គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

9:23 PM
ក្នុង​ដំណើរ​វិ​វត្ត​រីកចំរើន​របស់​មនុស្ស​លោក ការ​ចង្អៀតចង្អល់​ជា​លក្ខណៈពិសេស​មួយ​ងាយ​បាត់បង់ ហើយ​យូរ ឬ​ឆាប់ មនុស្ស​ដែលមាន​ចរិត​បែបនេះ នឹង​ផុត​ពូជ​ពី​លោក​កី​យ៍ ។​
​ការសិក្សា​នេះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Michigan អាមេរិក ធ្វើការ​ប្រកាស​ផ្សាយ​លើ​ទស្សនា​វ​ដ្តី Nature Communication ។លោក Chadami​ដែលជា​ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា ក្នុង​ដំណើរ​វិ​វត្ត​រីកចម្រើន​របស់​មនុស្ស​លោក នឹង​ផ្តន្ទាទោស​អ្នក ប្រសិនបើ​អ្នកមាន​ចិត្តចង្អៀត​ចង្អល់​នោះ ។​
​ក្នុង​រយៈពេល​១​ខ្លី ហើយ​ចំពោះ​គូប្រជែង​ជាក់លាក់​មួយ នោះ​អ្នកមាន​ចិត្តចង្អៀត អាចមាន​ជោគជ័យ ។ ប៉ុន្តែ ភាពចង្អៀតចង្អល់ ជា​ប្រការ​ពុំមាន​និរន្ត​ភាព សម្រាប់​ដំណើរ​វិ​វត្ត​រីកចំរើន ។ ការលើកឡើង​បែបនេះ បា​នប​ដិ​ក្ខ​ជាមួយ “​ដេ​ទែ​រ​មី​ណង់ (Determinent) Zero”  ដែលជា​ទ្រី​ស្តី​បទ​១ ចាត់ទុកថា អ្នក​ចង្អៀតចង្អល់ តែង​ជោគជ័យ ចំពោះ​អ្នកចេះ​សហការ​ជាមួយ ។​
​ការសិក្សា​នេះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ អនុវត្ត​លើ​ទណ្ឌិត ២ រូប ជា​មិត្តភក្តិ​គ្នា ។ តា​មកា​សិក្សា​នោះ មនុស្សម្នា​ក់បាន​ចោទ​ម្នាក់​ទៀតថា មាន​កំហុស ។ អ្នកចោទ​ប្រកាន់ នឹង​ទទួលបាន​សិទ្ធិសេរីភាព រីឯ​អ្នក​រង​ការចោទប្រកាន់ នឹងត្រូវ​ជាប់ពន្ធនាគា​រ ៦ ខែ ។ ប្រសិនបើ​អ្នក​ទាំងពីរ ចោទប្រកាន់​គ្នា​ទៅវិញទៅមក នោះ​អ្នក​ទាំងពីរ​ត្រូវ​ជាប់ពន្ធនាគារ​ម្នាក់ៗ ៣ ខែ ។ ប្រសិនបើ​អ្នក​ទាំងពីរ សម្ងំស្ងៀម​ទាំងអស់គ្នា នោះ​ជាប់គុក​ច្រើន​បំផុត ១ ខែ​ប៉ុណ្ណោះ ។​
​ក្នុងពេល​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន ប្រសិនបើ​អ្នក​ទាំងពីរ​ជជែក​គ្នា​នោះ វា​អាច​បង្ក​នូវ​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ហើយនឹង​មានលទ្ធភាព​ដែល​គេ​ទាំងពីរ​សហការគ្នា ព្រោះ​ពួកគេ​នឹង​ជាប់គុក​ម្នាក់ៗ​តែ​១​ខែ​ប៉ុណ្ណោះ ។ ប៉ុន្តែ ប្រសិនបើ​គេ​ទាំងពីរ ពុំមាន​ឱកាស​នឹង​ប្តូរ​យោបល់​គ្នា នោះ​ជម្រើស​ល្អ​បំផុត សម្រាប់​ម្នាក់ៗ គឺ​ធ្វើការ​ថ្កោលទោស​មនុស្ស​ម្នាក់ទៀត ព្រោះ​វា​ធានា​ឲ្យ​អ្នក​ថ្កោលទោស ពុំ​ជាប់គុក​យូរ ។​
​អ្នកវិទ្យាសាស្ត្រ​នៅបាន​ប្រើប្រាស់​គំរូ (Models) កុំព្យូទ័រ ដើម្បី​លេង​ហ្គេម​រាប់ពាន់ បំណង​សន្និដ្ឋានថា តើ “​ដេ​ទែ​រ​មី​ណង់ ០” ឬ ចរិត​ចង្អៀតចង្អល់ ជា​កក្តា​ជួយ​ឲ្យ​អ្នកលេង​ទទួលបាន​ជោគជ័យ លើ​គូ​ប្រ​គូប្រកួត ?
​លោក ArcudHintze​អ្នក​រួមសហការ​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថាៈ វិធី​ល្អ​បំផុត​តែ​១​គត់ សម្រាប់​ឲ្យ “​ដេ​ទែ​រ​មី​ណង់ ០” មាន​កន្លែង​ឈរជើង គឺ​មនុស្ស​ត្រូវ​យល់​ពី​គូបដិបក្ខ​របស់ខ្លួន ។ សូម្បីតែ​ពេលដែល​អ្នក “​ចង្អៀតចង្អល់​” ជោគជ័យ​ជា​បន្តបន្ទាប់ ក៏​ពិនិត្យ​ជា​យូរអង្វែង នេះ​គេ​ត្រូវ​វិ​វត្ត​ចាក​ផុតពី “​ដេ​ទែ​រ​មី​ណង់ ០” ដើម្បី​អាច​សហប្រតិបត្តិការ​គ្នា​បាន ។​
​មកដល់​នេះ អ្នកវិទ្យាសាស្ត្រ ធ្វើ​ទំនាញ​បាន​ថា ការប្រាស្រ័យ​គ្នា មាន​តួនាទី​ដ៏​សំខាន់ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ជា​មូលហេតុ​សំខាន់ សម្រាប់​មនុស្ស​សាង​ចំណងទាក់ទង​នឹង​គ្នា ។ ពួកគេ​ជឿថា មាន​យន្តការ​ឯករាជ្យ ៥ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងនោះ មនុស្ស​ទាំងឡាយណា ដែលមាន​និន្នាការ​សហប្រតិបត្តិការ​ជាមួយគ្នា ច្រើន​គេច​ចេញពី​ពួក​ដែលមាន​ចិត្ត “​ចង្អៀតចង្អល់​” ។
​ងាក​មក​មើល​ចំណងជើង ដែល “​ស្ថាបនា​” បាន​កែ ក្នុងការ​បកប្រែ​អត្ត​បទ​នេះ គឺ​សំដៅ​សំណូមពរ​ដល់​ឥស្សរជន​នយោបាយ​ខ្មែរ​ទាំងឡាយ កុំ​ប្រតិបត្តិ​អ្វីៗ ផ្នែក​លើ​រូបមន្ត “​ដេ​ទែ​រ​មី​ណង់ ០” (Determinent Zero) ឲ្យ​សោះ ព្រោះ​វា​ពុំ​ឆ្លើយតប​ទាំង​លើ​វិស័យ​សង្គម​ផង និង​លើ​វិស័យ​វិទ្យាសាស្ត្រ​ធម្មជាតិ​ផង ៕
ប្រភពពី ខ្មែរស្ថាបនា

Read more:http://www.cambodiapage.info/

0 comments:

Post a Comment