ភ្នំពេញ : នារីវ័យក្មេងស្រស់ប្រិមប្រិយ៍ឈាមវរាវគិត ខ្លីចិត្តសឿងបឿង គ្រាន់តែអន់ចិត្តនឹងសង្សារ តិចតួចសោះក៏បង្ខំចិត្តភ្លាមៗសំលាប់ខ្លួនតែម្តង ប៉ុន្តែ សំណាងល្អបានសង្សារនិងពួកម៉ាករួមទាំងសមត្ថកិច្ច ចិត្តធម៌ បានជួយទាន់ បង្កភាពភ្ញាក់ផ្អើលទាំងកណ្តាល អាធ្រាត ស្ថិតនៅលើពាក់កណ្តាលស្ពានអាកាស ៧មករា (ពេទ្យលោកសង្ឈ) រង្វង់មូលពេទ្យលោក សង្ឈ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ ។ អ្នកឃើញហេតុការណ៍បា្រប់ថា ស្រីស្រស់រូប នោះចិត្តស្លុយណាស់គ្រាន់តែមានអន់ចិត្តនិងសង្សារ តិចតួចសោះ នាងមកលោតសំលាប់ខ្លួនបែបនេះ ខណ:ពេលកំពុងឈរនិយាយគ្នា ជាមួយមនុស្ស ប្រុសស្ទាវវ័យប្រហែលនាងជាង២០ឆ្នាំ ២នាក់ដែល ពួកគេអះអាងថាជាសង្សារនឹងគ្នាច្រើនឆ្នាំហើយ និង ម្នាក់ទៀតថាជាពួកម៉ាក ។ ប្រភពនោះអះអាងថា ពួកគេទាំង៣នាក់បានជិះ ម៉ូតូ១គ្រឿង ជាមួយគ្នាហើយស្រីស្នេហ៍រូបនោះ បានហក់ចុះពីលើម៉ូតូនិងរត់ទៅចុះពីលើបង្កាន់កាន់ដៃ ហើយបានឈរនៅលើរនាំងបេតុងនៃបង្កាន់ដៃ នោះតែម្តងនិងស្រែកទ្រហោរយំ ឃើញអាណិតបែបនេះ សង្សារបណ្តូលចិត្តនិពួកម៉ាកបានស្ទុះទៅចាប់ ជាប់ភ្លាមៗនិងសមត្ថកិច្ចមូលដ្ឋានបានទៅលួងលោមនិងជួយបានភ្លាមៗ ហើយនាងគិតតែពីស្រែកថា ចង់ស្លាបៗៗ នៅវេលាម៉ោង៣និង ៤៥នាទៀបភ្លឺថ្ងៃទី២៨សីហានេះ ៕ ប្រភពពី Khmeronlinenews
Read more: http://www.news4kh.com/2013/08/blog-post_5141.html#ixzz2dEDSNkN0
Read more: http://www.news4kh.com/2013/08/blog-post_5141.html#ixzz2dEDSNkN0


0 comments:
Post a Comment