គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:50 PM
គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅតែ​បន្ត​បែរ​ខ្នង​ដាក់គ្នា​ដដែល​ ទោះបី​ជា​ពួកគេ​​មិន​យល់​ស្រប​គ្នា​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ក៏ដោយ។ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ប្រគល់​តួនាទី​​សម្រប​សម្រួល​ទៅ​ឲ្យ​ គ.ជ.ប.​ អះអាង​ថា​ រង់ចាំតែ​ការកោះ​ហៅ​របស់​ស្ថាប័ន​នេះ​ដើម្បី​ជួប​ពិភាក្សា​ជាថ្មី​ជាមួយ​បក្ស​ប្រឆាំង។​ ប៉ុន្តែ​ គណបក្ស​សង្គ្រោះជាតិ​វិញ​ ដែល​បដិសេធ​តួនាទី​របស់​ គ.ជ.ប​ នោះ​ ក៏​នៅ​មិន​ខ្ចី​បោះដៃ​រក​គូ​ទំនាស់​​របស់​ខ្លួន​មុន​ដែរ។
វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​កំពុង​តែ​ជាប់​ផុង​កាន់​តែជ្រៅ ​ប៉ុន្តែ ​ភាគី​ជម្លោះ​នៅ​តែ​មិន​បោះដៃ​​រក​គ្នា​ដដែល។ ​លោក​ ជាម យៀប ​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ប្រាប់​វិទ្យុ​បារាំង​​អន្តរជាតិ​នៅ​ថ្ងៃនេះ​ថា ​គណបក្ស​របស់​លោក​នៅ​រង់ចាំ​ជួប​ប្រជុំ​ជានិច្ច​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​​ក្នុង​ករណី​ដែល ​គ.ជ.ប.​ កោះហៅ។ ​បើ​តាម​លោក​ ជាម យៀប​ គណបក្ស​កាន់អំណាច​​បាន​ប្រគល់​​តួនាទី​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ទៅ​ឲ្យ​ គ.ជ.ប​ រួច​ហើយ។​
ប៉ុន្តែ ​គណបក្ស​សង្គ្រោះជាតិ​ដែល​បដិសេធ​តួនាទី​របស់ ​គ.ជ.ប ​តាំង​ពី​ដើម​ទី​មក​នោះ​​​ក៏​នៅ​មិន​ទាន់​​បង្ហាញ​សញ្ញា​ណាមួយ​ទៅ​រក​គូ​បដិបក្ខ​​នៅ​ឡើយ​ដែរ។​ លោក​ យឹម ​សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​នេះបាន​អះអាង​នៅ​ថ្ងៃ​​នេះ​ថា​ គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ទាន់​សម្រេច​អ្វី​ថ្មី​ខុស​ពី​ការប្រកាស​ក្នុង​សន្និសីទ​កាសែត​កាល​​​ពី​​ថ្ងៃ​ចន្ទ​នោះ​ឡើយ។
​តាម​រយៈ​សន្និសីទ​កាសែត​នោះ​ គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​លទ្ធផល​​បណ្តោះ​អាសន្ន​​​ដែល​ប្រកាស​ដោយ ​គ.ជ.ប ​និង​ចាត់ទុក​ការ​ប្រកាស​នេះ​ថា​ ជាកា​រ​បញ្ឆេះ​កំហឹង​របស់​​ប្រជាពលរដ្ឋ។ ​គណបក្ស​នេះ​បាន​ព្រមាន​ជា​ថ្មី​ថា​ ប្រសិន​បើ​មាន​បាតុកម្ម​កើត​ឡើង​គឺ ​គ.ជ.ប. ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ទទួល​ខុស​ត្រូវ។​
សូម​បញ្ជាក់​ថា​ ការបង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​​ក្នុង​ការបោះ​ឆ្នោត​​​​បាន​ជាប់​គាំង​​ ដោយសារ​គណបក្ស​ទាំងពីរ​បាន​ខ្វែង​គំនិង​គ្នា​ត្រង់​សមាសភាព​គណៈកម្មការ។​ គណបក្ស​​ប្រជាជន​ចង់​ឲ្យ​ គ.ជ.ប​ ធ្វើជា​ប្រធាន ​និង​មាន​សមាជិក​តែ​ពីរ​គណបក្ស​ប៉ុណ្ណោះ។ ​ចំណែក​ឯ​បក្សប្រឆាំង​បដិសេធ​តួនាទី​របស់​ស្ថាប័ន​គ.ជ.ប ​និង​ចង់​ឲ្យ​​អង្គការ​ជាតិ​ និង​អន្តរជាតិ​មាន​តួនាទី​ក្នុង​គណៈកម្មការ ​ដោយ​មាន​សហប្រជាជាតិ​ជាអ្នក​សង្កេតការណ៍។​​
លោក​ ទេព នីថា ​អគ្គលេខា ​គ.ជ.ប​ បាន​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​នេះ​ថា​ ការបង្កើត​គណៈកម្មការ​ចម្រុះ​​មិន​អាច​ទៅ​រួច​ទេ​​ពីព្រោះ​គណបក្ស​សង្គ្រោះជាតិ​​មិន​បាន​ឆ្លើយ​តប​អ្វី​ទៅ​នឹង​សំណើ​របស់​ គ.ជ.ប​ ឡើយ។​ ដូច្នេះ ​គ.ជ.ប ​នឹង​មិន​កោះ​ប្រជុំ​អ្វី​ទៀត​ទេ៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ

Read more: http://www.cambodiapage.info/

0 comments:

Post a Comment