ខេត្តកំពង់ចាម ៖ នៅវេលាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ កម្មករ-កម្មការិនី ប្រមាណជាង៣០០០នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រផលិតស្បែកជើង ជី ហួយ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរ ស្រុកជើងព្រៃ បានប្រមូលផ្តុំ គ្នានៅមុខរោងចក្រដើម្បីបន្តធ្វើកូដកម្មទាមទារឲ្យភាគីខាងរោងចក្រ គោរពនូវលក្ខខណ្ឌការងារចំនួន១៨ចំណុច។
ប្រភពពីកម្មការិនីម្នាក់ឈ្មោះ នីតា បានឲ្យដឹងថា ពួកគេបានមកតវ៉ាធ្វើកូដកម្មនេះអស់រយៈពេល៣ថ្ងៃមកហើយ ដើម្បីសុំឲ្យខាងភាគីរោងចក្រអនុវត្តន៍តាមលក្ខខណ្ឌការងារ ចំនួន១៨ចំណុច ដែលពេលនេះខាងភាគីរោងចក្រទើបតែអនុវត្តន៍បាន១៥ចំណុច នៅសល់៣ចំណុចទៀតនៅមិនទាន់បានធ្វើការដោះស្រាយ។ លក្ខខណ្ឌទាំង៣ចំណុចដែលនៅសល់នេះរួមមាន ១-កុំឱ្យកាត់លុយកម្មករដែលចូលរួមធ្វើកូដកម្ម ២-ទាមទារលុយទ្រទ្រង់សុខភាពចំនួន៥ដុល្លារ និង៣-ទាមទារលុយធ្វើដំណើរចំនួន១០ដុល្លារ។
ចំពោះខាងភាគីរោងចក្រ នៅមិនទាន់បានចេញមុខមកធ្វើការដោះស្រាយ ចំពោះបញ្ហាវិវាទទាំងនេះនៅឡើយទេ។ បើតាមក្រុមកម្មករទាំងអស់បានឲ្យដឹងថា ពួកគេនឹងបន្តធ្វើកូដកម្មរហូតដល់ខាងភាគីរោងចក្រយល់ព្រមតាមការស្នើសុំរបស់ពួកគេ៕
ប្រភពពី វត្តភ្នំ
Read more:http://www.cambodiapage.info/


0 comments:
Post a Comment