គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:58 PM
បាត់ដំបងៈ គម្រោង​ផ្សារ​ទំនើប​តម្លៃ​ជាង ១០ លាន​ដុល្លារ​របស់​ឧកញ៉ា ភូ ពុយ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៤ ខាង​មុខ​នេះ​បន្ទាប់​ពី​គម្រោង​បាន​ពន្យារ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​សារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​ពេល​វេលា​មិន​ទាន់​មក​ដល់។
លោក ឧកញ៉ា ភូ ពុយ ដែល​ជា​ម្ចាស់​ផ្សារ​ទំនើប​ឧកញ៉ា ភូ ពុយ បាន​ប្រាប់​ថា បច្ចុប្បន្ន​ផ្សារ​ទំនើប​នេះ​កំពុង​សាង​សង់​បាន​ប្រហែល ៩០ ភាគរយ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ទាន់​គម្រោង​បើក​ដំណើរការ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ ២០១៤ ខាង​មុខ។ ផ្សារ​ទំនើប​ថ្មី​នោះ​បាន​ចាប់​ផ្តើម​សាង​សង់​ដំបូង​ក្នុង​ឆ្នាំ ២០០៨ ប៉ុន្តែ​គម្រោង​នេះ​បាន​ពន្យារ​ពេល​រហូត​មក​ទល់​ពេល​នេះ​ដោយ​សារ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​កាល​ពី​ឆ្នាំ ២០០៨ ស្រប​ពេល​ដែល​សភាពការណ៍​វិវត្តន៍​របស់​ទីក្រុង​នេះ​មិន​ទាន់​មាន​អំណោយ​ផល ដល់​ការ​បើក​ដំណើរការ​ផ្សារ​ទំនើប​នេះ។
ផ្សារ​ទំនើប​ថ្មី​នេះ​សង់​លើ​ផ្ទៃ​ដី​ជាង ១ ហិកតា ដោយ​មាន​កម្ពស់ ៤ ជាន់​ស្ថិត​ក្នុង​សង្កាត់ អូរចា ក្រុង បាត់ដំបង។
ទាក់ទង​នឹង​គោលដៅ​បើក​ផ្សារ​ទំនើប​ថ្មី​នេះ លោក ភូ ពុយ បាន​ថ្លែង​ថា៖ «យើង​គិត​ថា នៅ​ពេល​បើក​ដំណើរការ​ដំបូង​ផ្សារ​ទំនើប​នេះ​មិន​អាច​ដំណើរការ​ពេញ​លេញ ១០០ ភាគរយ​នោះ​ទេ ប៉ុន្តែ​យើង​រំពឹង​ថា នឹង​ដំណើរការ​ពេញ​លេញ​នៅ​ឆ្នាំ ២០១៥​ខាង​មុខ»។
លោក​បាន​បន្ត​ថា៖ «ប្រសិន​បើ​ការ​លក់​ទំនិញ​ក្នុង​ផ្សារ​ទំនើប​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ផ្សារ​ធម្មតា​នោះ​លទ្ធផល​នឹង​បរាជ័យ​ជា​មិន​ខាន។ ហេតុ​នេះ​យើង​កំពុង​ទាក់​ទង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដើម្បី​ផ្គត់​ផ្គង់​ទំនិញ មក​ដាក់​លក់​នៅ​ទីនេះ​ក្នុង​តម្លៃ​ដូច​ផ្សារ​ធម្មតា ឬ​ថោក​ជាង»។
មុន​ពេល​ផ្សារ​ទំនើប​នេះ​បើក​ដំណើរការ​អ្នក​វិនិយោគ​រូប​នេះ​បាន​បើក​ដំណើរការ​ផ្សារ​រាត្រី​មួយ​នៅ​ក្បែរ​គ្នា​នោះ​រួច​មក​ហើយ​ដើម្បី​បន្សាំ​ប្រជាជន ឲ្យ​ចេះ​ប្រើ​ប្រាស់ និង​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ថ្មី​នៅ​ពេល​ខាង​មុខ ដោយ​បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ក្នុង​ទីក្រុង និង​មក​ពី​បណ្តា​ស្រុក​ជុំវិញ​ខេត្ត​បាន​មក​កម្សាន្ត​នៅ​ផ្សារ​នោះ​យ៉ាង​ច្រើន​រហូត​ដល់​យប់​ជ្រៅ។
លោក​អះអាង​ថា៖ «ចាប់​ពី​ឆ្នាំ ២០១៥ ទៅ​ខ្ញុំ​គិត​ថា ប្រជាជន​នៅ​ក្រុង បាត់ដំបង​នឹង​ចេះ​ប្រើ​ប្រាស់ និង​ទិញ​ទំនិញ​ក្នុង​ផ្សារ​ទំនើប​មិន​ចាញ់​ប្រជាជន​ថៃ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ប្រជាជន​ក្នុង​ទីក្រុង​នេះ​ប្រើ​ប្រាស់​របស់​របរ​មិន​ចាញ់​អ្នករ​ស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ»។ លោក​បាន​បន្ត​ទៀត​ថា៖ «បច្ចុប្បន្ន​យើង​កំពុង​បង្រៀន​អាជីវករ​ឲ្យ​ស្គាល់​រោងចក្រ​ដើម្បី​យក​ទំនិញ​មក​លក់​ក្នុង​តម្លៃ​សមស្រប​នឹង​ទីផ្សារ​ធម្មតា»។
រហូត​មក​ដល់​ពេល​នេះ​មាន​អតិថិជន​កក់​តូប​ក្នុង​ផ្សារ​ខាង​លើ​បាន​ប្រហែល ៥០ ភាគរយ​ហើយ ខណៈ​ការ​កសាង​ផ្សារ​នេះ​សម្រេច​រួច​រាល់​ជា​ស្ថាបពរ​នៅ​សល់​តែ​ការ​តុបតែង​លម្អ​ខាង​ក្នុង​អគារ​ប៉ុណ្ណោះ។ ផ្សារ​ទំនើប​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៤ ខាង​មុខ​នឹង​ក្លាយ​ជា​ផ្សារ​ទំនើប​ទី២ នៅ​ក្រុង បាត់ដំបង​បន្ទាប់​ពី ផ្សារ​ទំនើប​ទី១​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន អ៊ែតវូដ ហើយ​បាន​បើក​ដំណើរការ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក។ ផ្សារ​ទំនើប​ដែល​បាន​បើក​ដំណើរការ​នោះ​មិន​សូវ​មាន​ដំណើរការ​ល្អ​នោះ​ទេ ដោយ​សារ​ការ​លក់​ទំនិញ​នៅ​ទីនោះ​ថ្លៃ​ជាង​ផ្សារ​ធម្មតា។
លោក អើម សុខុម អភិបាល​ក្រុង បាត់ដំបង បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​ក្រុង​កំពុង​សម្រប​សម្រួល​ជាមួយ​អាជីវករ​ដើម្បី ឲ្យ​ពួក​គេ​ចូល​ទៅ​លក់​ទំនិញ​នៅ​ផ្សារ​ទំនើប​របស់​លោក ឧកញ៉ា ភូ ពុយ ហើយ​ខាង​ក្រុមហ៊ុន​សង់​ផ្សារ​ទំនើប​នោះ​ក៏​កំពុង​ទាក់​ទង​ក្រុមហ៊ុន​ធំៗ​នៅ ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​យក​ទំនិញ​មក​លក់​ទីនេះ​ក្នុង​តម្លៃ​សមស្រប​ជាមួយ ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​នេះ។
លោក​បាន​ថ្លែង​ថា៖ «ប្រជាជន​រីករាយ​សប្បាយ​ចិត្ត​នៅ​ពេល​ទីក្រុង​មាន​ការ​រីក​ចម្រើន​លឿន និង​មាន​ផ្សារ​ទំនើបៗ​បែប​នេះ​បើក​ដំណើរការ»។
លោក ប្រាជ្ញ ច័ន្ទ អភិបាល​ខេត្ត បាត់ដំបង មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គាំទ្រ​ចំពោះ​ការ​វិនិយោគ​បែប​នេះ​ហើយ​ខ្ញុំ រីករាយ​ចំពោះ​ដំណើរ​វិវត្តន៍​ដ៏​ល្អ​នេះ»៕

Read more: http://www.cambodiapage.info/

0 comments:

Post a Comment