គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

3:05 AM
នៅ​ទី​បំផុត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​សម្រេច​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ ស៊ើបអង្កេត​​ករណី​​ភាព​មិន​ប្រក្រតី​នៃ​​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៥​​ហើយ​។​
​ការសម្រេច​បែប​នេះ គឺ​ធ្វើឡើង​បន្ទាប់ ពី​មាន​ជំនួប​រវាង​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក​ព្រំ សុខា និ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក គួ​យ ប៊ុន​រឿន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​សីហា​នេះ​។​
​លោក​ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​មានប្រសាសន៍​ឲ្យដឹង​ថា ការពិភាក្សា​គ្នា​រវាង​តំណាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្តទៅ​ក្នុង​បរិ​កាស​ល្អ ដោយ​គណបក្ស​នយោបាយ​ទាំងពីរ​មាន​សុច្ឆន្ទះ ចូលរួម​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​​នានា​ជុំវិញ​​ការ​បោះឆ្នោត​ជាតិ​​អណ្ណត្តិ​ទី​៥​។​
​លោក​ទេព នីថា បានឲ្យ​ដឹងប​ន្ដ​ថា លទ្ធផល​នៃ​ការ​ជំនួប​នោះ គឺ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍ គឺ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដែលមានសមាសភាព​មកពី គ​.​ជ​.​ប និង​គណបក្ស​នយោបាយ​ទាំង​ពីរ​ចូលរួម​។ ហើយ​គណៈកម្មការ​ចម្រុះ​នេះ នឹង​ប្រជុំ​ពិភាក្សាគ្នា​អំពី​អណ្ណត្ដិ និង​ភារកិច្ច​របស់​ខ្លួន ជាបន្ទាន់​ក្រោយពី​ត្រូវ​បាន​​បង្កើត​ហើយ​។
សំលេងៈ
​គួរបញ្ជាក់​ថា ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ស៊ើបអង្កេត​ករណី​ភាពមិនប្រក្រតី នៃ​ការបោះឆ្នោត​នេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​អះអាង​ថា ថ្ងៃ​បោះឆ្នោត​មាន​ភាពប្រក្រតី​ជាច្រើន​បាន​កើតឡើង និង​បន្ទាប់​ពី​សម្ដេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា បង្ហាញ​ជំហរ​ចង់ឲ្យ​មាន​គណៈកម្មកា​រ​នេះដែរ​៕(ដោយៈ​ឃួន សុភ័​ក្រ)​
ប្រភពពី- វាយោ 


Read more: http://www.cambodiapage.info/kh

0 comments:

Post a Comment