នាយករដ្ឋមន្ដ្រីណ័រវ៉េស៍ លោក Jens Stoltenberg បានចំណាយពេល វេលាដ៏មានតម្លៃរបស់លោកបន្លំខ្លួនធ្វើ ជាអ្នកបើកបរតាក់ស៊ីនៅទីក្រុងអូស្លូ ដើម្បីទទួលបានព័ត៌មាននិងទស្សនៈពិតប្រាកដចេញពីក្រអៅបេះដូងរបស់ពល រដ្ឋណ័តវ៉េស៍ទៅលើគោលនយោបាយ ដឹកនាំរបស់រដ្ឋាភិបាល ។
សកម្មភាពរបស់នាយករដ្ឋមន្ដ្រី ណ័រវ៉េស៍បានធ្វើឡើងកាលពីចុងសបា្ដហ៍កន្លងមក ដោយលោកស្លៀកឯកសណ្ឋាន ជាអ្នកបើកបរតាក់ស៊ី ពាក់វែនតាខ្មៅកុំ ឱ្យពលរដ្ឋចំណាំបាន ។ ក្នុងពេលកំពុង បើកបរដឹកអ្នកដំណើរ លោកក៏បានជជែកលេង ហើយថតសំឡេងជាមួយម៉ាស៊ីន ដែលលាក់ក្នុងរថយន្ដ ។ គោលដៅរបស់ លោកគឺចង់ដឹងពីទស្សនៈរបស់ពលរដ្ឋជុំ វិញគោលនយោបាយដឹកនាំដើម្បីជាការ ជួយដល់រូបលោកឈរឈ្មោះជានាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកនាយករដ្ឋមន្ដ្រីបានរៀបរាប់ទៅកាន់សារព័ត៌មានណ័រវ៉េស៍ថា “ចំពោះខ្ញុំចង់ស្ដាប់នូវអ្វីដែលពលរដ្ឋ គ្រប់រូបគិតថាជារឿងសំខាន់ ហើយទី តាំងដែលពលរដ្ឋអាចចែករំលែកនូវអ្វី ដែលពួកគេបានគិតគឺនៅលើរថយន្ដតាក់ស៊ីតែប៉ុណ្ណោះ” ។
អ្នកធ្វើដំណើរដែលមានសំណាងជិះ តាក់ស៊ីចំអ្នកបើកបរដែលជានាយករដ្ឋ មន្ដ្រីមិនបានដឹងរឿងរ៉ាវអ្វីទាំងអស់ ក៏ប៉ុន្ដែអ្នកដំណើរក៏បានកត់សម្គាល់ឃើញ ភាពខុសប្លែករបស់តៃកុងតាក់ស៊ី ។ អ្នកដំណើរខ្លះនិយាយថា មើលពីចំហៀង អ្នកបើកបរដូចជានាយករដ្ឋមន្ដ្រីអ៊ីចឹង ។ ស្ដ្រីអ្នកដំណើរមួយរូបបានឱ្យដឹងថា នាងពិតជាភ័ព្វសំណាងយ៉ាងខ្លាំងដែលបាន ជួបនាយករដ្ឋមន្ដ្រី នាងមានបំណងចង់ផ្ញើលិខិតឱ្យលោកមួយច្បាប់ ប៉ុន្ដែមិនទាន់អាចធ្វើបាន ។ ការសន្ទនានៅលើតាក់ស៊ីផ្ដោតសំខាន់ទៅលើគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ ។
នាយករដ្ឋមន្ដ្រី Stoltenberg បានបញ្ជាក់ថា “ខ្ញុំពិតជាបុគ្គលល្បីល្បាញនៅទីក្រុងអូស្លូ ប៉ុន្ដែមិនដែលបានអង្គុយកៅអី មុខស្ដាប់ការសន្ទនាពីខាងក្រោយឡើយ”។ ក្រោយការបើកបរតាក់ស៊ីលោក នាយករដ្ឋមន្ដ្រីក៏រងការរិះគន់ពីអ្នកធ្វើ ដំណើរជាច្រើន ដោយលោកបើកបររថយន្ដកញ្ឆក់ម្ដងៗធ្វើឱ្យអ្នកដំណើរអង្គុយមិនស្ងប់ ។ លោកStoltenberg ថ្លែងថា ៨ឆ្នាំហើយ លោកមិនដែលបានបើកបររថយន្ដដោយខ្លួនឯងនោះឡើយ នេះជាលើកទីមួយហើយ ។
នៅក្នុងប្រទេសណ័រវ៉េស៍ នាយករដ្ឋ មន្ដ្រី Stoltenberg ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ប៉ុន្ដែតាមលទ្ធ ផលស្ទាបស្ទង់មតិនាពេលកន្លងមក លោកឈរបន្ទាប់ពីប្រធានគណបក្សប្រឆាំងក្នុងការបោះឆ្នោតនាពេលខាងមុខទៀតផង ។
សារព័ត៌មាន VG Newspaper បានដាក់សំណួរសួរថា តើលោកនាយករដ្ឋមន្ដ្រី Stoltenberg បានគិតគូរពីមុខអាជីពជាអ្នកបើកបរតាក់ស៊ីដែរឬទេប្រសិនបើការបោះឆ្នោតខាងមុខ លោកមិនទទួលបានជ័យជម្នះនោះ? ៕
______________________
ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/


0 comments:
Post a Comment