ខេត្ដកណ្ដាល ៖ ស្ដ្រីវ័យចំណាស់ម្នាក់ មានទាំងកូន និងប្ដីបានលង់ស្នេហ៍ជាមួយ នឹងប្រុសក្មេងតាមរយៈទូរស័ព្ទ ហើយបាន សម្រេចចិត្ដរត់ចោលកូន និងប្ដីអស់រយៈ ពេល២ថ្ងៃ តែត្រូវប្រុសក្មេងបោកយក ទាំងខ្លួនប្រាណ លុយ និងម៉ូតូ១គ្រឿង ។
ករណីខាងលើនេះ បន្ទាប់ពីស្ដ្រីមានប្ដី និងកូនភ្ញាក់ខ្លួនដឹងថា ចាញ់បោកប្រុសក្មេងក៏ទូរស័ព្ទហៅប្រុសក្មេងនោះឱ្យមកជួបដើម្បីប្រើល្បិចឱ្យនគរបាលឃាត់ខ្លួន យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ ។
នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះស៊ិន សារ៉ាក់ អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលសាំង ឃុំ-ស្រុកអង្គរបុរី ខេត្ដតាកែវ មានមុខរបរជាបុគ្គលិកកាស៊ីណូនៅជ្រៃធំ ។ រីឯស្ដ្រីចាញ់បោក ប្រុសក្មេងមានឈ្មោះអ៊ា ថាន អាយុ៤០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្បូវអណ្ដែត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត មុខរបរជាកសិករ ។
តាមស្ដ្រីអ៊ា ថាន បានរៀបរាប់ប្រាប់នគរបាលថា ខ្លួននិងជនសង្ស័យបានស្គាល់ គ្នាតាមរយៈទូរស័ព្ទ ។ ក្រោយមកជន សង្ស័យចេះតែព្យាយាមទូរស័ព្ទទៅរក គាត់ដើម្បីលួងលោមឱ្យរូបគាត់យកប្រាក់ មកដាក់ហ៊ុនគ្នារកស៊ីដោយជនសង្ស័យ បានប្រាប់ថា រូបគេនៅជ្រៃធំព្រំប្រទល់ រៀតណាម គឺស្រួលរកស៊ីខ្លាំងណាស់ ។ ស្ដ្រីចាញ់បោកប្រុសក្មេងបានបន្ដថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ គាត់ក៏ បានសម្រេចចិត្ដយកប្រាក់៤.០០០.០០០ រៀល និងម៉ូតូហុងដាឌ្រីម C-125 ស៊េរី ឆ្នាំ២០១១ ជិះទៅជួបជនសង្ស័យនិងបាន រួមរស់ជាមួយគ្នានៅកន្លែងកើតហេតុ ខាងលើ ហើយបានរួមរ័កជាមួយគ្នាម្ដងទៅ ។ លុះដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៣ វេលាម៉ោង១រសៀលជនសង្ស័យ បានយកប្រាក់ពីគាត់ចំនួន៣.៧០០.០០០ រៀល និងម៉ូតូដោយប្រាប់ថា ទៅដាក់ទុន រកស៊ីជាមួយគេ ព្រមទាំងយកលិខិត សម្គាល់ម៉ូតូូទៅជាមួយទៀតផង ។ មុន ពេលយកលុយ និងម៉ូតូជិះចេញជនសង្ស័យ បានប្រាប់គាត់ថានឹងចូលទៅប្រទេស វៀតណាម ហើយទុកឱ្យគាត់នៅផ្ទះជួល ព្រោះការចេញចូលទៅប្រទេសវៀតណាម វាមិនងាយស្រួលប៉ុន្មានទេ ចាប់តាំងពី ពេលនោះក៏បាត់ជនសង្ស័យរហូតមក ។
រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកគាត់ក៏បានទូរស័ព្ទហៅ ជនសង្ស័យដោយប្រើល្បិចឱ្យជនសង្ស័យ មកយកប្រាក់បន្ថែមចំនួន២ពាន់ដុល្លារ ថែមទៀតនៅចំណតរថយន្ដចាក់អង្រែ ក្រោម ហើយពេលទូរស័ព្ទទៅនោះបាន កុហកថា “ម្ដាយទើបតែឱ្យយកមកធ្វើ ដើមទុនបន្ថែមទៀត” ពេលជនសង្ស័យ មកដល់ក៏ចាប់ប្រគល់ឱ្យនគរបាលក្រុងតាខ្មៅតែម្ដង ៕
រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកគាត់ក៏បានទូរស័ព្ទហៅ ជនសង្ស័យដោយប្រើល្បិចឱ្យជនសង្ស័យ មកយកប្រាក់បន្ថែមចំនួន២ពាន់ដុល្លារ ថែមទៀតនៅចំណតរថយន្ដចាក់អង្រែ ក្រោម ហើយពេលទូរស័ព្ទទៅនោះបាន កុហកថា “ម្ដាយទើបតែឱ្យយកមកធ្វើ ដើមទុនបន្ថែមទៀត” ពេលជនសង្ស័យ មកដល់ក៏ចាប់ប្រគល់ឱ្យនគរបាលក្រុងតាខ្មៅតែម្ដង ៕
-ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment