ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍បាក់ខែង បានឃាត់ចាប់រថយន្ដដឹកឈើប្រណីត ១គ្រឿងដែលរុំតង់ពណ៌ខៀវជិត រួចធ្វើដំណើរលើបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះ ចូលមករាជធានីភ្នំពេញ ។ ការឃាត់រថយន្ដដឹកឈើប្រណីតជា ច្រើនកង់របស់នគរបាលប៉ុស្ដិ៍បាក់ខែង ខណ្ឌឫស្សីកែវខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅមុខទីស្នាក់ការប៉ុស្ដិ៍ ក្នុងភូមិក្ដី ចាស់ វេលាម៉ោង៧និង៤០នាទី ។
បុរស៣នាក់ត្រូវបានឃាត់ខ្លួនក្នុង ករណីបង្ក្រាបទៅលើរថយន្ដដឹកឈើ ប្រណីតជាច្រើនដុំធ្វើដំណើរលើដងផ្លូវ ជាតិលេខ៦នេះ ។មួយសន្ទុះក្រោយមកគេបានឃើញ លោកទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌឫស្សីកែវ រួមជាមួយនឹងមន្ដ្រីរដ្ឋបាល ព្រៃឈើបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការត្រួតពិនិត្យ និងរាប់ចំនួនដុំឈើ ហើយវាស់ចេញជាម៉ែត្រគូប ។
បុរស៣នាក់ដែលឃាត់ខ្លួនក្នុងករណី ដឹកជញ្ជូនឈើប្រណីតដុំធំៗខាងលើនេះ ១-ឈ្មោះសៅ វាសនា អាយុ៣២ឆ្នាំ មាន ទីលំនៅភូមិព្រៃតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង, ២-ឈ្មោះ ឃុន សំណាង អាយុ៣៥ឆ្នាំ មានស្រុក កំណើតឃុំ-ស្រុក-ខេត្ដសៀមរាប និង៣- ឈ្មោះ សេរី អាយុ២៥ឆ្នាំ មានទីលំនៅ ស្រុកសំរោង ខេត្ដបាត់ដំបង ។
បើតាមចម្លើយអ្នកទាំង៣ដែលត្រូវ បានឃាត់ខ្លួនធ្វើការសួរនាំក្នុងករណីដឹក ជញ្ជូនឈើខុសច្បាប់ខាងលើនេះបាន បញ្ជាក់ឱ្យដឹងថា ពួកគេគឺជាអ្នកស៊ីឈ្នួល បើករថយន្ដ និងលើកឈើតែប៉ុណ្ណោះ ហើយឈើប្រណីតជាប្រភេទឈើនាងនួន ដែលមានបណ្ដោយខ្លះជាង២ម៉ែត្រ ខ្លះ ទៀត២ម៉ែត្រមានចំនួនជិត៦០ដុំ រួចដឹកពីខេត្ដកំពង់ធំ ឆ្ពោះមកកាន់រាជធានី ភ្នំពេញ ។
បុរសទាំង៣នាក់ខាងលើនេះបានឱ្យ ដឹងទៀតថា ឈើទាំងនោះពួកគេបានដឹក ចេញពីខេត្ដកំពង់ធំ នៅវេលាម៉ោង៥ ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ តែ មកដល់ចំណុចមុខស្នាក់ការប៉ុស្ដិ៍បាក់ខែង ខណ្ឌឫស្សីកែវ លើបណ្ដោយផ្លូវជាតិលេខ៦ ក៏ត្រូវបានសមត្ថកិច្ចឃាត់ និងចាប់តែម្ដង ។
ជនទាំង៣នាក់ខាងលើនេះបានបញ្ជាក់ ឱ្យដឹងទៀតថា ក្នុងការដឹកជញ្ជូនឈើនេះ ពួកគេបានកម្រៃក្នុងម្នាក់តែ២០ដុល្លារ ប៉ុណ្ណោះមកដល់ភ្នំពេញ ហើយគោលដៅ ដែលដាក់នោះគឺមានមេម្នាក់ទៀតដែល គេបញ្ជាឱ្យដាក់នៅទីណា ពេលដែល យើងមកដល់ទីក្រុងភ្នំពេញ ជួនកាល ទម្លាក់នៅបឹងត្របែក ខណ្ឌមានជ័យ ខណ្ឌដង្កោ ហើយពេលខ្លះបញ្ជូនទៅកាន់ខេត្ដ កណ្ដាលតាមអ្វីដែលគេបញ្ជា ។
ជនទាំង៣នាក់ខាងលើនេះបានបញ្ជាក់ ឱ្យដឹងទៀតថា ក្នុងការដឹកជញ្ជូនឈើនេះ ពួកគេបានកម្រៃក្នុងម្នាក់តែ២០ដុល្លារ ប៉ុណ្ណោះមកដល់ភ្នំពេញ ហើយគោលដៅ ដែលដាក់នោះគឺមានមេម្នាក់ទៀតដែល គេបញ្ជាឱ្យដាក់នៅទីណា ពេលដែល យើងមកដល់ទីក្រុងភ្នំពេញ ជួនកាល ទម្លាក់នៅបឹងត្របែក ខណ្ឌមានជ័យ ខណ្ឌដង្កោ ហើយពេលខ្លះបញ្ជូនទៅកាន់ខេត្ដ កណ្ដាលតាមអ្វីដែលគេបញ្ជា ។
លោកអ៊ុន វ៉ាន់ណារិទ្ធ នាយរងសង្កាត់ រដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជាក់ឱ្យដឹង ថា ចំពោះឈើប្រណីតជាច្រើនដុំខាងលើ នេះ បន្ទាប់ពីធ្វើការរាប់និងវាស់វែងដឹង ចំនួនគូបរួចរាល់ហើយ នឹងដឹកបញ្ជូនទៅ រក្សាទុកនៅរដ្ឋបាលព្រៃឈើកណ្ដាល ភ្នំពេញ ហើយបុរស៣នាក់ដែលឃាត់ ខ្លួនក្នុងករណីនោះនឹងចាត់ការទៅតាមផ្លូវ ច្បាប់ ។
គេបានងឿងឆ្ងល់ថា ឈើរាប់សិបដុំ ធំៗហើយមានប្រវែង២ម៉ែត្រ និងខ្លះទៀត ជាង២ម៉ែត្រដឹកចេញពីខេត្ដកំពង់ធំ ចូល មករាជធានីភ្នំពេញចុះហេតុអ្វីបានជា សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជំនាញ រដ្ឋបាលព្រៃឈើនៅទីនោះបែរជាមិនដឹង ។
បញ្ហាខាងលើនេះគេបានដាក់ភាព សង្ស័យថា ការដឹកជញ្ជូនឈើប្រណីតធំៗ នេះចេញពីខេត្ដមួយឆ្លងមកខេត្ដមួយ បានយ៉ាងរលូននេះដោយគ្មានជំនាញ ឬក៏ សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបអាចមកពី បានទទួលលាភសក្ការៈពីម្ចាស់ឈើទាំង នោះ ។ បុរសទាំង៣នាក់ដែលឃាត់ខ្លួន ក្នុងករណីដឹកជញ្ជូនឈើនេះបានបញ្ជាក់ថា ការដឹកជញ្ជូនឈើដោយគ្មានអ្នកឃាត់ ពីខេត្ដកំពង់ធំ ចូលជិតដល់ភ្នំពេញនេះ ដោយសារតែថៅកែរបស់ពួកគេបានរត់ ការបង់គ្រប់ច្រកល្ហក ទើបអាចធ្វើដំណើរ មកបាន ប៉ុន្ដែជាអកុសលមកដល់ចំណុច មុខស្នាក់ការប៉ុស្ដិ៍បាក់ខែង ខណ្ឌឫស្សីកែវ ក៏ត្រូវបានជាប់អន្ទាក់នគរបាលនៅទីនោះតែម្ដង ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ការដឹកជញ្ជូនឈើប្រណីតប្រភេទល្អៗ និងធំៗ និងខ្លះទៀតមានបង្កប់ទៅដោយ ឈើដែលមានតម្លៃដូចជាគ្រញូងជាដើម សព្វថ្ងៃនេះកំពុងតែចរាចរយ៉ាងគគ្រឹក គគ្រេងលើបណ្ដោយផ្លូវជាតិលេខ៦ ហើយ ភាគតិចណាស់ដែលត្រូវបានឃាត់និង បង្ក្រាប ដោយសារតែឈ្មួញរកស៊ីឈើ ទាំងនោះបានបង់ប្រាក់ជូនសមត្ថកិច្ចពាក់ ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ នេះតែម្ដង ។ ជាក់ស្ដែងដូចជាករណីខាង លើនេះ ប្រសិនបើជាសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍បាក់ខែងមិនមានការសង្ស័យ ឬក៏ ឃាត់ដើម្បីត្រួតពិនិត្យរថយន្ដនោះទេ ប្រហែលជាឈើ១រថយន្ដនេះចូលមកដល់ រាជធានីភ្នំពេញដាក់តាមគោលដៅរួច បាត់អស់ទៅហើយ ៕
Read more:http://www.cambodiapage.info/


0 comments:
Post a Comment