គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:10 AM
ភ្នំពេញ: លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយច្បាប់​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដោយ​ស្នើអោយ បញ្ជូន​អ្នកជំនាញ​ជា​អ្នកសង្កេតការណ៍​នៅក្នុង​ការបង្កើត គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​វាយតម្លៃ ទៅលើ​ភាពត្រឹមត្រូវ​នៃ លទ្ធផល​បោះឆ្នោត​។​
​នៅក្នុង​លិខិត​នោះ​មិនបាន​អញ្ជើញ​តំណាង​សហប្រជាជាតិ​អោយមក​ធ្វើជា​អាជ្ញាកណ្តាល​ដូចដែល​គាត់​បានធ្វើ​ការទាមទារ កន្លងមក​នោះទេ​។ រ​គាត់​គ្រាន់តែ​អោយ​សហ​ប្រជា​តិ​បញ្ជូន​អ្នកជំនាញ​ចូលរួម​ក្នុងនាម​ជា​អ្នកសង្កេតការណ៍ (observers) ប៉ុណ្ណោះ​។​
​នៅក្នុង​លិខិត​ផ្ញើជូន​លោក បាន គី​មួន អគ្គលេខាធិការ​សហប្រជាជាតិ​ចុះ​ថ្ងៃទី​៥​ខែសីហា លោក សម រង្ស៊ី​ បាន​និយាយថា “​ខ្ញុំ​សរសេរ​នេះ​ដើម្បី​សំណូមពរ ដល់​អង្គការ​សហ​ប្រជា​តិ​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម បញ្ជូន​អ្នកជំនាញ​ម្នាក់​ឬ​ច្រើន​នាក់​ធ្វើជា​អ្នកសង្កេតការណ៍​នៅក្នុង​ដំណើរការ​មួយ​ដែល​នឹង​ប្រកាន់យក ដោយ​គណៈកម្មការ​ចម្រុះ ដើម្បី​វាយតម្លៃ សុពលភាព​នៃ​លទ្ធផល​នៃ​ការបោះឆ្នោតជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចដែល​បាន​ផ្សព្វផ្សាយ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​។​
​បើ​យោងតាម​លិខិត​នោះ លោក សម រង្ស៊ី​ បាន​លើក​ហេតុផល​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​ដែល​លោក ជឿថា វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​លទ្ធផល​នៃ​ការបោះឆ្នោត​។​
​ប៉ុន្តែ​លោក មិនបាន​និយាយ​លម្អិត​អំពី​ភាពមិនប្រក្រតី​នៅក្នុង​លិខិត​នោះទេ​។​
​កន្លងមក​លោក សម រង្ស៊ី​ ទាមទារ​បង្កើត​គណកម្មាកា​រ​ចម្រុះ​មួយ​ដែលមាន​សមាសភាព​មក​ពី​គណបក្សនយោបាយ ជាប់ឆ្នោត តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ ហើយ​តំណាង​សហ​ប្រជា​ជា​ជាតិ​ធ្វើជា​អាជ្ញាកណ្តាល​ ចំណែកតំណាង​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ធ្វើជា​អ្នកសម្របសម្រួល​។​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កន្លង​មក​បាន​បដិសេធ​ការបង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែលមាន​សមាសភាព​តាម​ការស្នើសុំ​របស់លោក​ សម រង្ស៊ី​ ដោយ​និយាយថា​វា​ហួស​ពី់​គ​សមត្ថកិច្ច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​៕​
544820_400604113395050_1174597943_n
ប្រភពពី  CEN


Read more: http://www.cambodiapage.info/

0 comments:

Post a Comment