គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

6:52 PM
ភ្លាមៗក្រោយពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​ពី​សំណាក់ គ.ជ.ប អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តើមធ្វើ​សកម្មភាព​ដើម្បី​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ។ សកម្មភាព​គាំទ្រ​លទ្ធផល​បោះឆ្នោត​បានកើត​ឡើង​ខណៈដែល​ក្រុមគាំទ្រ​បក្សប្រឆាំង​គំរាម​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត។
គ្រាន់តែ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត​ត្រូវបាន គ.ជ.ប ប្រកាស​ភ្លាម ញត្តិ​គាំទ្រ​លទ្ធផល​បោះឆ្នោត​ជាច្រើន​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា។ ញត្តិ​ទាំងនោះ​មកពី​ប្រជាពលរដ្ឋ​តាម​បណ្តា​ឃុំ​សង្កាត់​នានា​នៅ​ទូទាំងប្រទេស។
​អ្នកគាំទ្រ​ទាំងនោះ​សុទ្ធតែ​បាន​អះអាងថា ការបោះឆ្នោត​កាលពី​ថ្ងៃទី ២៨ កក្កដា បាន​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌។ ដូច្នេះ ពួកគេ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ និង​ប្រឆាំង​ដាច់ខាត​សកម្មភាព​ណា​ដែល​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​មានដូចជា​បាតុកម្ម​ជាដើម។
នៅលើ​គេហទំព័រ​របស់​ក្រសួងការបរទេស​វិញ ញត្តិ​ជាច្រើន​មកពី​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅឯ​បរទេស​ដូចជា​នៅ​បារាំង និង​សហរដ្ឋអាមេរិក​ជាដើម​ក៏ត្រូវ​បាន​ផ្សព្វផ្សាយ​ផងដែរ។ ខ្លឹមសារ​នៃ​ញត្តិ​ទាំងអស់នោះ ក្រៅពី​ការទទួលស្គាល់​និង​គាំទ្រ​លទ្ធផល​បោះឆ្នោត ពួកគេ​ក៏បាន​អំពាវនាវ​ឲ្យ​មាន​ភាពស្ងប់ស្ងាត់ និង​ចៀសវាង​ការធ្វើ​បាតុកម្ម​ដែល​នាំ​ដល់​ភាពវឹកវរ​នៅក្នុង​ប្រទេស។
គួរ​កត់សម្គាល់ថា យុទ្ធនា​ការគាំទ្រ​លទ្ធផល​បោះឆ្នោត​ពី​សំណាក់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ទី ១២ សីហា។ លទ្ធផល​បណ្តោះអាសន្ន​នេះ​មិន​ខុសពី​លទ្ធផល​ដែល​ប្រកាសឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាភ្លាមៗក្រោយ​ការបោះឆ្នោត​នោះឡើយ​ពោលគឺ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ៦៨ កៅអី ទល់ និង ៥៥កៅអី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។
ការប្រកាស​លទ្ធ​ផលប​ណ្តោះ​អាសន្ន​ខណៈដែល​វិវាទ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិនទាន់​ដោះស្រាយ​នៅឡើយ​នោះ បានទទួល​ការរិះគន់​ពី​បក្សប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាងខ្លាំង។ សង្គម​ស៊ីវិល​បាន​ហៅ​ការប្រកាស​នេះ​ថា​ជា​ការដុត​កម្តៅ​កំហឹង​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​ដែល​មិន​អស់ចិត្ត។ ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​បាន​បដិសេធ ភ្លាមៗ លទ្ធផល​ ដែល​ប្រកាស​ដោយ គ.ជ.ប។
គណបក្ស​នេះ​បានប្រកាស​ជា​បន្តបន្ទាប់​ហើយ​ថា មហា​បាតុកម្ម​អាច​នឹង​កើតឡើង​ប្រសិនបើ​ការទាមទារ​របស់​ពួកគេ​គ្មាន​ដំណោះស្រាយ​សមស្រប​ទេនោះ។ ទំនងជា​ស្ថានភាព​នេះហើយ​ដែល​គណបក្សកាន់អំណាច​ត្រូវ​ទប់ទល់​វិញ​តាមរយៈ​ការបង្ហាញ​សំឡេង​អ្នកគាំទ្រ​របស់ខ្លួន។ ទន្ទឹមនឹង​នោះដែរ កម្លាំងប្រដាប់អាវុធ​ដែលមាន​ទាំង​រថពាសដែក​ជាច្រើន​ផង​ក៏បាន​ត្រៀម​ជាស្រេច​ដើម្បី​ទប់ទល់​នឹង​បាតុកម្ម​របស់​បក្សប្រឆាំង៕
ប្រភពពី វិទ្យុ​បារាំង​អន្តរជាតិ


Read more: http://www.cambodiapage.info/

0 comments:

Post a Comment