ភ្នំពេញ ៖ យុវជនម្នាក់ជាចោរលួចយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញត្រូវ បានម្ចាស់ទូរស័ព្ទឃាត់ខ្លួនប្រគល់ឱ្យនគរ បាលខណ្ឌសែនសុខភ្លាមៗ ខណៈដែលយុវ ជនរូបនោះបានលួចទូរស័ព្ទពីក្នុងរថយន្ដ ដែលម្ចាស់ឈប់ចុះទិញធូរេនភ្លេចចុចឡុកសោ
ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចមុខផ្សាររតនាផ្លាហ្សា ឋិតនៅក្នុងភូមិ-សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះសុខ ពៅ ហៅអាឆ្អឹង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទូរស័ព្ទជនរងគ្រោះម៉ាកសាំសុងហ្គាឡាក់ស៊ីណូត២ និងម៉ាកអិលជី ហើយម្ចាស់ ទូរស័ព្ទមានឈ្មោះផែន ភីរ៉ូន ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មានទីលំនៅភូមិត្រញំងអញ្ចាញ សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយឱ្យដឹងថា នៅមុនពេលកើត ហេតុរូបគាត់បានបើករថយន្ដចេញពី កន្លែងធ្វើការ ក្នុងគោលបំណងត្រឡប់ ទៅផ្ទះវិញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពេលមកដល់កន្លែងកើតហេតុ ជនរង គ្រោះក៏បានឈប់រថយន្ដរួចចុះទិញធូរេន ពេលនោះស្រាប់តែជនសង្ស័យម្នាក់បានបើកទ្វាររថយន្ដលួចយកទូរស័ព្ទ២គ្រឿង ពេលនោះគាត់ក្រឡេកទៅឃើញក៏ស្រែក ចោរ ក៏មានការផ្អើលឆោឡោរហូត ដល់ប្រជាពលរដ្ឋដេញចាប់ដកហូតយកទូរស័ព្ទមកវិញ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខ រង់ចាំបញ្ជូនបន្ដដើម្បីចាត់ការតាមនីតិវិធី ៕
- ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment