ក្រុងមែលប៊នៈ ក្រុមអ្នកមុជទឹកសមុទ្ររបស់ប្រទេសអូស្រ្តាលីបានរកឃើញនូវដង្កូវយក្សដ៏ចម្លែកម្យ៉ាងនៅបាតសមុទ្រតាស្មានៀដែលបានហៅថាសត្វភីរ៉ូស្ត្រេមម៉ា(Pyrostremma)។
ដង្កូវសមុទ្រចម្លែកនោះគេមើលទៅមានសណ្ឋានដូចបំពង់បង្ហូរទឹកមានរន្ធទាំងសងខាងនិងអាចលូតលាស់ដល់ប្រវែងជាង៣០ម៉ែត្រឯណោះ។
វាជាប្រភេទសត្វដែលមានរាងដូចជាបំពង់ស៊ីឡាំងផ្សំឡើងដោយសរីរាង្គល្អិតៗឈ្មោះហ្សូអ៊ីតចំនួនរាប់ពាន់ឯណោះ។ វាប្រើមាត់រាងដូចប្រមោយដំរីបឺតទឹកនិងចិញ្ចឹមជីវិតដោយសារធាតុប្លង់តុងក្នុងទឹកនោះ មុននឹងបញ្ចេញកាកសំណល់តាមមាត់ម្ខាងទៀត។
ដង្កូវសមុទ្រដែលមានរាងសថ្លាដ៏ចម្លែកនេះមានជីវិតរស់នៅឆ្ងាយពីច្រាំងសមុទ្រ ហើយគេកម្រនឹងប្រទះឃើញនូវវត្តមានរបស់វាណាស់ មានតែក្រុមអ្នកមុជទឹកប៉ុណ្ណោះដែលអាចមានឱកាសបានឃើញពួកវា។ ពេលខ្លះមាត់របស់វាមានទំហំអង្កត់ផ្ចិតដល់ទៅ២ម៉ែត្រដែលអាចស្រូបខ្លួនមនុស្សចូលក្នុងបំពង់ខ្លួនរបស់វាបានយ៉ាងងាយ។
យោងតាមអ្នកនាងរ៉េបាកាហែមមកពីក្រុមស្រាវជ្រាវDeep Sea Newsបានឲ្យដឹងថា៖ «ដង្កូវយក្សដែលរស់ក្នុងទឹកសមុទ្រនេះមើលទៅគួរឲ្យខ្លាចណាស់ ប៉ុន្តែវាមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។វាជាប្រភេទសត្វរស់ក្នុងទឹកមានចលនាហែលយឺតៗបំផុត»៕ PR
________________________
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌មានពី៖ ខ្មែរប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment