គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:46 AM
ភ្នំពេញ: នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៣ គជប បាន​ទទួល​សម្ភារ ឯកសារ​បោះឆ្នោត ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ទាំង ២៤​។ ចំណែក​ការត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ត្រូវបាន​ធ្វើឡើង តាំងពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៣ ហើយ​មក​ដល់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៣ គជប​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល ជិត​ចប់​ហើយ នៅសល់​តែ​ពីរ​ខេត្ត​ប៉ុណ្ណោះ​។​
​សេចក្តីប្រកាស​របស់​គ​ជ​ប នៅ​ល្ងាច​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៣ បង្ហាញថា ក្រុម​ត្រួតពិនិត្យ​របស់ គជប បាន​ពិនិត្យ​លទ្ធផល ដោយ​បាន​បើក​កញ្ចប់ “​ឃ​ពិសេស​” ត្រួតពិនិត្យ​រួច​បាន​ចំនួន ២២ រាជធានី​ខេត្ត ហើយ​នៅសល់តែ​ពីរ​ខេត្ត​ទៀត​ប៉ុណ្ណោះ ដែល​ពុំ​ទាន់​បើក​កញ្ចប់​ត្រួតពិនិត្យ គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ​។​
​សេចក្តីប្រកាស​ដដែល បង្ហាញថា តំណាង​គណបក្ស​នយោបាយ និង​អ្នកសង្កេតការណ៍​បោះឆ្នោត ដែល​ចូលរួម​ពិនិត្យ និង​សង្កេតមើល រួមមាន​៖ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​អង្គការ​និកហ្វិក អង្គការ​អរុណរះ អង្គការ​សមាគម​គ្រួសារ​អភិវឌ្ឍន៍ សមាគម​បញ្ញាវ័ន្ត និង​យុវជន​ស្ម័គ្រចិត្ត វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា និង​វេទិកា​ប្រជាពលរដ្ឋ ស្តីពី កម្ពុជា​នៅ​ជប៉ុន​៕​
ប្រភពពី  CEN

Read more:http://www.cambodiapage.info/

0 comments:

Post a Comment