គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:52 AM
ខេត្ដបន្ទាយមានជ័យ​ ៖​ ផ្ទុះ​អធិករណ៍​មួយ​នៅ​វត្ដ​សូ​រិ​យា​រាម​ហៅ​វត្ដ​ថ្មី​កាល​ ពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៣​ ក្នុងភូមិ​បា​លិ​ លេ​យ្យ​១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រោះ​តែ​ព្រះ​ចៅអធិការ​ស្ដីទី​ព្រះ​នាម​ ដួង​ រ​ដ្ឋា​ បាន​បញ្ជា​ឱ្យ​សង្ឃ​មួយ​អង្គ​ព្រះ​នាម​ ពោន​ រ៉ា​វី​ ទៅ​ប្រាប់​កម្មករ​ឱ្យ​វាយ​កម្ទេច​ខ្លោង​ ទ្វារ​សួនច្បារ​ដែល​កំពុង​សាងសង់​ជិត​រួច​ចោល​ ។​
​គណៈកម្មការ​អាចារ្យវត្ដ​ព្រមទាំង​ពុទ្ធបរិស័ទ​បាន​ជំទាស់​ទៅ​នឹង​ព្រះ​ចៅអធិការ​ស្ដី​ទីនោះ​ ពីព្រោះ​សំណង់​ដែល​កំពុង​ កសាង​នោះ​បាន​ចំណាយ​ប្រាក់​អស់​ច្រើន​ និង​ធ្វើ​ជិត​រួចរាល់​ហើយ​ដែរ​ បើ​វាយ​ ចោល​មិន​អាច​ទេ​ តែបើ​អភិវឌ្ឍន៍​បន្ថែម​ ទើបបាន​ ។​
​គណៈកម្មការ​អាចារ្យវត្ដ​ឱ្យ​ដឹង​ថា​ ខ្លោងទ្វារ​សួនច្បារ​នេះ​ព្រះសង្ឃ​មួយ​អង្គ​ ព្រះ​នាម​សយ​ ច​ន្ថា​ ព្រះ​ជន្ម​៥៦​វស្សា​ ដែល​គង់​ក្នុង​វត្ដ​នេះ​បាន​ខំប្រឹង​ប្រែង​ កសាង​រាប់​ទាំង​របង​ចាក់​ដី​អស់​រាប់រយ​ឡាន​ក្នុង​វត្ដ​ដែល​ជា​ថវិកា​របស់​ព្រះ​អង្គ​បាន​មក​ពី​ការ​ស្រោច​ទឹក​និង​ធ្វើ​ខ្សែ​ កថា​ឱ្យ​ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ។​
​លោក​ឈាន​ ចំរើន​ អាយុ​៤៧​ឆ្នាំ​ ជា​ គណៈកម្មការ​វត្ដ​បានឱ្យ​ដឹង​ថា​ ព្រះ​ចៅ​ អធិការ​ព្រះ​នាម​ដួង​ រ​ដ្ឋា​ បាន​និមន្ដ​មក​ ឱ្យ​ជាង​វាយ​ខ្លោងទ្វារ​សួន​ ច្បារ​វត្ដ​ចោល​ ដែល​ទើប​សាងសង់​ និង​វាយ​កម្ទេច​ផ្ទាំង​ ថ្ម​២​ផ្ទាំង​ដែល​គម្រោង​សម្រាប់​គូ​រូប​ពុទ្ធ​ ប្រវត្ដិ​ ។​ ពេល​នោះ​រូប​លោក​ និង​គណៈ​ កម្ម​ការ​វត្ដ​ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ ជើងវត្ដ​នាំ​គ្នា​រារាំង​មិន​អនុញ្ញាត​ឱ្យធ្វើ​ ដូច្នេះ​ទេ​ ព្រោះ​សម​ទ្ធិ​ផល​សាងសង់​ជិត​ រួច​ទាំង​អស់នេះ​បាន​ចំណាយ​ថវិកា​របស់​ព្រះ​អង្គ​សយ​ ច​ន្ថា​ ជា​ថវិកា​ផ្ទាល់ខ្លួន​ របស់​ព្រះ​អង្គ​ ។​
​លោក​បាន​បន្ដ​ថា​ ប្រការ​ដែល​ព្រះ​ ចៅអធិការ​ស្ដីទី​ព្រះ​នាម​ដួន​ រ​ដ្ឋា​ ព្រះ​ជន្ម​៣៤​វស្សា​ខឹង​បញ្ជា​ឱ្យ​វាយ​សំណង់​ខ្លោង​ ទ្វារ​សួនច្បារ​នេះ​សង្ស័យ​ពេក​មិន​បាន​ កាន់​ថវិកា​ដើម្បី​បញ្ជា​ទៅ​លើ​ការ​ចំណាយ​ សាងសង់​ផ្សេងៗ​ក្នុង​ទី​អារាម​ ។​
​លោក​បាន​បញ្ជាក់​ថា​ ការ​សាងសង់​ សំណង់​នានា​ក្នុង​វត្ដ​ គឺ​ព្រះ​អង្គ​ព្រះ​នាម​ សយ​ ច​ន្ថា​ បាន​ធ្វើ​ឡើង​ដោយ​មានច្បាប់​ ទម្លាប់​ត្រឹមត្រូវ​ ។​
​ពុទ្ធបរិស័ទ​និង​ប្រជាពលរដ្ឋ​ដែល​បាន​ ទៅ​រារាំង​មិន​ឱ្យ​វាយ​សំណង់​កំពុង​សាង​ សង់​បាន​អះអាង​ថា​ ព្រះសង្ឃ​ព្រះ​នាម​ សយ​ ច​ន្ថា​ មាន​តួនាទី​ជា​ព្រះ​ភិក្ខុ​សេរី​ បុ​រញ្ញា​ដែល​គណៈកម្មការ​ចំណុះ​ជើងវត្ដ​ ប្រគល់​តំណែង​ជូន​ក្នុង​ការ​សាងសង់​ ។​ មិនតែប៉ុណ្ណោះ​ព្រះ​អង្គ​សយ​ ច​ន្ថា​ ត្រូវ​បាន​ពុទ្ធបរិស័ទ​ចង់ឱ្យ​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​ចៅ​ អធិការ​ទៀត​ផង​ តែ​ព្រះ​អង្គ​សុំ​ធ្វើ​ជា​សង្ឃ​ ធម្មតា​ដើម្បី​ជួយ​កសាង​នៅ​ក្នុង​វត្ដ​តែ​ ប៉ុណ្ណោះ​បាន​ហើយ​ ។​
​ប្រជាពលរដ្ឋ​បាន​បន្ដ​ថា​ ចំពោះ​ព្រះ​ ចៅអធិការ​ដួង​ រ​ដ្ឋា​ ធ្វើ​ជា​ចៅអធិការ​ពុំ​ ឃើញ​សាង​អ្វី​ជា​ដុំ​កំភួន​ទេ​ បើ​ទោះជា​ ឧបាសក​ឧបាសិកា​ចំណុះ​ជើងវត្ដ​បាន​ឧ​ត្ថ​ម្ភ​បច្ច័យ​ជា​បន្ដបន្ទាប់​នោះ​ក៏​ដោយ​ ។​
​ជុំវិញ​ករណី​ផ្ទុះ​អធិករណ៍​នៅ​វត្ដ​ខាង​ លើ​នេះ​ដែរ​ ព្រះ​ចៅអធិការ​ស្ដីទី​ដួង​ រ​ដ្ឋា​ មាន​ថេរ​ដីកា​តាម​ទូរស័ព្ទ​ប្រាប់​អ្នក​យក​ ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​អធិករ​ ណ៍​នេះ​ឡើង​ ក៏​ដោយសារ​ភាគី​ម្ខាង​ចង់​ បំបែក​វត្ដ​ ដូច្នេះ​ចេះ​តែ​រករឿង​មក​លើ​ លោក​ និង​តែងតែ​ទម្លាក់​កំហុស​មក​ដល់​ព្រះ​អង្គ​ ៕
-​ប្រភពពីនគរវត្ត

Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment