ភ្នំពេញ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ នៅវេលាម៉ោង១១និង១០នាទីនគរបាលខណ្ឌទួលគោកបានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចលូប្រាំ ភូមិទ្រា៣ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពលួចគាស់ទូរដែកយកលុយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ នៅចំណុចហាងPiza Company (ភីហ្សា ខមផេនី)សាខាកម្ពុជាក្រោម ដែលមាន ទីតាំងផ្ទះលេខ880E0 ផ្លូវលេខ១២៨ ក្រុមទី១៤ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះស៊ាប ចន្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភីហ្សាខាំផានី ផ្នែកដឹកជញ្ជូន តាមម៉ូតូស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់រួមមានប្រាក់ដុល្លារចំនួន១៥.៨៦៤.៣៤ដុល្លារ ។ វត្ថុតាងដកហូតបានមានប្រាក់ដុល្លារចំនួន១៥.៤៣៦ដុល្លារបានប្រគល់ឱ្យក្រុមហ៊ុនវិញតាម ការស្នើសុំ ។
តាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា កាលពីថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៧ព្រឹកអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្ដឹងពីតំណាងក្រុមហ៊ុនPizaCompany (ភីហ្សាខមផេនី) ពី ករណីចោរគាស់ទូរដែកយកលុយចំនួន ១៥.៨៦៤.៣៤ដុល្លារ ។
ក្រោយពីទទួលពាក្យបណ្ដឹងនេះយើង បានធ្វើការស្រាវជ្រាវដោយសហការជាមួយការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញដោយពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវលើបុគ្គលិកដែលយើងមាន ការសង្ស័យរហូតកំណត់បានអត្ដសញ្ញាណជនសង្ស័យហើយយើងបានស្រាវជ្រាវដឹងពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យឈ្មោះស៊ាប ចន្ធីយើងក៏បានធ្វើការឃាត់ខ្លួននិង ចាប់យកវត្ថុតាងតែម្ដង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ាប ចន្ធី កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
- ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment