គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

12:49 AM
ភ្នំពេញ៖ នៅម៉ោង ៩ និង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣នេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះ ជាតិ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ។
នៅក្នុងដំណើរត្រឡប់មកដល់កម្ពុជា បន្ទាប់ពីចាកចេញអស់រយៈពេល ១០ថ្ងៃនោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញមានការទទួលស្វា គមន៍ពីសមាជិក សមាជិក គណបក្សសង្រ្គោះជាតិ រាប់រយនាក់។ ជាមួយគ្នានេះ ក៏មានការយាមកាមពីកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរហើយក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវ សហព័ន្ធរុស្ស៊ី យ៉ាងខ្លាំង។
បន្ទាប់មក លោក សម រង្ស៊ី ក៏បានធ្វើដំណើរទៅទីស្នាក់ការ គណបក្ស សង្គ្រោះជាតិ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវលេខ៥៩៨ ខណ្ឌទួលគោក៕

Read more: http://www.cambodiapage.info/

0 comments:

Post a Comment