ប៉ោយប៉ែត ៖ ស្ដ្រីមេម៉ាយម្នាក់ព្រោះ តែខឹងកូនប្រុសមិនចូលសាលា ហើយ តាមទាន់កំពុងលេងហ្គេមក៏ចាប់ចង បណ្ដើរអូសដូចគោក្របីទៅកាន់អធិការ ដ្ឋាននគរបាលក្រុងប៉ោយប៉ែតឱ្យនគរ បាលជួយអប់រំ ក៏ប៉ុន្ដែត្រូវនគរបាលអប់រំ ទាំងកូនអប់រំទាំងម្ដាយ ។
ករណីម្ដាយចងបណ្ដើរកូនទៅឱ្យនគរ បាលអប់រំ ព្រោះតែខឹងកូនមិនចូលសាលា នេះបានកើតឡើងនៅវេលាម៉ោង៨និង ៤០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងអ្នកក្រុងប៉ោយប៉ែត មើលទៅគួរឱ្យ ហួសចិត្ដដែលគេពុំសូវធ្លាប់បានឃើញ ពីមុនមក ។
ក្មេងប្រុសដែលត្រូវម្ដាយចាប់ចង បណ្ដើរឱ្យនគរបាលអប់រំឈ្មោះ វឿន ប៉ូយ អាយុ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយ មានជ័យ បច្ចុប្បន្នត្រូវម្ដាយឱ្យរៀននៅ ក្នុងសាលាអង្គការគ្រឹះបរិស័ទ ស្ថិតនៅ ក្នុងក្រុងប៉ោយប៉ែត ។
ស្ដ្រីជាម្ដាយត្រូវបានគេស្គាល់ឈ្មោះ ញ៉េវ មុំ អាយុ៤២ឆ្នាំ ជាស្ដ្រីមេម៉ាយ មានមុខរបរលក់ដូចតិចតួច ប្ដីស្លាប់ ចោលដោយជំងឺកាលពីពេលកន្លងទៅ នេះ។
ស្ដ្រីជាម្ដាយត្រូវបានគេស្គាល់ឈ្មោះ ញ៉េវ មុំ អាយុ៤២ឆ្នាំ ជាស្ដ្រីមេម៉ាយ មានមុខរបរលក់ដូចតិចតួច ប្ដីស្លាប់ ចោលដោយជំងឺកាលពីពេលកន្លងទៅ នេះ។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយ ប៉ែតបានឱ្យដឹងថា ក្មេងប្រុសដែលត្រូវ ម្ដាយចងបណ្ដើរយកមកឱ្យនគរបាល អប់រំនោះ ត្រូវបានវិលត្រឡប់ទៅផ្ទះវិញ ហើយក្រោយពីអប់រំ និងប្រដែរប្រដៅ មិនឱ្យគេចសាលា និងត្រូវស្ដាប់ដំបូន្មាន ម្ដាយ ។ ទន្ទឹមនឹងនេះម្ដាយក្មេងដែលចង កូនមកឱ្យនគរបាលជួយអប់រំ សមត្ថកិច្ច ក៏បានអប់រំម្ដាយនេះដែរ ព្រោះតែសកម្ម ភាពមិនសមរម្យចំពោះការចងកូនដូច សត្វធាតុក្នុងគ្រាដែលកូននៅក្មេងខ្ចីនៅ ឡើយ ។
គួរបញ្ជាក់ថា ក្មេងប្រុសដែលត្រូវ ម្ដាយចាប់ចងនឹងខ្សែនីឡុងបណ្ដើរទៅ កន្លែងសមត្ថកិច្ចគឺនៅបន្ទាប់ពីស្ដ្រីជា ម្ដាយបានតាមទាន់កូនប្រុសកំពុងលេង ហ្គេមអាគារថ្មីមួយ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ។
ស្ដ្រីជាម្ដាយក្មេងខាងលើនេះបាន និយាយថា គាត់រវល់រកស៊ីដើម្បីរកប្រាក់ ចិញ្ចើមកូន ហើយកន្លងទៅនៅសាលា រៀនគ្រូប្រចាំថ្នាក់របស់កូនតែងតែទូរស័ព្ទ និងមកប្រាប់ថា កូនប្រុសរបស់គាត់មិន ឃើញទៅសាលានោះទេ ។ ចំពោះអ្វីដែល គ្រូបានប្រាប់គឺគាត់ពុំជឿនោះទេ តែដោយ មានការសង្ស័យក៏ដើរទៅរក ទើបប្រទះ ឃើញកូនប្រុសកំពុងលេងហ្គេមប្រាកដ មែន ពេលដែលគេស្ពាយកាតាបចេញ ពីផ្ទះប្រាប់ថាទៅរៀននោះ ។ ព្រោះតែ យ៉ាងនេះធ្វើឱ្យរូបគាត់មានការខឹងសម្បា យ៉ាងខ្លាំងទប់ចិត្ដមិនបានក៏យកខ្សែនីឡុង ចងបណ្ដើរទៅឱ្យសមត្ថកិច្ចអប់រំ ព្រោះ អប់រំកូនអស់ចំណេះហើយនាពេលកន្លងមក ៕
_________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment