គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:37 AM

ខណៈ​​ការ​ប្រឡង​បាក់​ឌុប​​​ ថ្ងៃ​ទី​១​ ទើប​បាន​ចាប់​ផ្តើម​ ​ប្រមាណ​​មួយ​​ម៉ោង​មុខ​នេះ​ ​​គេ​សង្កេត​ឃើញ​មាន​វិញ្ញា​សា​ជា​ច្រើន​​​ត្រូវ​​បាន​បង្ហោះ​តាម​​គណនេយ្យ​​​​ Facebook ​តាំង​ពី​ល្ងាច​មិញ​មក​ម្ល៉េះ​​​ ជា​ពិសេស​មុខ​វិជ្ជា​គីមឺ​​ និង​ជីវ​វិទ្យា​ ដែល​ត្រូវ​ប្រឡង​នៅ​​ព្រឹក​នេះ។
​ជាក់​ស្តែង​គណនេយ្យ​​ Facebook មួយ​ ដែល​មាន​ឈ្មោះ​ O.S.​ ​​បាន​បង្ហោះ​​នូវ​ចម្លើយ​ វិញ្ញាសា​គីមឺ​វិទ្យា​​ និង​​ជីវវិទ្យា​ ​ដោយ​សន្មត់​ថា​​​ជា​ចម្លើយ​ដែល​ពិត​ជា​​​ត្រឹម​ត្រូវ​​។
​មិន​ត្រឹមប៉ុណ្ណឹង​​ ​មាន​​​គណនេយ្យ Facebook មួយ​​ឈ្មោះ​ K.K.​​ ថែម​ទាំង​បាន​បង្ហោះ​នូវ​​ទម្រង់​សំនួរ​​​លើ​ វិញ្ញាសា​​​មុខ​វិទ្យា​គីមឺ​​​ទាំង​ស្រុង​ផង​ដែរ​ តាំង​ពី​ល្ងាច​មិញ​មក​ម្ល៉េះ​។
​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ឯកឧត្តម​​ អ៊ឹម សិទ្ធី​ រដ្ឋមន្រ្តី​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា ​កាល​ពី​ព្រឹក​មិញនេះ​ ​​បាន​​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា​ គ្មាន​វិញ្ញាសា​ណា​​បែក​ធ្លាយ​​​ដូចការ​​លើក​ឡើងខ្លះ​នោះ​​ទេ​ ដោយ​សារ​តែ​ហិប​​ដាក់​វិញ្ញាសា​​មាន​សោ​ និង​លេខ​សំងាត់​ត្រឹម​ត្រូវ​។ ដូច្នេះ​បេក្ខ​ជន​ទាំង​អស់​ កុំ​ជឿ​តាម​​ពាក្យ​ចចាមអារ៉ាម​​ ដែល​បាន​បំផុស​ឡើង​​​ទេ។
ទិដ្ឋភាព​ថត​ចម្លង​សំណៅឯកសារ​ នៅវេលាម៉ោង​ ៤​ ព្រឹកមិញ​​ ​ម្តុំបាក់ទូក
ប្រភពពី- Sabay

Read more:http://www.cambodiapage.info/

0 comments:

Post a Comment