គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:42 AM
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ចេញ​ផ្សាយ​លទ្ធផល​បណ្ដោះ​អាសន្ន​ថា តាម​បណ្ដាញ​សមាជិក​របស់​ខ្លួន​ទទួល​បាន​បូក​សរុប​ទៅ គឺ​លទ្ធផល​បណ្ដោះ​អាសន្ន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៧​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​អាសនៈ។ បើ​សិន​ជា​តួលេខ​អាសនៈ​នេះ​អាច​យក​ជា​ការ​បាន តើ​សភា​អាណត្តិ​ទី​៥ អាច​កោះ​ប្រជុំ​លើក​ទី​១ បាន​ឬ​ទេ?
អតីត​សមាជិក​សភា និង​អ្នក​ច្បាប់​មួយ​ចំនួន​បាន​អះអាង​ថា បើ​សិន​ជា​គ្មាន​សមាជិក​សភា​ជាប់​ឆ្នោត​ចំនួន ១២០​នាក់ ចូល​រួម​ប្រជុំ​នៅ​ក្នុង​ការ​កោះ​ប្រជុំ​លើក​ដំបូង​ទេ គឺ​មិន​មាន​ការ​បង្កើត​សភា​អាណត្តិ​ទី​៥ បាន​ឡើយ។
លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ពន្យល់​ថា យោង​មាត្រា ៧៦ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋ​សភា​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប បើ​មិន​ដូច​នេះ​ទេ គេ​មិន​អាច​និយាយ​បាន​ថា​មាន​រដ្ឋសភា​បាន​ឡើយ។
«»
ចំណែក​លោក សឺន ស៊ូប៊ែរ្ដិ៍ អតីត​សមាជិក​សភា និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា បើ​សិន​ជា​មិន​មាន​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ចូល​រួម​ប្រជុំ​តាម​រដ្ឋធម្មនុញ្ញ​កំណត់​ទេ សភា​នោះ​មិន​ស្រប​ច្បាប់​ឡើយ។
«»
រី​ឯ​លោក ប៉ុល ហំម អតីត​សមាជិក​សភា​មាន​ប្រសាសន៍​ថា ការ​ប្រជុំ​លើក​ទី​១ របស់​សមាជិក​សភា​ជាប់​ឆ្នោត​ត្រូវ​មាន​សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​គ្រប់​គណបក្ស​ចូល​រួម ដើម្បី​ប្រកាស​សុពលភាព​ផង និង​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សភា​ផង។
«»
នៅ​ក្នុង​ពេល​ដែល​មាន​ការ​ជជែក​វែក​ញែក​ថា ការ​ប្រជុំ​លើក​ទី​១ របស់​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​ត្រូវ​មាន​វត្ត​មាន​សមាជិក​សភា ១២០​រូប​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២ សីហា ថា​ការ​ប្រជុំ​សភា​ដើម្បី​តែង​តាំង​រដ្ឋាភិបាល​ថ្មី​ត្រូវ​ការ​កូរ៉ុម​សមាជិក​សភា​ចូល​ប្រជុំ​តែ ៦៣​រូប​ប៉ុណ្ណោះ។
«»
តប​ចំពោះ​ការ​លើក​ឡើង​នេះ លោក ប៉ុល ហំម បាន​ថ្លែង​ថា បើ​សិន​ជា​មាន​ការ​ប្រជុំ​សភា​លើក​ទី​១ ដោយ​មាន​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែ​ម្នាក់​ឯង​ចូល​ប្រជុំ​ចំនួន ៦៣ រូប​នោះ​វា​មិន​មែន​ជា​រដ្ឋ​សភា​របស់​ជាតិ​ទេ។
«»
នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០០៣ បាន​ចែង​ទាក់​ទង​វាក្យខណ្ឌ​ទី​១ នៃ​មាត្រា ៧៦ របស់​រដ្ឋធម្មនុញ្ញ​ថា យ៉ាង​តិច​ត្រូវ​មាន​សមាជិក​ជា​តំណាង​រាស្ត្រ ១២០​រូប ទើប​អាច​បង្កើត​រដ្ឋ​សភា​ក្នុង​នីតិកាល​នីមួយៗ​បាន។ ច្បាប់​បោះ​ឆ្នោត​មិន​អាច​កំណត់​ចំនួន​តំណាងរាស្ត្រ​តិច​ជាង ១២០​រូប​បាន​ឡើយ។
វាក្យខណ្ឌ​ទី​១​នេះ​ជា​លក្ខខ័ណ្ឌ​ចាំបាច់​សម្រាប់​ការ​បង្កើត​រដ្ឋ​សភា ប៉ុន្តែ​មិន​មែន​សម្រាប់​ដំណើរការ​រដ្ឋ​សភា​ទេ។ នៅ​ពេល​បោះ​ឆ្នោត​ចប់​ហើយ លទ្ធផល​ត្រូវ​ឲ្យ​បាន​តំណាង​រាស្ត្រ​ចាប់​ពី ១២០​រូប​ឡើង​ទៅ តាម​ការ​កំណត់​នៃ​ច្បាប់​បោះ​ឆ្នោត​ទើប​បាន​អាច​បង្កើត​រដ្ឋ​សភា​នីតិកាល​ថ្មី​មួយ​បាន​ដោយ​គោរព​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា ៨២ នៃ​រដ្ឋធម្មនុញ្ញ និង​ប្រការ ៣ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ គឺ​ថា រដ្ឋ​សភា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ពេល​សម័យ​ប្រជុំ​ដំបូង​តាម​ការ​កោះ​ហៅ​របស់​ព្រះមហាក្សត្រ ហើយ​និង​មាន​ការ​ប្រកាស​សម្រេច​សុពលភាព​ឈ្មោះ​អ្នក​តំណាងរាស្ត្រ​បិទ​ផ្សាយ​ក្នុង​មន្ទីរ​រដ្ឋ​សភា​និង​ជា​សាធារណៈ។
មក​ទល់​ពេល​នេះ លទ្ធផល​ការ​បោះ​ឆ្នោត​ផ្លូវ​ការ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ។ ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​ប្រកាស​លទ្ធផល​ការ​បោះ​ឆ្នោត​ផ្លូវ​ការ ហើយ​មាន​តួលេខ​ដូច​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​យល់​ព្រម​ចូល​ប្រជុំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្កើត​រដ្ឋសភា​អាណត្តិ​ទី​៥ បាន​ឬ​ក៏​អត់​ទេ?
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវ​ការ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ ហើយ​បើ​គិត​ជា​អាសនៈ គឺ​បាន ៦៨​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល ៥៥​អាសនៈ។ រី​ឯ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​អះអាង​ថា ឈ្នះ ដោយ​គណបក្ស​បាន​ទទួល ៦៣​អាសនៈ ក្នុង​ចំណោម​អាសនៈ​ទាំង ១២៣​នៃ​រដ្ឋសភា៕


Read more: http://www.cambodiapage.info/kh/

0 comments:

Post a Comment