គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:00 AM
រតនគិរីៈ មន្រ្តី​អាជ្ញាធរ​ជំនាញ នឹង​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជាមួយ​នឹង​អង្គការ អាដហុក និង​ប្រជា​សហគមន៍ ចំពោះ​ករណី​ដែល​ថា មាន​ជនជាតិ វៀតណាម បាន​លួច​ឆ្លង​ដែន​ចូល​មក​បោះ​ជំរំ កាប់​ឈើ​ក្នុង​ព្រៃ​ស្រោង​ក្នុង​ស្រុក អូរយ៉ាដាវ ចាប់​តាំង​ពី​ដើម​ខែ កក្កដា​មក។
លោក ឆាយ ធី មន្ត្រី​ស៊ើប​អង្កេត អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ប្រជា​សហគមន៍ បាន​រាយការណ៍ និង​បាន​ឃើញ​ព័ត៌មាន​ចុះ​ផ្សាយ​ពី​ករណី​ជនជាតិ វៀតណាម​នៅ​តែ​បន្ត​ឆ្លង​ដែន មក​កាប់​ឈើ​ក្នុង​ស្រុក អូរយ៉ាដាវ​នោះ​មក​មន្ត្រី​អាជ្ញាធរ​កាល​ពី​ម្សិលមិញ​បាន​ទាក់​ទង​ទៅ​សុំ​ឲ្យ​ប្រជា​សហគមន៍ ជូន​ពួក​គាត់ ចុះ​ទៅ​កន្លែង​ដែល​គេ​រាយការណ៍​ថា ជនជាតិ​វៀតណាម​កាប់​ឈើ​នោះ។
លោក ឆាយ ធី បន្ថែម​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ស៊ើប​អង្កេត​រួម​គ្នា នៅ​ចំណុច​ព្រំ​ប្រទល់​រវាង​ភូមិ តេន ក្នុង​ឃុំ យ៉ាទុង និង​ភូមិ ឡំ​ក្នុង​ឃុំ ប៉ក់ញ៉ៃ​ជា​ទីតាំង​ដែល​វៀតណាម កំពុង​កាប់​ឈើ​ដឹក​ចេញ​ទាំង​យប់»។
លោក​បន្ត​ថា ប្រជា​សហគមន៍ បាន​រាយការណ៍​មក អាដហុក ជា​ច្រើន​ដង ពី​ករ​ណី​កាប់​ឈើ​នេះ ហើយ​ពួក​គាត់ ថែម​ទាំង​បាន​ថត​រូប​ទុក​ជា​ភ័ស្តុតាង​ទៀត​ផង។
លោក រម៉ាស ស្វាង តំណាង​សហគមន៍​ព្រៃឈើ​នៅ​ភូមិ ឡំ និង​អ្នក​ភូមិ បី​នាក់​ផ្សេង​ទៀត បាន​ចុះ​ល្បាត​ព្រៃ​សហគមន៍ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ៦ នាក់ បោះ​ជំរំ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ស្រោង។
លោក​ថ្លែង​ថា៖ «យើង​បាន​ឃើញ​ជនជាតិ​វៀតណាម​នៅ​ក្នុង​តង់។ នៅ​ជិត​នោះ​មាន​ឈើ​អារ​ហើយ​ចំនួន ៤០ កំណាត់ មាន​ឡាន​ដឹក​ឈើ និង​ត្រាក់ទ័រ​បី​គ្រឿង។
លោក​បន្ត​ថា ពេល​បាន​ឃើញ​ពួក​លោក ជនជាតិ​វៀតណាម​បាន​ចេញ​ពី​ក្នុង​តង់ និង​បាន​សុំ​ឲ្យ​យើង​កុំ​ឲ្យ​ថត​រូប។ លោក រម៉ាស ស្វាង បាន​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួកគេ​មក​កាប់​ព្រៃ​ឈើ​ខ្មែរ​នេះ​ជា​ព្រៃ​ការពារ​របស់​សហគមន៍។ ក្រុម​សហគមន៍​ក៏​បាន​រាយការណ៍​ទៅ​សមាគម អាដហុក អំពី​ករណី​កាប់​ឈើ​ខុស​ច្បាប់​នេះ។
ក្រុមហ៊ុន ៧២ ដែល​មាន​កិច្ច​សន្យា​រួម​ជាមួយ​នឹង​ក្រុមហ៊ុន ម៉ែន សារុន បាន​ទទួល​សិទ្ធិ​ជា​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ការ​ឈូស​ឆាយ​ព្រៃ ដើម្បី​ដាំ​ដំណាំ​កៅស៊ូ និង​ត្រូវ​បាន​គេ​រាយការណ៍​ជា​រឿយៗ​ដោយ​មន្ត្រី​និង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នោះ​ថា ក្រុមហ៊ុន​នេះ បាន​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​សហគមន៍​ព្រៃ​ការពារ។
ក្រុមហ៊ុន​នេះ​ត្រូវ​បាន​តុលាការ​ខេត្ត រតនគិរី កោះ​ហៅ​សាក​សួរ អំពី​បញ្ហា​កាប់​ឈើ​កាល​ពី​ខែ​កុម្ភៈ ហើយ កាល​ពី​ខែ​មិថុនា ប្រជា​សហគមន៍​ក្នុង​តំបន់​នោះ បាន​ទៅ​រឹប​អូស​កូន​សោ និង​អាគុយ ត្រាក់ទ័រ​ឈូស​ដី​របស់​ក្រុមហ៊ុន។
ទោះ យ៉ាង​ណា លោក សេន វឿន នាយ​ប៉ុស្តិ៍​ឃុំ យ៉ាទុង បាន​ថ្លែង​ថា មិន​មាន​ករណី​ជនជាតិ​វៀតណាម លួច​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​នោះ​ទេ។ លោក​បន្ត​ថា៖ «នៅ​ក្នុង​ភូមិ​នេះ​គ្មាន​ព្រៃ​ទៀត​ទេ គឺ​ក្រុមហ៊ុន ៧២ បាន​កាប់​ឈូស​ឆាយ​ដាំ​កៅស៊ូ​អស់​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ»៕
Read more: http://www.cambodiapage.info/

0 comments:

Post a Comment