ភ្នំពេញ — គណបក្សសង្គ្រោះជាតិបានប្រកាសជំហរដាច់ខាតរបស់ខ្លួនថា នឹងមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់ អំណាចយូរនោះទេ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សជំទាស់មានប្រសាសន៍ថា ជំហរនេះត្រូវបានសម្រេចក្នុងរយៈពេលចុងក្រោយនេះ។
«គណបក្សសង្គ្រោះជាតិមិនចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយ គណបក្សប្រជាជនទេ។ នេះជាជំហរមកទល់ថ្ងៃនេះរបស់គណបក្សសង្គ្រោះជាតិ»។
លោក យឹម សុវណ្ណ ថ្លែងយ៉ាងដូច្នេះក្នុងកម្មវិធីហេឡូវីអូអេ កាលពីរាត្រីថ្ងៃច័ន្ទ។
មន្ត្រីអ្នកនាំពាក្យគណបក្សជំទាស់ដដែលបានផ្តោតលើអំពើពុករលួយ និងនិទណ្ឌភាព ដែលទំនងជាមូលហេតុនៃការប្រកាន់ជំហរនេះ។
«យើងអត់មានវប្បធម៌គ្មានទោសពៃរ៍ក្នុងគណបក្សទេ។ បុគ្គលណាប្រព្រឹត្តអំពើពុករលួយ បុគ្គលនោះត្រូវតែទទួលទោសទោះ ជាបុគ្គលនោះទៅដល់ថ្នាក់នាយករដ្ឋមន្ត្រីក៏ដោយ។ ហើយយើងនឹងធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយនាពេល បច្ចុប្បន្ននេះ ដែលមិនមានប្រសិទ្ធិភាពក្នុងការអនុវត្តទេ ជាពិសេសពាក់ព័ន្ធនឹងមាត្រាដែលតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិជា សាធារណៈ»។
ការបង្ហាញជំហររបស់គណបក្សជំទាស់ធ្វើឡើងស្របពេលដែលគណបក្សនេះ បន្តប្រកាសប្រឆាំងនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីចុងខែ កក្កដាកន្លងទៅនេះ ហើយបានព្រមានថា នឹងដឹកនាំមហាបាតុកម្មមួយ នៅមុនការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ប្រសិនបើភាពមិនប្រក្រតីទាំងនោះមិនត្រូវបានដោះស្រាយទេនោះ។ ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការគ្រោងធ្វើយ៉ាងយូរបំផុតនៅ ថ្ងៃទី៨ខែកញ្ញា ខាងមុខនេះ។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ឆ្នោត បានប្រកាសពីជ័យជម្នះរៀងៗខ្លួនគឺគណបក្សប្រជាជនកម្ពុជាប្រកាសថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ និងគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួនឈ្នះបាន៦៣អាសនៈ។ ហើយបើយោងតាមលទ្ធផលបែបនេះ គណបក្សនិមួយៗអាចនឹងបង្កើតរដ្ឋាភិបាលដោយខ្លួនឯងបាន។
លោក ជាម យៀប សមាជិកគណៈកម្មការអចិន្ត្រៃគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ទំនងជាមិនមានលទ្ធភាពបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សសង្គ្រោះ ជាតិនោះទេប៉ុន្តែទំនងជាមានលទ្ធភាពចរចារវាងគណបក្សទាំងពីរទាក់ទង នឹងរចនាសម្ព័ន្ធរបស់រដ្ឋសភា។
«នៅក្នុងរដ្ឋសភាមិនទាន់គិតគូថា យ៉ាងម៉េចៗទេ។ ប៉ុន្តែឲ្យតែខាង(គណបក្សសង្គ្រោះជាតិ)ឲ្យដឹងថាខ្លួនចូលរួម ឬមិនចូលរួម គណបក្សប្រជាជនចាំតែចរចាគ្នាទេ។ ចំណែកឯរាជរដ្ឋាភិបាលគេប្រកាសខ្លួនគេហើយថា គេជាគណបក្សប្រឆាំង អញ្ចឹងបើចូលរួមគ្នាទៅជាគណបក្សរួមគ្នា ហើយមិនអាចទៅប្រឆាំងក្នុងរាជរដ្ឋាភិបាលបានទេ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ គិតថា ប្រហែលជាអាចមានដំណោះស្រាយនយោបាយមុននឹងរដ្ឋសភាថ្មីអាចនឹងចាប់ផ្តើមដំណើរការបាន។
លោកលើកឡើងថា គណបក្សសង្គ្រោះជាតិអាចដាក់លក្ខខណ្ឌមួយចំនួនមុននឹងខ្លួនសម្រេច ចូលរួមបង្កើតរដ្ឋសភាថ្មី។ លក្ខខណ្ឌទាំងនោះគឺសំដៅឲ្យមានការកែទម្រង់ក្នុងរដ្ឋាភិបាល ហើយរដ្ឋសភាត្រូវដើរតួជាអ្នកត្រួតពិនិត្យរដ្ឋាភិបាលដោយ ប្រសិទ្ធិភាព។
«បើសិនជាយើងចង់កែប្រែ ចង់ដូរ ហើយមិនអាចដូរមនុស្សបាន យើងអាចដូរគោលនយោបាយ សកម្មភាពរបស់រដ្ឋាភិបាលដើម្បីបម្រើផលប្រយោជន៍ប្រជាជាតិទាំងមូល បាន។ ដូចជាធ្វើការកែទម្រង់ ដូចជាអាជ្ញាធរមូលដ្ឋាន ទុកប្រជាពលរដ្ឋជាម្ចាស់ ឯមន្ត្រីរាជការជាអ្នកបម្រើផ្តល់នូវសេវាឲ្យគេ ឲ្យមានការងាយស្រួលដល់ប្រជាពលរដ្ឋ។ នេះក៏ជាការកែទម្រង់ដែរ»។
គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមិនចុះសម្រុងគ្នាលើលទ្ធផលបោះឆ្នោត បានជួបប្រជុំគ្នាទ្វេភាគីចំនួនពីរលើកមកហើយ តែមិនបានសម្រេចផលអ្វីមួយដើម្បីបង្កើតគណៈកម្មការចម្រុះដោះស្រាយ ភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទេ។
នៅថ្ងៃពុធស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)នឹងបើកកញ្ចប់ សុវត្ថិភាព«ក»ដើម្បីផ្ទៀងផ្ទាត់លើភាពមិនប្រក្រតីក្នុងមណ្ឌល បោះឆ្នោតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កាលពីថ្ងៃអាទិត្យ ការបើកកញ្ចប់សុវត្ថិភាព«ក»របស់ឃុំស្វាយជ្រះ ខេត្តក្រចេះ បង្ហាញថា ការិយាល័យទាំង១៣ក្នុងឃុំនេះមានភាពមិនប្រក្រតីទាំងអស់។ ប៉ុន្តែមន្ត្រីផ្លូវការនៃគ.ជ.ប.អះអាងថា នេះជាបញ្ហាបច្ចេកទេស និងមិនអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតទេ៕
ប្រភពពី វីអូអេខ្មែរ
Read more: http://www.news4kh.com/2013/08/blog-post_7519.html#ixzz2dED7rQds

0 comments:
Post a Comment