គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:32 AM
ខេត្តកំពង់ចាម ៖ សមាគម​គ្រូបង្រៀន ឯករាជ្យ​កម្ពុជា បាន​ទ​ទួល​​​សេចក្តី រាយ​​​ការណ៍ ពី​អាណាព្យាបាល​សិស្ស និង​បេក្ខជន ​ប្រឡង​ថ្នាក់​ទី​១២ ទាក់ទិន​ការលក់ ​វិញ្ញាសា​ប្រឡង ទ្រង់ទ្រាយ​ធំ​ នៅ​ខេត្តកំពង់ចាម ហើយក៏​មានការ​ ទទូច​សុំ​ឲ្យ សមាគម​គ្រូបង្រៀន ឯករាជ្យ​កម្ពុជា របស់លោក រ៉ុង ឈុន ជួប​ទប់ស្កាត់​ភាពមិនប្រក្រតី​នេះ ឲ្យ​បាន​មុន​ការប្រឡង​ចូលមក​ដល់​។​
យោងតាម​សេចក្តីជូនដំណឹង របស់​សិស្ស​ថ្នាក់​ទី​១២  នៅ​ទី​រួម​ខេត្តកំពង់ចាម ដែល​ត្រូវ​ប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៣​នេះ បាន​ឲ្យ​ដឹងថា នៅតាម​វិទ្យាល័យ​នានា ក្នុង​ទី​រួម​ខេត្តកំពង់ចាម មានការ​ប្រកាស​លក់​វិញ្ញាសា ប្រឡង​បាក់​ឌុប​ក្នុង​ទ្រង់ទ្រាយ​ធំ ធ្វើ​ឡើងជា​ចំហ ដោយមាន​ការកំណត់​តម្លៃ ប្រកួតប្រជែង​ទៀតផង ហើយ​ដែល​ភាគច្រើន អ្នក​ដែល​ហ៊ាន​ចេញមុខ លក់​វិញ្ញាសា​សុទ្ធតែ​ថ្នាក់ដឹកនាំ​សាលា​តែម្តង ។
​មានការ​បញ្ជាក់​ផងដែរ​ថា តម្លៃ​ដែល​ប្រកាស​លក់​វិញ្ញាសា មាន​ចាប់ពី ៣០​ដុល្លារ សម្រាប់ ៥​មុខវិជ្ជា រហូតដល់ ១០០​ដុល្លារ សម្រាប់ ១០​មុខវិជ្ជា​។ ប្រសិនបើ​គេច​ង់​ទិញ គឺ​ទាក់ទង​តាម​បណ្តាញ របស់​ថ្នាក់ដឹកនាំ​សាលា រួមមាន​ទាំង​សាលា​ដីដុះ និង​សាលា​វិទ្យាល័យ​ព្រះសីហនុ​ផងដែរ ហើយ​ថ្នាក់​នាយក​សាលា ដែល​ហ៊ាន​ចេញមុខ​លក់ វិញ្ញាសា​ប្រឡង ជា​ចំហ​បែបនេះ សុទ្ធសឹងតែ​ជាម​មនុស្ស​ជំនិត របស់​ប្រធាន​មន្ទីរអប់រំ​ខេត្តកំពង់ចាម ។​
​លិខិត​របស់​សិស្ស​ថ្នាក់​ទី​១២ បាន​បន្តថា ថ្វីត្បិតតែ​ពួកគេ ជា​អ្នក​ប្រឡង គឺ​ពួកគេ​ពិតជា​ចង់បាន នូវ​ការប្រឡង​មួយ ដែល​ផុស​ចេញពី សមត្ថភាព​ផ្ទាល់ខ្លួន  ពួកគេ​មិន​ចង់បាន​នូវ រូបភាព​បែបនេះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​តម្លៃ នៃ​ការប្រឡង​គ្មាន​គុណភាព ។ ដោយឡែក​អាណាព្យាបាល​ជាច្រើន បាន​បញ្ជាក់ថា កូនៗ​បាន​រំអុក​សុំ​ប្រាក់ ទៅ​ទិញ​ចម្លើយ​វិញ្ញាសា​ប្រឡង​បាក់​ឌុប ដោយបាន​ប្រាប់ថា មានតម្លៃ​ចាប់ពី ៣០​ដុល្លារ រហូតដល់ ១២០​ដុល្លារ ។ សម្រាប់ ១២០​ដុល្លារ គឺ​ត្រូវ​គ្រប់មុខ​វិជ្ជា ។​
​កន្លងមក​មាន​បាតុភាព​មិន​ប្រក្រតី កើត​ឡើងជា​ញឹកញាប់ នៅក្នុង​មន្ទីរអប់រំ​ខេត្តកំពង់ចាម ហើយ​រៀង​រាល់ពេល​ប្រឡង ក៏​តែងតែមាន​ការលក់​វិញ្ញាសា ឬ​ការធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា ដោយ​នាយក​សាលា​មួយចំនួន មិនបាន​អនុវត្តន៍ ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍ របស់​ក្រសួង​អប់រំ​នោះទេ​។ គួរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៣ មាន​បេក្ខជន​ប្រមាណ  ១០៧៨៣៥​នាក់ ហើយ​មណ្ឌល​ប្រឡង មាន​ចំនួន ២៣៤ ដោយ​ចែកជា ៤៣៩០​បន្ទប់ នៅ​ទូទាំងប្រទេស​៕
  
ប្រភពពីវត្តភ្នំ

Read more:http://www.cambodiapage.info/

0 comments:

Post a Comment