ញុំ​កំពុង​កាយ​នៅ​ក្នុង​រណ្ដៅ​ ខាងក្រោម​ដើម្បី​យោង​យក​មក​ចាក់​នៅ​ ខាងលើ​ ។​ ពេល​កំពុងធ្វើការ​ស្រាប់តែ​ឮ​ សូរ​សំឡេង​ប្រឹបៗ​ប្រុង​បាក់​ ។​ ពេល​ឮ​ សំឡេង​ខ្ញុំ​ក៏​ស្រែក​ប្រាប់​ឱ្យ​ប្អូនប្រុស​របស់​ ខ្ញុំ​នៅ​ខាងក្រោម​រត់គេច​ដែរ​ តែ​រត់​មិន​ ទាន់​ដោយសារ​នៅ​ក្នុង​រណ្ដៅ​ខ្សាច់​ជ្រៅ​ ពេក​ ធ្វើ​ឱ្យ​ជញ្ជាំង​ថ្ម​បាក់​ស្រឹប​សង្កាត់​លើ​ កម្មករ​ដែល​នៅ​ខាងក្រោម​តែ​ម្ដង​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​ផ្សេង​ ទៀត​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​ នាក់​កំពុង​កាយ​ដីខ្សាច់​ចេញពី​ក្បាល​ សសរ​គ្រឹះ​ ដើម្បី​ដាក់​ពុម្ព​សសរ​ចាក់​បន្ដ​ ឡើង​មក​លើ​ ។​ ពេល​កាយ​ដី​ចេញ​អស់​ ធ្វើ​ឱ្យ​បាក់​ធ្នឹម​ជញ្ជាំង​របង​ថ្ម​សង្កត់​កម្មករ​ ទាំង​២​នាក់​កប់​ក្នុង​ដីខ្សាច់​ភ្លាមៗ​នោះ​ ក្រុម​កម្មករ​នាំ​គ្នា​កាយ​ដីខ្សាច់​ចេញ​ដើម្បី​ ជួយ​សង្គ្រោះ​ដែរ​ តែ​មិន​អាច​ជួយ​បាន​ ដោយសារ​ជញ្ជាំង​ថ្ម​សង្កត់ពីលើ​ធ្ងន់​ពេក​។​
​ក្រោយ​កើតហេតុ​អាជ្ញាធរ​សមត្ថកិច្ច​ ខណ្ឌ​-​សង្កាត់​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​ កើតហេតុ​ និង​បាន​បញ្ជូន​គ្រឿងចក្រ​ទៅ​ កាន់​ទីនោះ​ ដើម្បី​កាយ​រក​សាកសព​ជន​ រង​គ្រោះ​ ។​
​រយៈពេល​ជាង​១​ម៉ោង​ក្រោយ​កើត​ ហេតុ​ទើប​កាយ​រក​ឃើញ​ ហើយ​សាក​ សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​ យក​មក​តម្កល់​នៅ​វត្ដ​សន្សំ​កុសល​ ដើម្បី​ ឱ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​។​
​លោក​ឡាយ​ ជ​ ប្រធាន​ការិយាល័យ​ សាធារណការ​ខណ្ឌមានជ័យ​ បាន​និយាយ​ យ៉ាង​ខ្លី​នៅ​កន្លែង​កើតហេតុ​ថា​ សំណង់​ របង​ថ្ម​ដែល​បាក់​សង្កត់​ស្លាប់​កម្មករ​២​ នាក់​នេះ​សាងសង់​គ្មាន​បច្ចេកទេស​ត្រឹម​ ត្រូវ​ឡើយ​ ។​
​មហាជន​បាន​បញ្ចេញ​ទស្សនៈ​រិះគន់​ ថា​ អ្នក​ដែល​មាន​លុយ​ទៅ​ទិញ​ផ្ទះ​ក្នុង​បុរី​ ៩៩៩​ ដែល​មាន​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ថៅកែ​បុរី​ សូម​ប្រុង​ប្រយ័ត្ន​…​ ខ្លាចក្រែង​ “​ប្រាក់​ក៏​បង់​ ថង់​ក៏​ដាច់​”​ សូម​ ពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ឱ្យ​បាន​ត្រឹម​ ត្រូវ​មុន​នឹង​សម្រេចចិត្ដ​ទិញ​ ។​ ជាក់ស្ដែង​ ដូច​ជា​ករណី​នេះ​អ៊ី​ម​ចឹ​ង​កម្មករ​២​នាក់​ស្លាប់​ យ៉ាង​អាណោចអាធ័ម​ដោយសារ​សំណង់​ ក្នុង​បុរី​៩៩៩​របស់​លោក​ឧកញ៉ា​ថោ​ង​ សា​រ៉ាត់​ គ្មាន​បច្ចេកទេស​ ឆាប់រ​លំបាក់​ ៕
________________
ប្រភពព័ត៌មានពី៖ នគវត្ត

Read more: http://www.cambodiapage.info/

0 comments:

Post a Comment